ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀង ពៅ បញ្ញាពេជ្រ ហាត់​ច្រៀង​​ឡើង​វិញ បំពេញ​ចិត្ត​អ្នក​ស្តាប់​

10 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ល្បីឈ្មោះ​ដែល​ដក​ថយ​ពី​សង្វៀន​​តន្ត្រី​ ​ដោយ​សារ​របួស​ស្នាម​ធ្ងន់​ធ្ងរ​ ពៅ បញ្ញាពេជ្រ ​បាន​ចាប់​ផ្តើម​​ហាត់​ច្រៀង​ឡើង​វិញ​ហើយ​បន្ទាប់​ពី​សម្រាក​ព្យា​បាល​​អស់​ជាច្រើន​​ឆ្នាំ ហើយ​ការចាប់​ផ្តើម​​​លេច​​មុខ​ជាថ្មី​នេះ​ត្រូវបាន​នាង​បង្ហើរ​សំនៀង​ក្រអែម​ក្រអួន​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​​ហ្វេសប៊ុក​កាលពី​ដើម​ខែ​ឧសភា ២០១៣ កន្លងមក​ បង្ក​​​​ឱ្យ​មាន​ការចាប់អារម្មណ៍​​យ៉ាង​ខ្លាំង​ពីស្រទាប់​មហា​ជន និង​អ្នក​ស្នេហា​វិស័យ​​សិល្បៈ​

​រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ល្បីឈ្មោះ​ដែល​ដក​ថយ​ពី​សង្វៀន​​តន្ត្រី​ ​ដោយ​សារ​របួស​ស្នាម​ធ្ងន់​ធ្ងរ​ ពៅ បញ្ញាពេជ្រ ​បាន​ចាប់​ផ្តើម​​ហាត់​ច្រៀង​ឡើង​វិញ​ហើយ​បន្ទាប់​ពី​សម្រាក​ព្យា​បាល​​អស់​ជាច្រើន​​ឆ្នាំ ហើយ​ការចាប់​ផ្តើម​​​លេច​​មុខ​ជាថ្មី​នេះ​ត្រូវបាន​នាង​បង្ហើរ​សំនៀង​ក្រអែម​ក្រអួន​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​​ហ្វេសប៊ុក​កាលពី​ដើម​ខែ​ឧសភា ២០១៣ កន្លងមក​ បង្ក​​​​ឱ្យ​មាន​ការចាប់អារម្មណ៍​​យ៉ាង​ខ្លាំង​ពីស្រទាប់​មហា​ជន និង​អ្នក​ស្នេហា​វិស័យ​​សិល្បៈ​ចម្រៀង​ ជា​ពិសេស​អ្នក​គាំទ្រ​នាង​តែម្តង ។

ជាការ​​​ឆ្លើយ​តប​ទៅ​នឹង​អ្នក​គាំទ្រ​​ទឹក​ដមសំឡេង​របស់​នាង កញ្ញា​​ពៅ ​បញ្ញា​ពេជ្រ បាន​ច្រៀង​ដោយ​គ្មាន​ភ្លេង​ (ច្រៀង​គោក) ​គឺ​បទ «សង្ឃឹម​ថ្ងៃមួយ… និង… សំបុត្រ​ក្រោម​ខ្នើយ» ។ ​កញ្ញា​ពៅ បញ្ញាពេជ្រ ​បាន​មាន​ប្រសាសន៍ថា «ដើម្បី​​បំពេញ​​តាម​សំណូម​ពរដល់​​បង​ប្អូន​ទាំងអស់​​​ដែល​តែង​តែ​ចង់​ស្តាប់​​សំឡេង​​នាង​ខ្ញុំ​ថា តើ​ដូច​មុន​ដែរ​ឬទេ? នាង​ខ្ញុំ​មិន​ហ៊ាន​សន្និ​ដ្ឋាន​​បាន​ទេ តែ​នាង​ខ្ញុំ​ និងព្យា​យាម​​តទៅ​ទៀត​ ព្រោះ​ក៏​​ជា​លំហាត់​ប្រាណ​មួយ​ដែរ ​ដូចជា​ការ​ហាត់​បប្រើដង្ហើម​ ហើយ​ពេល​ខ្លះ ការ​ច្រៀង​​លេង​ក៏ទទួល​បាន​អារម្មណ៍​​ស្រស់​ស្រាយ​ដែរ​ សូម​អរគុណ​​ទោះ​ពេញ​ចិត្ត​ក្តី​ ឬ​មិន​ពេញ​ចិត្ត​​ក្តី​ ៕