ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពី​ក្លិប​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ប្រសាច​ពេញ​ផ្លូវវេលា​រំលង​អធ្រាត្រ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ យុវជន​២​ក្រុម​បន្ទាប់​ពី​​ទាស់​ពាក្យ​សម្តី​នៅ​ក្នុង​ក្លិប​ បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​យ៉ាង​ប្រសាច​ពេញ​ផ្លូវ​ ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន​ឃាត់​ខ្លួន​បាន​៦​នាក់​ រួម​និង​ម៉ូតូ​២​គ្រឿង​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ មេសា​ នៅ​តាម​ផ្លូវ​លេខ​១០១​ ខាង​កើត​ផ្សារ​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន​ ។

ប្រភព​ព័ត៌​មាន​ពី​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន​ឱ្យ​ដឹង​ថា​ យុវជន​២​ក្រុម​ដែល​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ផ្លូវ​សាធារណៈ​ មួយ​ក្រុម​មាន​គ្នា​៦​ទៅ​៧​នាក់​ ក្នុង​នោះ​មាន​ប្រុស​ មាន​ស្រី​ ទើប​នឹង​ចេញ​ពី​ក្លិប​មួយ​កន្លែង​ មាន​ទី​តាំង​នៅ​ជិត​កន្លែង​កើត​ហេតុ​ ។ ប្រភព​ដដែល​បន្ត​ថា​ ពេល​ក្រុម​នេះ​ចូល​ក្លិប​ផឹក​ស៊ី​រាំ​កម្សាន្ត​ ក៏​ប៉ះ​ពាក្យ​សម្តី​ឈ្លោះ​ប្រកែក​គ្នា​ លុះ​ពេល​ចេញ​មក​ខាង​ក្រៅ​វិញ​បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ​ ដូច​ក្នុង​ខ្សែ​ភាព​យន្ត​ហុង​កុង​ ទើប​កង​រាជ​អាវុធ​ហត្ថ​ចេញ​ស្ទាក់​ឃាត់​ខ្លួន​បាន​៦​នាក់​ រួម​និង​ម៉ូតូ​២​គ្រឿង​ ម៉ាក​ហុង​ដា​ឌ្រីម​ ធុន​សេ​១១០​ ស៊េរី​២០១២​ ពណ៌​ខ្មៅ​ និង​ម៉ាក​គុប​ជ្រុង​ ពណ៌​ទឹក​ប៊ិក ។

យុវជន​ទាំង​៦​នាក់​ ត្រូវ​កង​រាជ​អាវុធ​ហត្ថ​យក​ទៅ​សួរ​នាំ​នៅ​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន​ ។ នេះ​ជា​ភាព​ពាលា​អាវ៉ា​សែ​មួយ​ ដែល​ធ្វើ​ឱ្យ​អា​ណា​ព្យា​បាល​អាម៉ាស់​មុខ​ដោយ​សារ​កូន​ទំនើង​ ៕