រាជធានីភ្នំពេញ ៖ រថយន្ត ២គ្រឿង បានរងការខូចខាត ខណៈដែលរថយន្តម៉ាកសឺដែស ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-2048 ធ្វើដំណើរតាមបណ្តោយផ្លូវ៤៣២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កែងផ្លូវ១១៥ ខាងក្រោយវត្តទួលទំពូង ក៏បានបុកជាមួយរថយន្តតាក់ស៊ីម៉ែត្រ ១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-5106 ដែលបើកក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឱ្យរថយន្តម៉ាកសឺដែសខូចខាតមួយចំហៀងមុខផ្នែកខាងឆ្វេង ចំណែករថយន្តតាក់ស៊ីម៉ែត្រ ធ្លាក់កាងក្រោយខូចខាតផ្នែកខាងឆ្វេង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ មិថុនា ២០១៣ ចំណុចក្រោយវត្តទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែង និងធ្វើការដោះស្រាយតាមច្បាប់ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>


ចែករំលែកព័តមាននេះ