ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខៃ ប្រសិទ្ធ​ បង្ហាញ​មុខ​ក្នុងពិធី​​មង្គល​ការ​កូននាយ​ត្រដក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបាត់​ខ្លួន​ពីវិស័យ​សិល្បៈ​​អស់រយៈ​ពេល​ជិត​១០​ឆ្នាំ​ ទៅរស់នៅ​ប្រទេស​អូស្ត្រាលី អតីត​​តារា​​ភាព​យន្ត​​ទសវត្ស​ទី៩០ លោកខៃ ប្រសិទ្ធ បានបង្ហាញ​​មុខ​ជាថ្មី​ នៅ​ក្នុង​ពិធី​មង្គលការ​កូនតារា​កំប្លែង​​នាយត្រដក់​​ កាលពី​ថ្ងៃទី​៥ ​ឧសភា ​ខណៈ​ដែល​លោក​បានមកដល់​ប្រទេស​កម្ពុជា​រយៈ​​ពេល​៣​ថ្ងៃ​ហើយនោះ ។

​​អ្នកនាង​ខាត់ សុឃីម តារាកំប្លែង​ដ៏ល្បី​ដែល​ចូលរួម​​ក្នុងពិធី​កាត់​សក់​មង្គល​ការ​​​កូន​នាយត្រដក់​​​​បានឱ្យ​ដឹងថា នាង​​មានការ​ភ្ញាក់​ផ្អើល​ពេល​បាន​ឃើញ​​លោកខៃ ប្រសិទ្ធ ដោយ​លោក​មាន​រូបរាង​ចំណាស់​​ ហើយ​នាង​ក៏​បាន​ថត​រូបជាមួយ​លោកផង​ដែរ ។ ​តាមប្រភពព័ត៌មាន​​បានឱ្យ​ដឹងថា ​តាមគម្រោង​​លោកខៃ ប្រសិទ្ធ ​នឹង​​ស្នាក់នៅ​ស្រុក​ខ្មែរ​រយៈពេល​២​សបា្តហ៍  ៕