ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​រត់​ជាន់​ជើង​គ្នា​ក្នុង​ពិធី​កាត់​ផ្លែ​ឈើ​មង្គល​ការ

11 ឆ្នាំ មុន

ខេត្តកំពត ៖ ពិធីកាត់​ផ្លែ​ឈើ​ក្នុង​​មង្គល​ការ​មួយ​ បាន​ក្លាយ​ជា​ការភ័យ​រន្ធត់​ផ្អើល​រត់ជាន់​​គ្នា​ទាំងអ្នក​ដើម​ការ​​និង​ភ្ញៀវ​ព្រម​ទាំង​អ្នក​ភ្លេង​បន្ទាប់​ពី​​យុវជន​ម្នាក់ត្រូវ​គេ​គប់​នឹង​កែវរបួស​បែក​ក្បាល​ហូរឈាម​ និងម្តាយ​ខាង​ស្រី​ព្រម​ទាំង​​សាច់ញាតិ​ម្នាក់​ទៀត​ដួល​សន្លប់ ​។

តាម​ប្រភព​ព័ត៌​មាន​ឱ្យដឹងថា ​ពិធី​មង្គល​​ការ​នេះ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ៦​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ មេសា ​នៅ​កោះ​តា​ព្រហ្ម ភូមិ​​បឹង​ធំ​ ឃុំ​អង្គ​សុរ​ភី

ខេត្តកំពត ៖ ពិធីកាត់​ផ្លែ​ឈើ​ក្នុង​​មង្គល​ការ​មួយ​ បាន​ក្លាយ​ជា​ការភ័យ​រន្ធត់​ផ្អើល​រត់ជាន់​​គ្នា​ទាំងអ្នក​ដើម​ការ​​និង​ភ្ញៀវ​ព្រម​ទាំង​អ្នក​ភ្លេង​បន្ទាប់​ពី​​យុវជន​ម្នាក់ត្រូវ​គេ​គប់​នឹង​កែវរបួស​បែក​ក្បាល​ហូរឈាម​ និងម្តាយ​ខាង​ស្រី​ព្រម​ទាំង​​សាច់ញាតិ​ម្នាក់​ទៀត​ដួល​សន្លប់ ​។

តាម​ប្រភព​ព័ត៌​មាន​ឱ្យដឹងថា ​ពិធី​មង្គល​​ការ​នេះ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ៦​កើត​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ មេសា ​នៅ​កោះ​តា​ព្រហ្ម ភូមិ​​បឹង​ធំ​ ឃុំ​អង្គ​សុរ​ភី ​ស្រុក​កំពង់​ត្រាច ។ ​ពិធី​​បាន​ប្រារព្ធ​ធ្វើ​ទៅ​តាម​ទំនៀម​ទម្លាប់​​តាំង​ពី​​ព្រឹក​រហូត​ដល់​ល្ងាច​ ដោយ​មាន​ប្រគំ​តន្ត្រី​​យ៉ាង​​អឺង​កង​ផង ​​ដែរ ​។ លុះ​​នៅវេលា​ម៉ោង​៨​និង​៣០នាទី​យប់​ ខណៈភ្ញៀវ​​ទាំង​​សង​​ខាង​​​​កំពុង​​​ពិសា​ភោជ​នា​​​​ហារ​ និង​ចូល​ដល់​ពិធី​កាត់​ផ្លែ​ឈើ​​ ស្រាប់​តែ​កើតមាន​ជម្លោះ​មួយ​នៅ​ក្នុង​រោង​ការ​នេះ​ ដោយ​មាន​ចាន​និងកែវ​ ហើរ​​ព្រោង​ព្រាត​ស្រោច​ដាក់​គ្នា​ ។ ពេល​នោះ​​ធ្វើ​ឱ្យ​​ភ្ញៀវ​​​ដែល​​ចូលរួម​និង​ក្រុម​អ្នក​ភ្លេង​​បាន​​រត់​ចែក​ផ្លូវគ្នា​​អស់​​ហើយ​ម្តាយ​​​កូន​​ក្រមុំ​​​ និងស្ត្រី​ម្នាក់​​ទៀត​​ដែល​ជាសាច់​ញាតិ​ខាង​ស្រី​សន្លប់​​​ ។ ​ចំណែក​យុវ​ជន​ម្នាក់​នៅ​ភូមិ​ភ្នំ​ដំរី ​ឃុំ​ដំណាក់​កន្ទួត​បាន​រង​របួស​ក្បាល​ហូរ​ឈាម​​ជោក​អាវ​ ត្រូវ​បាន​គេ​គ្រាហ៍​ចេញ​ពី​រោង​ការ​ ។

បន្ទាប់​ពី​មាន​ផ្ទុះ​អំពើ​ហិង្សា​ដាក់គ្នា​នៅ​ក្នុង​រោងការ​នោះ​មាន​​​ នគរ​បាល​ប៉ុស្តិ៍​​អង្គ​សុរភី​ដឹក​នាំ​ដោយ​លោក​ច្រឹង ​យ៉ុង​ នាយ​រង​​​​ប៉ុស្តិ៍​​​ក៏​​បាន​​​នាំ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចំនួន​៦​នាក់​​​​​មកដល់​កន្លែង​កើត​ហេតុ​ ​។ ​ទោះ​ជា​យ៉ាងណា​ ​ការ​សួរនាំ​មិន​​អាច​​ដឹង​ថា ​ជម្លោះ​​នោះ​ផ្ទុះ​ចេញ​ពី​ខាងណា​ទេ ​ព្រោះ​មនុស្ស​ម្នា​ចូល​រួម​ច្រើន​ ប៉ុន្តែ​​មាន​រង​របួស​​ម្នាក់ ​បែក​ក្បាល​​ដោយ​សារ​​គេ​​គប់​​នឹងកែវ​ត្រូវ ​រី​ឯ​ម្តាយ​​កូន​ក្រមុំ​​ដែល​​សន្លប់​នោះ​ក៏​មិន​មាន​រង​របួស​អ្វី​ដែរ ​តែ​​ដោយ​សារ​គាត់​​រន្ធត់​​​​ពេក ​។

ចំណែក​ឪពុក​កូន​ក្រមុំ​វិញ​បាន​គ្រវី​ក្បាល​ហើយ​និយាយ​ថា គាត់​ខាត​បង់​ច្រើន​ព្រោះ​ម្ហូប​​អាហារ​នៅ​សល់​២០​តុទៀតដែល​ភ្ញៀវ​​​មិ​ន​ទាន់​មក ស្រាប់​តែ​​កើតជម្លោះ​មិន​ដឹង​ចេញពី​ណា ​ថែម​ទាំង​​​ធ្វើ​ឱ្យ​ខក​ខាន​មិន​បាន​កាត់​​ផ្លែ​ឈើ ហើយ​ភ្ញៀវ​ក៏​​​​ចាក​ចេញ​ពី​រោង​ការ​ស្ងាត់​អស់ ៕