ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​នាយកុយ​មុនជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​ស្លា.ប់​បាន​ឱ្យ​ប្រផ្នូល​ទុកជាមុន

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជួបជាមួយ​លោក​ជួង ជី ហៅ​នាយកុយ ​បាន​ប្រាប់​កោះសន្តិភាព​​ឱ្យ​ដឹង​ថា កូនប្រុសរបស់លោក​ដែល​ស្លា.ប់​បាត់បង់ជីវិត​​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ កាលពី​យប់​ថ្ងៃទី​៧ មីនា នេះ​ឈ្មោះជី វីរៈ អាយុ​២៣​ឆ្នាំ ជា​កូន​ទី៤​ ក្នុងចំណោម​បងប្អូន​៨នាក់ ។ ​លោក​មិន​នឹក​ស្មាន​ថា ​កូន​របស់លោក​មាន​អាយុ​ខ្លី​បែបនេះ​សោះ ហើយ​សព​កូនប្រុស​របស់លោក​ត្រូវ​បាន​យកមក

រាជធានីភ្នំពេញ  ៖ ​ជួបជាមួយ​លោក​ជួង ជី ហៅ​នាយកុយ  ​បាន​ប្រាប់​កោះសន្តិភាព​​ឱ្យ​ដឹង​ថា កូនប្រុសរបស់លោក​ដែល​ស្លាប់​បាត់បង់ជីវិត​​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ កាលពី​យប់​ថ្ងៃទី​៧ មីនា នេះ​ឈ្មោះជី វីរៈ អាយុ​២៣​ឆ្នាំ ជា​កូន​ទី៤​ ក្នុងចំណោម​បងប្អូន​៨នាក់ ។ ​លោក​មិន​នឹក​ស្មាន​ថា ​កូន​របស់លោក​មាន​អាយុ​ខ្លី​បែបនេះ​សោះ ហើយ​សព​កូនប្រុស​របស់លោក​ត្រូវ​បាន​យកមក​តម្កល់​ធ្វើបុណ្យ​តាមប្រពៃណី​នៅ​វត្ត​សន្សំកុសល​​ ។ ​

នាយ​កុយ​បន្ត​ថា កូន​របស់​លោក​ដែលស្លាប់​នេះ លោក​ក៏​មានមន្ទិល​ផង​ដែរ ព្រោះ​កន្លង​មក ក្នុង​ profile facebook កូន​របស់​លោក​មិន​ដែល​ដាក់​តាំង​រូប​អ្វី​ឡើយ​  ក្រៅពីរូប​គ្រោះថ្នាក់​ចរាចរណ៍​ នេះ​ដូចជា​ការ​ឱ្យ​ប្រថ្នូល​មិន​ល្អ​ស្រាប់ទៅហើយ ។ ម្យ៉ាង​ទៀត រាល់​​ពេល​ដែល​កូន​គាត់ចេញទៅ​រាំ​នៅទីណា​ម្តងៗ  យក​​​​សម្លៀក​បំពាក់ ២-៣ កំប្លេ​រប៉ុណ្ណោះ តែលើកនេះ ទៅរាំ​នៅក្រុងកំពង់​សោម​​ជាមួយ​តារា​ចម្រៀង​ខេមរ សេរីមន្ត និង​អ្នក​រាំ​ផ្សេងទៀត ស្រាប់តែ​​ប្រមូល​សម្លៀក​បំពាក់​ទៅ​ទាំង​អស់​ ខុសប្លែកពីពេលមុន ៕