ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប-រ៉ឺម៉ក​កង់​៣​​ទាមទារ​ឱ្យ​សាលា​ឧទ្ធរណ៍​​​កុំ​ស្តាប់​​​ការ​អន្តរាគមន៍​… ដាក់​ទោស​ស្ត្រី​​ឈ្មោះ​យ៉ោម បុប្ផា ​ឱ្យ​ខាង​តែបាន​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុមអ្នក​រត់​ម៉ូតូឌុប-រ៉ឺម៉ក​កង់​៣​​​ជា​ច្រើន​នាក់​ ហៅថា សមាគម​​រួម​គ្នា​​ដើម្បី​អភិ​វឌ្ឍន៍​ ​នា​វេលា​ម៉ោង​ប្រហែល​៩​​ព្រឹក​ថ្ងៃទី​១៨ មីនា ២០១៣ បាន​ទៅ​ប្រមូល​ផ្តុំ​​គ្នា​នៅ​មុខ​សាលា​ឧទ្ធរណ៍​​ ដើម្បី​រង់​ចាំ​​ស្តាប់​ចំណាត់​ការ​​ផ្សេងៗ​​ពាក់​ព័ន្ធ​នឹង​ស្ត្រី​ឈ្មោះ​​យ៉ោម បុប្ផា ​​​និង​សុំ​បក​ស្រាយ​អំពី​សកមក្ម​ភាព​មិន​ប្រក្រតី​របស់​យ៉ោម​ បុប្ផា ​ព្រោះ​ឮថា ​មាន​អង្គ​ការ​​សមា​គម​​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៅ​សាលា​ឧទ្ធរណ៍​​ធ្វើ​អន្តរាគមន៍​រឿង​នេះ​ ហើយ​ពួក​

រាជធានីភ្នំពេញ ៖ ​ក្រុមអ្នក​រត់​ម៉ូតូឌុប-រ៉ឺម៉ក​កង់​៣​​​ជា​ច្រើន​នាក់​ ហៅថា សមាគម​​រួម​គ្នា​​ដើម្បី​អភិ​វឌ្ឍន៍​ ​នា​វេលា​ម៉ោង​ប្រហែល​៩​​ព្រឹក​ថ្ងៃទី​១៨ មីនា ២០១៣ បាន​ទៅ​ប្រមូល​ផ្តុំ​​គ្នា​នៅ​មុខ​សាលា​ឧទ្ធរណ៍​​ ដើម្បី​រង់​ចាំ​​ស្តាប់​ចំណាត់​ការ​​ផ្សេងៗ​​ពាក់​ព័ន្ធ​នឹង​ស្ត្រី​ឈ្មោះ​​យ៉ោម បុប្ផា ​​​និង​សុំ​បក​ស្រាយ​អំពី​សកមក្ម​ភាព​មិន​ប្រក្រតី​របស់​យ៉ោម​ បុប្ផា ​ព្រោះ​ឮថា ​មាន​អង្គ​ការ​​សមា​គម​​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៅ​សាលា​ឧទ្ធរណ៍​​ធ្វើ​អន្តរាគមន៍​រឿង​នេះ​ ហើយ​ពួក​គេ (ក្រុម​អ្នក​រត់​​ម៉ូតូ​ឌុប-រ៉ឺម៉ក​កង់​៣) កើត​ទុក្ខ​មិន​សុខ​ចិត្ត និងទាម​ទារ​សូម​ឱ្យ​ផ្លូវ​ច្បាប់​​ដាក់​ទោស​ស្ត្រី​ឈ្មោះ​យ៉ោម បុប្ផា ​ឱ្យ​ខាង​​តែ​​បាន​គ្មាន​ការ​យោគ​យល់។

​ក្រុម​អ្នក​តវ៉ា​​ និង​សុំ​បក​ស្រាយ​សង្កត់​ទោស​ស្ត្រី​ឈ្មោះ​យ៉ោម បុប្ផា ​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ​យ៉ោម បុប្ផា ​និង​ក្រុម​មួយ​ក្តាប់​តូច​នៅ​ប្លុក​​បឹងក​ក់ តែង​តែ​ធ្វើ​ព្យុះ​ភ្លៀង​ញុះ​ញង់​ឱ្យ​ប្រជា​ពលរដ្ឋ​​យល់​ច្រឡំ​​សភាព​ការណ៍​ពិត ​បំពុល​បរិយា​កាស បង្ក​ចលា​ចល ​ធ្វើ​ឱ្យ​​ខូច​សណ្តាប់​ធ្នាប់​សង្គម​​ប្រឆាំង​នឹង​​​​អាជ្ញា​ធរ​​ទទឹង​ទទែង ។ បន្ទាប់ពី​​ចេញ​ពី​សាលា​ឧទ្ធរណ៍​​នេះទៅ ​ពួកគេ​នឹង​យក​ញត្តិ​មួ​យច្បាប់​​ទៅ​ដាក់​​នៅ​ខុទ្ទកាល័យ​​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ទៅ​ដាក់​នៅ​ខុទ្ធកាល័យ​​ក្រសួង​មហាផ្ទៃ​​ សូមឱ្យ​​ជួយ​ចាត់​ការ​រឿង​ស្ត្រី​យ៉ោម បុប្ផា ​ឱ្យ​បាន​តឹង​​រ៉ឹង​តាម​ផ្លូវ​ច្បាប់ ៕