ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ​ ផល្លីកា​​ឪពុក​ហាម​ផ្ដាច់មិន​ឱ្យ​ថត​កុន​មាន​ឈុត​កៀក​កើយ​ស្នេហា​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កញ្ញា​កែវ​ ផល្លីកា​ ដែល​ក្ដាប់​តំណែង​ជា​ពិធី​ការិនី​ដល់ទៅ​៥​ក្នុង​ដៃ​នា​ពេល​តែ​មួយ​ប្រចាំ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣​ ត្រូវ​ឪ​ពុក​ហាម​ដាច់​ខាត​មិន​ឱ្យ​ថត​ភាព​យន្ដ​ណា​ ដែល​មាន​ឈុត​ឱប​រឹត​ស្និទ្ធ​ស្នាល​ឡើយ​ ។​ ម៉្លោះ​ហើយ​ ទើប​មហា​ជន​លើក​ឡើង​ថា​ ខណៈ​ដែល​ផល្លីកា​ ឡើង​កូដ​ក្នុង​តំណែង​ជា​ពិធី​ការិនី​ប្រហែល​ជា​មិន​អាច​ងាក​មក​ធ្វើ​ជា​តារា​សម្ដែង​បាន​ទេ​​ បើ​ឪ​ពុក​នាង​មាន​លក្ខ​

រាជធានីភ្នំពេញ​ ៖  កញ្ញា​កែវ​ ផល្លីកា​ ដែល​ក្ដាប់​តំណែង​ជា​ពិធី​ការិនី​ដល់ទៅ​៥​ក្នុង​ដៃ​នា​ពេល​តែ​មួយ​ប្រចាំ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣​ ត្រូវ​ឪ​ពុក​ហាម​ដាច់​ខាត​មិន​ឱ្យ​ថត​ភាព​យន្ដ​ណា​ ដែល​មាន​ឈុត​ឱប​រឹត​ស្និទ្ធ​ស្នាល​ឡើយ​ ។​ ម៉្លោះ​ហើយ​ ទើប​មហា​ជន​លើក​ឡើង​ថា​ ខណៈ​ដែល​ផល្លីកា​ ឡើង​កូដ​ក្នុង​តំណែង​ជា​ពិធី​ការិនី​ប្រហែល​ជា​មិន​អាច​ងាក​មក​ធ្វើ​ជា​តារា​សម្ដែង​បាន​ទេ​​ បើ​ឪ​ពុក​នាង​មាន​លក្ខ​ខណ្ឌ​តឹង​រ៉ឹង​បែប​នេះ​ ហើយ​អ្នក​ដែល​ស្រមៃ​ថា​អាច​នៅជិត​កាយ​ដ៏​ស្រស់​របស់​នាង​ ក៏​ប្រហែល​ជា​មិន​អាច​ក្លាយ​ជា​ការ​ពិត​ដែរ​ ។​

ឆ្លើយ​ឆ្លង​ជា​មួយ​ផល្លីកា​ ក្នុង​ជំនួប​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ កែវ​ ផល្លី​កា ឱ្យ​ដឹង​ថា​តាំង​ពី​ចូល​ឆ្នាំ​ថ្មី​មក​នាង​ទទួល​បាន​ការងារ​ថ្មី​ៗ​ជា​ច្រើន​ស្ទើរ​តែ​រើ​ខ្លួន​លែង​រួច​ទាំង​ការងារ​ដើរ​បង្ហាញ​ម៉ូដ​ ពិធី​ការិនី​ និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឱ្យ​បណ្ដា​ក្រុមហ៊ុន​នានា​ ។​​ដូច្នេះ​ហើយ​នាង​យល់​ថា​ ឆ្នាំ​នេះ​មាន​យីអ៊ុន​គ្រាន់​បើ​ បូក​រួម​នឹង​ការងារ​ឡើង​ច្រៀង​តាម​ស្ថានីយ​ទូរទស្សន៍​ក៏​មាន​​ឱ​កាស​ញឹក​ញាប់​ ហើយ​សុទ្ធ​តែ​កន្លែង​ធំ​ៗ​មាន​អ្នកគាំ​ទ្រ​ច្រើន​ ។​​ ខណៈ​ទីផ្សារ​ការងារ​សិល្បៈ​របស់​នាង​មាន​ភាព​ស្ទុះ​ឡើង​ ផល្លីកា​នៅ​តែ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ ដើម្បី​កុំ​ឱ្យ​ធ្លាក់​ចុះ​វិញ​ ព្រោះ​នាង​ចាត់​ទុក​ថា​អ្នក​សិល្បៈ​មិន​មែន​ចេះ​តែ​អាច​ឡើង​កូដ​បាន​ស្រួល​ៗ​ទេ​ ។​ នាង​យល់​ថា​ ជា​សំណាង​ហើយ​ដែល​នាង​អាច​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ពេល​ដែល​នាង​ប្រឡូក​ទើប​តែ​បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ ។​

អតីត​ហ្វ្រេស៊ី​ហ្គើល​ធ្លាក់​ពី​ការ​ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រកាល​ពី​ឆ្នាំ​២០០៧​រូប​នេះ​លើក​ឡើង​ថា​ ឥឡូវ​នាង​កំពុង​តែ​វក់វី​ជា​មួយ​ការងារ​ពិធី​ការិនី​ច្រើន​សន្ធឹក​ ក្រោយ​ពីមិត្ដភក្ដិ​របស់​នាង​ជា​ច្រើន​ងាក​ទៅ​នៅទូរទស្សន៍​ MYTV គឺ​នាង​រ៉ាប់​រង​ច្រើន​ តែ​នាង​មិន​ធុញ​ទ្រាន់​ទេ ព្រោះ​នោះ​ជា​ការងារ​ដែល​នាង​ពេញ​ចិត្ដ​ និង​មិន​លំបាក​ដូច​កាល​ពី​ទើប​តែ​ធ្វើ​ដំបូង​ឡើយ​ ។​

ជុំវិញ​រឿង​ឪពុក​ហាម​មិន​ឱ្យ​ថត​រឿង​ណា​មាន​ឈុត​ឱប​រឹត​ជា​មួយ​តួប្រុស​នោះ​ កែវ​ ផល្លីកា​ ទទួល​ស្គាល់​ថា​ «​នោះ​ជា​រឿង​ដែល​នាង​ខ្ញុំ​ពិបាក​ក្នុង​ការ​ទទួល​សំណើ​ថត​ភាពយន្ដ​ ព្រោះ​ខ្សែ​ភាពយន្ដ​មាន​ឈុត​ឆាក​ច្រើន​ណាស់​ ហើយ​ចៀស​មិន​ផុត​ទេ​ឈុត​ស្នេហា​ឱប​ថើប​ ។​ ប៉ុន្ដែ​ប៉ា​របស់​នាង​ខ្ញុំ​មិន​ទទួល​ជា​ដាច់​ខាត​ បើ​ទោះ​ជា​មាន​តម្លៃ​សម្ដែង​ថ្លៃ​ក៏​មិន​ទទួល​ដែរ​ ត្រឹម​តែ​ការ​ងារ​ដើរ​បង្ហាញ​ម៉ូដ​ ច្រៀង​តាម​ទូរទស្សន៍​ គឺ​ល្មម​​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ហើយ​ ។​ អីុចឹង​ហើយ​ទើប​មួយ​រយៈ​នេះ​​ គេ​ទាក់​ទង​ច្រើន​រឿង​ថត​កុន​ តែ​នាង​ខ្ញុំ​ស្ទាក់​ស្ទើរ​ណាស់​ ព្រោះ​តែ​មិន​ចង់​ឱ្យ​ខុស​ពាក្យ​ប៉ា​ ។​

ទទួល​បាន​ការងារ​មក​ដល់​ពេល​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ តាម​តែ​ប៉ា​របស់​ខ្ញុំ​គាត់​មិន​ឱ្យ​ប្រឡូក​ទេ​​ តែ​ម៉ាក់​ចូល​ចិត្ដ​សិល្បៈ​ជួយ​ជំរុញ​ កុំ​អី​ប្រហែល​ជា​នាង​ខ្ញុំ​គ្មាន​មុខ​មាត់​មក​ដល់​ពេល​នេះ​ឡើយ​»។​
ថ្វី​បើ​មិន​រក​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិក​ជន​ តាម​រយៈ​ការ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ដ​ តែ​ផល្លីកា​ កាន់​តំណែង​ពិធី​ការិនី​ច្រើនកម្មវិធី​គឺ​វា​សមល្មម​ហើយ​សម្រាប់​នាង​ ៕​