ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​ចង​.ក​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ដោយ​មិន​ដឹង​មូល​ហេតុ​

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ យុវ​ជន​ជា​អ្នក​នេសាទ​ម្នាក់​ត្រូវ​ម្តាយ​​​ប្រទះ​ឃើញ​ចង​.ក​ធ្វើ​អត្ត​ឃាត​​ដោយ​អាវ​ដៃ​វែង​នៅ​មាត់​ទ្វារ​បន្ទប់​ទឹក ចម្ងាយ​ពី​ផ្ទះ​៤ទៅ​៥​ម៉ែត្រ បង្ក​ឱ្យមាន​ការ​​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង៧​ព្រឹក ថ្ងៃ​ទី​២៣ មិថុនា ២០១៣ នៅ​ក្រុម​២ ភូមិ​សំរ៉ុង​កណ្តាល ឃុំ​សំរ៉ុង ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហនុ ។

ជន​រង​គ្រោះ​ឈ្មោះ​ខាន់ ថៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នក​នេសាទ រស់​នៅ​ភូមិ​-ឃុំ​ខាង​លើ​ ។ តាម​ប្រភព​ពី​ស្ត្រី​ឈ្មោះ​នន ស៊ី​នឿន អាយុ​៤២​ឆ្នាំ ជា​ម្តាយ​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា គាត់​មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កូន​​​ប្រុស​របស់​គាត់​ចង.ក​ធ្វើ​អត្ត​ឃាត​ទេ ព្រោះ​ជន​រង​គ្រោះ​មិន​មាន​បញ្ហា​ជាមួយ​អ្នក​ណា​​ទេ ហើយមុន​ពេល​កើត​ហេតុ​ ​គាត់​ក៏​មិន​បាន​ស្តី​បន្ទោស​អ្វី​ដែរ​ ។

គាត់​បាន​បន្ត​ថា កាល​ពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ មិថុនា ២០១៣ គាត់​ឃើញ​កូន​របស់​គាត់​អង្គុយ​មើល​ទូរ​ទស្សន៍ រួច​ចុះ​មក​ក្រោម​ផ្ទះ តែ​គាត់​មិន​បាន​ចាប់​អារម្មណ៍​ទេ លុះ​ព្រឹក​ឡើង​ក៏​ស្រាប់​តែ​ប្រទះ​ឃើញ​ចង​.ក​នៅ​មាត់​ទ្វារ​បន្ទប់​ទឹក​ គាត់​ក៏​មាន​ការ​ឆោ​ឡោ​ឡើង​ដឹង​ដល់​សមត្ថ​កិច្ច​មក​ត្រួត​ពិនិត្យសព​។ ក្រោយ​ពី​ពិនិត្យ​រួច​​ សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ចង​.ក​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ ៕