ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​បុរស​ដែល​ឃាតករ​សម្លា.ប់​កប់​ស្មៅ​ក្នុងទឹក​បឹង​ ស្គាល់​អត្ត​សញ្ញាណហើយ

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ​បុរសម្នាក់​ដែលត្រូវគេ​សម្លា.ប់ រួច​យក​ទៅទម្លាក់​​ចោល​ក្នុងទឹក​បឹង​កប់​ស្មៅពី​លើ​​ស្ថិតក្នុង​សភាព​ហើ​ម​ស្អុយ​រលួយ ពេល​នេះ​ត្រូវ​​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​ហើយ គឺស្លា.ប់​​ដោយ​សារ​អំពើ​ឃាត​កម្ម​ប្លន់​សម្លា.ប់​​យក​​ម៉ូតូ ។ ជន​រងគ្រោះ​បាន​បាត់​ខ្លួន​តាំងពី​ព្រឹកថ្ងៃទី​៦ មីនា ២០១៣ ​បន្ទាប់​ពី​ឌុប​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​២​នាក់​មក​ក្រុង​ប៉ៃលិន ហើយ​ក៏​បាត់​ខ្លួន​រហូត ទោះ​បី​ប្រពន្ធ​សួរ​នាំ​​អ្នក​ផ្សេង​ក៏អត់​ដឹង និងទាក់​ទង​តាម​ទូរស័ព្ទ​​ក៏អត់​

ខេត្ត​ប៉ៃលិន ៖ ​បុរសម្នាក់​ដែលត្រូវគេ​សម្លាប់ រួច​យក​ទៅទម្លាក់​​ចោល​ក្នុងទឹក​បឹង​កប់​ស្មៅពី​លើ​​ស្ថិតក្នុង​សភាព​ហើ​ម​ស្អុយ​រលួយ ពេល​នេះ​ត្រូវ​​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​ហើយ គឺស្លាប់​​ដោយ​សារ​អំពើ​ឃាត​កម្ម​ប្លន់​សម្លាប់​​យក​​ម៉ូតូ ។ ជន​រងគ្រោះ​បាន​បាត់​ខ្លួន​តាំងពី​ព្រឹកថ្ងៃទី​៦ មីនា ២០១៣ ​បន្ទាប់​ពី​ឌុប​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​២​នាក់​មក​ក្រុង​ប៉ៃលិន ហើយ​ក៏​បាត់​ខ្លួន​រហូត ទោះ​បី​ប្រពន្ធ​សួរ​នាំ​​អ្នក​ផ្សេង​ក៏អត់​ដឹង និងទាក់​ទង​តាម​ទូរស័ព្ទ​​ក៏អត់​ចូល។ លុះ​មកដល់​វេលាម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១១ មីនា ​​ចំណុច​ចម្ការ​អូរអណ្តូង​ថ្ម ក្នុងភូមិ​ទួល ឃុំ​សាលា​ក្រៅ ស្រាប់តែ​មាន​បុរស​ចំណាស់​ម្នាក់​ចូល​ទៅ​កាប់​ដង​កណ្តប​​ប្រទះ​ឃើញ​សព​​នៅក្នុង​ទឹក​បឹង​ ដោយ​ស្មៅ​កប់​ពីលើ​ខ្លួន​ ដៃ​ជើង​ផុស​ចេញ​មក​ក្រៅ ក៏​រត់​ទៅ​ប្រាប់​​ដល់​សមត្ថ​កិច្ច​ លុះ​​ក្រោយ​ពី​​ឮ​ដំណឹង​នេះ​ភ្លាម​​​គ្រួសារ​សព​​ក៏មក​​ពិនិត្យ​មើល​​​ស្គាល់ថា ​ជា​ប្តីរបស់​​នាង​ពិត​ប្រាកដ​មែន ។

​ជនរងគ្រោះ​​ឈ្មោះ​ចាន់ អ៊ន ភេទប្រុស អាយុ​​៣១​ឆ្នាំ ជាអ្នក​រត់​ម៉ូតូឌុប មាន​​ស្រុក​កំណើត​​​នៅភូមិ​ត្រពាំង​ថ្ម ​ឃុំ​ស្យា ស្រុក​កណ្តៀង ​ខេត្តពោធិ៍​សាត់ ​​ប្រពន្ធ​ឈ្មោះ​​ចាន់ យន់ អាយុ​​៣២​ឆ្នាំ មាន​កូន​តូចៗ​ចំនួន​២​នាក់​​ក្នុង​បន្ទុក ហើយ​នាង​មាន​ផ្ទៃពោះ​​ជិត​គ្រប់​ខែ ដោយ​ទើប​រស់​នៅរក​ស៊ីរត់​ម៉ូតូ​ឌុប​នៅ​ចំណុច​ផ្សារ​ឡែម ឃុំ​កំរៀង ​ស្រុក​កំរៀង ​​ខេត្ត​​បាត់​ដំបង ​បាន​ត្រឹម​តែ​២​ខែប៉ុណ្ណោះ ​ម៉ូតូដែលត្រូវគេ​​វាយ​យក​​ម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ បិទ​តែម​ឆ្នាំ​២០១៣ ៕