ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​ម្នាក់ ដេញ​វាយ​កណ្តុរ​ឡើង​ដំបូល ឆក់​ចរន្ត​ភ្លើង​ស្លា.ប់​លើ​ពិតាន

11 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរសម្នាក់​ខណៈ​​ដេញ​វាយ​កណ្តុរ​នៅ​ក្នុង​ផ្ទះ​ ហើយ​ឡើង​តាម​កណ្តុរ​រហូត​ដល់​លើ​ពិតាន​ ក៏ប៉ះ​នឹង​តំណ​ខ្សែ​ភ្លើង​ដែល​របក​ច្រើន​អន្លើ​បណ្តាល​ឱ្យ​ឆក់​ស្លា.ប់​រួញ​ខ្លួន​នៅ​លើ​ពិតាន​ផ្ទះ​ក្នុង​ចម្ការ​របស់​ខ្លួន ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣​ មេសា​ នៅ​ចំណុច​ដី​អំបិល​ ក្នុង​ភូមិ​ទី​១​ ឃុំ​ត្រែង​ត្រយឹង​ ស្រុក​ភ្នំ​ស្រួច ។​

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរសម្នាក់​ខណៈ​​ដេញ​វាយ​កណ្តុរ​នៅ​ក្នុង​ផ្ទះ​ ហើយ​ឡើង​តាម​កណ្តុរ​រហូត​ដល់​លើ​ពិតាន​ ក៏ប៉ះ​នឹង​តំណ​ខ្សែ​ភ្លើង​ដែល​របក​ច្រើន​អន្លើ​បណ្តាល​ឱ្យ​ឆក់​ស្លាប់​រួញ​ខ្លួន​នៅ​លើ​ពិតាន​ផ្ទះ​ក្នុង​ចម្ការ​របស់​ខ្លួន ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣​ មេសា​ នៅ​ចំណុច​ដី​អំបិល​ ក្នុង​ភូមិ​ទី​១​ ឃុំ​ត្រែង​ត្រយឹង​ ស្រុក​ភ្នំ​ស្រួច ។​

មន្ត្រី​ប៉ូលិស​មូល​ដ្ឋាន​បាន​រៀប​រាប់​ថា​ បុរស​ដែល​ស្លាប់​ដោយ​សារ​ចរន្ត​អគ្គិសនី​ឆក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​នេះ​ឈ្មោះ​ ជី​ ម៉ុងដែន​ អាយុ​៤៨​ឆ្នាំ​ មាន​លំនៅ​ផ្ទះ​លេខ​៦៣​ ផ្លូវ​លេខ​២០០៤​ ភូមិ​តា​ងួន​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ ។ ជន​រងគ្រោះ​ជា​មន្ត្រី​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​ បម្រើ​ការ​នៅ​នាយក​ដ្ឋាន​អន្តរាគមន៍​ មាន​ប្រពន្ធ​នៅ​ឯ​ប្រទេស​អូស្ត្រាលី ។​ តាមសាក្សី​ឱ្យដឹង​ដែរ​ថា​ នៅ​យប់​ថ្ងៃទី​២៣ មេសា​ ប្រពន្ធ​នៅ​ឯ​ប្រទេស​អូស្ត្រាលី​បាន​ទូរ​ស័ព្ទ​មកសាកសួរ​ប្តីជាធម្មតា​ តែ​ពុំ​ឮ​ទូរ​ស័ព្ទ​ឆ្លើយ​សោះ​ ក៏​សង្ស័យ​ទើប​សួរ​កម្មករ​ដែល​បម្រើ​ការងារ​ជាមួយ​ប្តី​នៅ​ទី​នោះ​ ទើប​ដឹង​ថា​ប្តី​របស់​ខ្លួន​ស្លាប់​ដោយ​​សារ​ចរន្ត​អគ្គិសនី​ឆក់​នៅ​លើ​ពិតាន​ផ្ទះ​ ។​

នៅ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២៣ មេសា​ ប៉ូលិស​ព្រហ្ម​ទណ្ឌ​បាន​ចុះ​ធ្វើ​ការ​ត្រួតពិនិត្យ​ទើប​ដឹង​ថា​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ ព្រោះ​នៅ​ទី​នោះ​គេ​សង្កេត​ឃើញ​ខ្សែ​ភ្លើង​មាន​តំណ​ច្រើន​ និង​មាន​របក​ស្រោម​ផង​ ស្រប​នឹង​ជន​រងគ្រោះ​ចូល​ទៅ​ដេញវាយ​កណ្តុរ​ក៏ឆក់​តែ​ម្តង ។​ សព​ជន​រងគ្រោះ​ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យតាម​ប្រពៃណី​នៅ​ផ្ទះ​ឯ​រាជធានី​ភ្នំពេញ​ ក្រោយ​ពី​សមត្ថ​កិច្ច​ត្រួត​ពិនិត្យ​រួច​រាល់​ ៕​