ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របីវ័ធធ្លាយ​ឆ្អឹង​ជំនីរសងខាងឈាមហូរ​ដាប​ធរណី​ប្រកាច់​ស្លា.ប់​ក្នុងថ្លុកឈាម​គួរ​សង្វេគ​

10 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ឈ្មោះ​សែ រីម អាយុ៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ​ត្រូវបាន​ក្របីខ្លួន​ឯង​ដែល​កំពុងឡើង.កពេញកម្លាំង​វ័ធ​ធ្លាយ​ឆ្អឹងជំនីរ​ហូរ​ឈាម​ដាបប្រកាច់ស្លា.ប់ក្នុង​ថ្លុក​ឈាម​ភ្លាមៗទៅ​លើ​ធរណី​ចោលប្រពន្ធ​ និង​កូន២​នាក់ ។

ហេតុការណ៍​នេះកើតឡើង​នៅ​ម៉ោង​៦​និង​៣០នាទី​ល្ងាច ថ្ងៃទី៣០ ឧសភា ២០១៣ នៅភូមិ​សូរិយា ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ជាភូមិ​

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ឈ្មោះ​សែ រីម អាយុ៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ​ត្រូវបាន​ក្របីខ្លួន​ឯង​ដែល​កំពុងឡើង.កពេញកម្លាំង​វ័ធ​ធ្លាយ​ឆ្អឹងជំនីរ​ហូរ​ឈាម​ដាបប្រកាច់ស្លាប់ក្នុង​ថ្លុក​ឈាម​ភ្លាមៗទៅ​លើ​ធរណី​ចោលប្រពន្ធ​ និង​កូន២​នាក់ ។

ហេតុការណ៍​នេះកើតឡើង​នៅ​ម៉ោង​៦​និង​៣០នាទី​ល្ងាច ថ្ងៃទី៣០ ឧសភា ២០១៣ នៅភូមិ​សូរិយា ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ជាភូមិ​កំណើត​របស់​បុរស​រងគ្រោះ ខណៈ​ក្របីវ័ធឡើង.ក​របស់​គាត់​វ័ធ​គ្នា​យ៉ាងខ្លាំង​ជា​មួយ​ក្របី​​ឡើង.ករបស់អ្នក​​ស្រុក​​។ ពេល​នោះ​បុរស​រង​គ្រោះ​​ស្រវឹងស្រា​​ស្រឿងៗ​ចូល​ទៅឃាត់​បំបែក​ចាប់យកក្របី​របស់​ខ្លួនទៅ​ចង​ទុក​នៅ​ផ្ទះ​វិញ ក៏ស្រាប់​តែ​ក្របីស្ទុះ​មក​វ័ធ​ទាំង​កំរោល​អត់​ស្គាល់​ម្ចាស់ វ័ធហើយវ័ធ​ទៀត​រហូត​ធ្លាយ​ឆ្អឹង​ជំនីរ​ដោត​ស្នែងជាប់ច្រងាង​ឈាមហូរ​កាត់​ថ្លុក​ធ្វើ​ឱ្យ​គាត់​ប្រកាច់​​ស្លាប់​នៅនឹង​កន្លែង​តែម្តង៕