ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​អង្គការ​យូណេស្កូ​ចុះ​សិក្សា​គម្រោង​ជួស​ជុល​ប្រាសាទ​ព្រះ​វិហារ​និង​អភិរក្ស

10 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ ប្រតិភូ​អង្គការ​យូណេស្កូ​មួយ​ក្រុម​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​ច្បាប់​មក​ពី​សហរដ្ឋ​អាមេរិក​របស់​អង្គការ​យូណេ​ស្កូ​ប្រចាំ​នៅ​កម្ពុជា​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ ​​និង​ក្រុម​ការងារ​ថ្នាក់​ជាតិ​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះ​វិហារ​ផង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ មេសា​កន្លង​មក​បាន​ឡើង​ទៅ​កាន់​កំពូល​ភ្នំដង​រែក​ ដើម្បី​សិក្សា​គម្រោង​ជួស​ជុល​គោបុរៈ​ទី​៥​ ជណ្តើរ​បុរាណ​ និង​ស្តារ​ស្រះ​ទឹក​

ខេត្ត​ព្រះ​វិហារ ៖ ប្រតិភូ​អង្គការ​យូណេស្កូ​មួយ​ក្រុម​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​ច្បាប់​មក​ពី​សហរដ្ឋ​អាមេរិក​របស់​អង្គការ​យូណេ​ស្កូ​ប្រចាំ​នៅ​កម្ពុជា​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ ​​និង​ក្រុម​ការងារ​ថ្នាក់​ជាតិ​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះ​វិហារ​ផង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ មេសា​កន្លង​មក​បាន​ឡើង​ទៅ​កាន់​កំពូល​ភ្នំដង​រែក​ ដើម្បី​សិក្សា​គម្រោង​ជួស​ជុល​គោបុរៈ​ទី​៥​ ជណ្តើរ​បុរាណ​ និង​ស្តារ​ស្រះ​ទឹក​តូច​ខាង​លិច​គោបុរៈ​ទី​២ នៃ​ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​បេតិកភណ្ឌ​ពិភព​លោក​ ។​

ក្រុម​ប្រតិភូ​បាន​ឱ្យ​ដឹង​ថា​ ការ​មក​សិក្សា​តំបន់​បុរាណ​ដ្ឋាន​របស់​ខ្មែរ​នៅ​លើ​កំពូល​ភ្នំ​ដង​រែក​នា​ពេល​នេះ​មាន​រយៈ​ពេល​៤​ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​២៨​ មេសា​ ដល់​ថ្ងៃទី​១ ឧសភា​ ។ តាម​មន្ត្រីជំនាញ​នៃ​អង្គការ​យូណេស្កូ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ដំណើរ​ការ​ជួស​ជុល​តំបន់​បុរាណ​ដ្ឋាន​មួយ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​២០១៣ នេះ​ដោយ​មាន​៣​ប្រទេស​ជាអ្នក​ដំណើរការ​ជួស​ជុល​ និង​ស្តារ​ប្រព័ន្ធ​បារាយណ៍​មួយ​ចំនួន​ជា​បរិវារ​ប្រាសាទ​នេះ​ផង​ ។​

ជុំវិញ​ការ​អភិរក្ស​ និង​អភិវឌ្ឍ​ប្រាសាទ​ព្រះ​វិហារ​នេះ​ លោក​ឡុង កុសល​ អគ្គ​នាយក​រង​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ឱ្យ​ដឹង​ថា គម្រោង​សិក្សា​ក្នុង​ការ​ជួស​ជុល​ប្រាសាទ​បុរាណ​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ដង​រែក​ គឺ​ប្រាសាទ​ព្រះ​វិហារ​នាពេល​នេះ​ ធ្វើ​ឡើង​ក្រោម​កិច្ច​សម្របសម្រួល​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ជាតំណាង​ និង​អង្គការ​យូណេស្កូ​ ដោយ​បាន​អញ្ជើញ​អ្នក​ជំនាញ​ការ​អន្តរ​ជាតិ​ដើម្បី​ធ្វើ​ការ​សិក្សា​ពី​លទ្ធ​ភាព​ជួស​ជុល​ ៕​