ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ហ្វីលីពីន​បើក​រថយន្ត​​បុក​របាំង​ថ្ម​ចែក​ផ្លូវ​បាក់​២​កង់​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រ​បាំង​ថ្ម​ចែក​​ផ្លូវ​ព្រះ​មុនី​វង្ស​ត្រង់​ចំណុច​ភ្លើង​ស្តុប​បូក​គោ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន បាន​រង​នូវ​ការ​ខូច​ខាត​បាក់​អស់​២​កង់ ដោយ​សារ​រថយន្ត​របស់​ជន​ជាតិ​ហ្វីលីពីន​មួយ​គ្រឿង​ម៉ាក​មែរ​សឺដេស ពណ៌ស ​បើក​បុក កាល​ពីវេលា​ម៉ោង​៣​និង​៣០​នាទី​​ទៀបភ្លឺ ថ្ងៃទី​៣ ឧសភា ២០១៣ ។

តាម​ប្រភពព័ត៌​មាន​ពី​បុរស​​ជនជាតិ​ហ្វីលីពីនដែលជា​អ្នក​បើក​​បររថយន្ត​ខាងលើ​​ឱ្យ​​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​រូបគាត់​បាន​បើក​រថយន្ត​តាម​បណ្តោយ​ផ្លូវព្រះ​មុនីវង្ស ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បំណង​ឆ្ពោះ​​ទៅ​ផ្ទះ​ប្រពន្ធ​ជាជន​ជាតិ​​ខ្មែរ​ស្នាក់​នៅសង្កាត់​បឹង​ត្របែក ខណ្ឌ​​ចំការ​មន តែចៃដន្យ​​មើល​របាំង​ថ្ម​ចែក​ផ្លូវ​មិន​ទាន់​ក៏ជ្រុល​ល្បឿន​​បុក​របាំង​ថ្ម​​តែម្តង​ទៅ​ ។ បុរស​ជន​ជាតិ​បរទេស​ដដែល​នេះ​បាន​បដិសេធ​ថា រូប​គាត់​អត់​ទទួល​ទាន​គ្រឿង​ស្រវឹង​នោះ​ទេ គឺទើប​​​នឹង​ចេញពី​ហូប​​បបរ.ស​នៅ​ម្តុំ​​ពេទ្យ​ចិន ដោយឡែក​សមត្ថ​កិច្ច​ជំនាញ​បាន​និយាយថា ក្នុង​ខ្លួន​គាត់​​មាន​ជាតិ​​អាល់កុល​ខ្លាំង​ណាស់​​មិន​បាច់​​វាស់​នឹង​ឧបករណ៍​ក៏ដឹង​ដែរ តាម​រយៈ​​ការ​ឈរ​និយាយ​ស្តីជិត​គាត់​គឺ​ជះ​​ក្លិន​​ស្រា​ឆួល​ច្រមុះ​តែម្តង ។

ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ខាង​លើ​នេះ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណាម្នាក់​រង​របួស ឬគ្រោះ​ថ្នាក់​អ្វី​ឡើយ​ ហើយ​រថយន្ត​ក៏​មិន​ខូច​ខាត​ធ្ងន់​ធ្ងរ​ប៉ុន្មាន​​ដែរ ៕