នៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ នាម៉ោង១០ព្រឹកថ្ងៃទី ០៧ មិថុនា ២០១៣នេះ មានរៀបចំបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយនីតិវិធីនៃយុទ្ឋនាការឃោសនារកសំឡេងឆ្នោត ។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក សោម ច័ន្ទឌីណា សមាជិក គ.ជ.ប ព្រមទំាងមានការចូលរួមពីតំណាងគណបក្សនយោបាយទំាង៨ ដែលនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តសំរាប់នីតិកាលទី៥ អង្គការសង្គមស៊ីវិល និង អ្នកកាសែតជាច្រើននាក់ទៀត ៕
ចែករំលែកព័តមាននេះ