ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេការ​ និង​សន្តិ​សុខ​សណ្ឋា​គារ​អេប៉ិច ៣​នាក់ ត្រូវបាន​ឃាត់​ខ្លួន​ពីបទ​ធ្វើ​ទារុណ​កម្ម និង​បង្ខាំង​​មនុស្ស​ខុស​ច្បាប់

10 ឆ្នាំ មុន

​ខេត្ត​កោះកុង ៖ មេការ និង​សន្តិ​សុខ​សណ្ឋា​គារ​អេប៉ិច​កោះ​កុង ចំនួន​៣​នាក់ ត្រូវបាន​សមត្ថ​កិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​​ខេត្ត​ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​៥ ឧសភា ២០១៣ ​តាម​បញ្ជា​​លោក​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត ដោយយោង​តាម​ពាក្យ​បណ្តឹង​​​ជនជាតិ​អង់​គ្លេស​ម្នាក់​​ឈ្មោះ​ស៊ីមុន ចែម ​ប៉ាស្ទ្រិច ភេទប្រុស អាយុ​៥៥​ឆ្នាំ ​កាន់​ប៉ាស្ព័រ​លេខ​៥០៣១៧៨៣០៣ ជា​ភ្ញៀវ​ទេស​ចរ​​ដែល​បាន​ប្តឹង​ជន​សង្ស័យ​ទាំង​៤​នាក់​​​ខាង​លើ​ថា

​ខេត្ត​កោះកុង ៖ មេការ និង​សន្តិ​សុខ​សណ្ឋា​គារ​អេប៉ិច​កោះ​កុង ចំនួន​៣​នាក់ ត្រូវបាន​សមត្ថ​កិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​​ខេត្ត​ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​៥ ឧសភា ២០១៣ ​តាម​បញ្ជា​​លោក​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត ដោយយោង​តាម​ពាក្យ​បណ្តឹង​​​ជនជាតិ​អង់​គ្លេស​ម្នាក់​​ឈ្មោះ​ស៊ីមុន ចែម ​ប៉ាស្ទ្រិច ភេទប្រុស អាយុ​៥៥​ឆ្នាំ ​កាន់​ប៉ាស្ព័រ​លេខ​៥០៣១៧៨៣០៣ ជា​ភ្ញៀវ​ទេស​ចរ​​ដែល​បាន​ប្តឹង​ជន​សង្ស័យ​ទាំង​៤​នាក់​​​ខាង​លើ​ថា បាន​ធ្វើ​​ទារុណ​​កម្ម​​ចាប់​ចង​ដៃ​ទៅ​ក្រោយ​​ ដោយ​ប្រើ​ខ្សែ​ភ្លើង​ប្រវែង​១៥,៥០​ម៉ែត្រ​ និង​បង្ខាំង​ទុក​ជា​ច្រើន​ម៉ោង​នៅ​ក្នុង​សណ្ឋា​គារ​របស់​ខ្លួន។

​លោក​វរសេនីយ៍​ទោ ឃឹម ​សាណេ ស្នងការ​រង​ទទួល​ផែន​​​កណ្តាល​នគរបាល​​យុត្តិធម៌​បាន​បញ្ជាក់ថា ​នៅវេលា​ម៉ោង​​៥​និង​៣០​នាទីទៀប​ភ្លឺ​ថ្ងៃទី​៥ ឧសភា ​២០១៣ ជនជាតិ​អង​់គ្លេស​ខាងលើ ដែល​សម្រាក​នៅ​​ក្នុងផ្ទះ​សំណាក់​ម៉ូតូ​ប៉ា បាន​ដើរ​ចូល​ទៅ​ក្នុង​សណ្ឋា​គារ​អេប៉ិច​កោះ​កុង​ ដែល​មាន​ទីតាំង​​ក្បែរ​គ្នា ស្ថិត​នៅ​ក្នុង​ភូមិ​២ សង្កាត់​ស្មាច់មានជ័យ ​ក្រុង​ខេមរ​ភូមិន្ទ ​បំណង​ទៅ​រក​ទិញ​ស្រា​ផឹក ប៉ុន្តែ​សន្តិ​សុខ​សណ្ឋា​គារ​​មិន​ព្រម​លក់​ឱ្យ​ ។ ខណៈ​នោះ​​ជនជាតិ​អង់​គ្លេស​រូប​នោះ​ក៏​ទាញ​ដប​ស្រា​​​​ដែល​ដាក់​​តាំង​ក្នុង​ទូ​កញ្ចក់​​យក​មក​បោក​បំបែក​ទូ​​កញ្ចក់ និង​​បោក​កែវ​បែក​រប៉ាត់​រប៉ាយ​​ពាស​ពេញ​បន្ទប់​​​តាំង​ស្រា ជា​ហេតុ​ធ្វើ​​ឱ្យ​ភ្ញៀវ​​ស្នាក់​នៅ​ក្នុង​សណ្ឋា​​គារ​ភ្ញាក់​ផ្អើល ។ ដោយ​ឃើញ​​ដូច្នេះ​​សន្តិ​សុខ​​សណ្ឋា​គារ​​ចំនួន៣​​នាក់ និង​មេ​ការ​ម្នាក់​ក៏​បាន​សម្រេច​ចិត្ត​ចាប់​ចង​ជន​ជាតិ​អង់គ្លេស​រូប​​នេះទុក​ក្នុង​សណ្ឋា​គារតែម្តង ៕