ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​ចោរ​ប្លន់​អ្នក​ចេញ​ពី​ជប់​លៀង​មង្គល​ការ​ចាប់​ខ្លួន​ជន​ប្រដាប់​អាវុធ​2​នាក់ និង​ក្រុម​ជួញ​ថ្នាំ​ញៀ​ន3​នាក់

12 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ​ ៖ ​​នគរ​បាល​​​បាន​ឃាត់​​ខ្លួន​ជន​សង្ស័យ​​ចំនួន​​​៥​នាក់​​​​​ ក្នុង​នោះ​​២​នាក់​​​ត្រូវ​បាន​​​​​ឃាត់​ខ្លួន​​​​ជា​មួយ​​នឹង​​​អាវុធ​​​ខ្លី​​មួយ​ដើម​​​ និង​​ដកហូត​​​សម្ភារ​​​​មួយ​ចំនួន​​​​ដូច​ជា​ ​ដែក​អក្ស​រ​​​តេ​​​សម្រាប់​កាច់​​​​សោ​.​ក​ម៉ូតូ​​​ និង​ម៉ូតូ​​១​គ្រឿង​​​​ រី​​ឯ​​ជនសង្ស័យ​​​​​៣​នាក់​​ទៀត​​​ក្នុងនោះ​​​មាន​ស្ត្រី​ម្នាក់​​​ផង​​ដែរ​ ត្រូវ​​បាន​​​​​​ឃាត់​ខ្លួន​​​នៅកន្លែង​​​ផ្សេង​គ្នា​​ ប៉ុន្តែ​ក្នុង​​​​​​ភូមិ​តែ​មួយ​​​​ជា​មួយ​នឹង​​​ថ្នាំ​ញៀន​​​ម៉ា​ទឹក​កក​ជា​ច្រើន​​​​កញ្ចប់​​​ ​កាល​ពី​វេលា​ម៉ោង​​​​​១២​និង​​

រាជ​ធានីភ្នំ​ពេញ​ ៖ ​​នគរ​បាល​​​បាន​ឃាត់​​ខ្លួន​ជន​សង្ស័យ​​ចំនួន​​​៥​នាក់​​​​​ ក្នុង​នោះ​​២​នាក់​​​ត្រូវ​បាន​​​​​ឃាត់​ខ្លួន​​​​ជា​មួយ​​នឹង​​​អាវុធ​​​ខ្លី​​មួយ​ដើម​​​ និង​​ដកហូត​​​សម្ភារ​​​​មួយ​ចំនួន​​​​ដូច​ជា​ ​ដែក​អក្ស​រ​​​តេ​​​សម្រាប់​កាច់​​​​សោ​.​ក​ម៉ូតូ​​​ និង​ម៉ូតូ​​១​គ្រឿង​​​​ រី​​ឯ​​ជនសង្ស័យ​​​​​៣​នាក់​​ទៀត​​​ក្នុងនោះ​​​មាន​ស្ត្រី​ម្នាក់​​​ផង​​ដែរ​ ត្រូវ​​បាន​​​​​​ឃាត់​ខ្លួន​​​នៅកន្លែង​​​ផ្សេង​គ្នា​​ ប៉ុន្តែ​ក្នុង​​​​​​ភូមិ​តែ​មួយ​​​​ជា​មួយ​នឹង​​​ថ្នាំ​ញៀន​​​ម៉ា​ទឹក​កក​ជា​ច្រើន​​​​កញ្ចប់​​​ ​កាល​ពី​វេលា​ម៉ោង​​​​​១២​និង​​៤០​​នាទី​​រំលង​អធ្រាត្រ​​​​​​ឈាន​ចូល​​ថ្ងៃ​ទី​​៤ ​មក​រា​ ឆ្នាំ ​២០១៣​ ​​នៅ​ក្នុង​​​​ភូមិ​​ត្រពាំង​​​​ឈូក​​​​ សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ​​ ។​

​​លោក​ម៉ក់​ ហុង​​ អធិ​ការ​​ប៉ូលិស​​​​ខណ្ឌ​​​សែន​សុខ​​ និង​លោក​​​ម៉ូវ​​ ម៉ានិត​​​ អភិ​បាល​​​រង​ខណ្ឌ​​​សែន​សុខ ដែល​​​​​​ដឹក​នាំ​​​​​​​ប្រតិ​បត្តិ​​​​នេះ ឱ្យដឹង​ថា ​​​ក្រោយ​​​​ពី​មាន​ករណី​​​​​ជន​ប្រដាប​់​អាវុធ​​​​ចំនួន​​​២​នាក់​​​​ ​​ធ្វើ​​​សកម្មភាព​​​ភ្ជង់​​​ប្លន់​​​​ដល់​ក្នុង​ផ្ទះ​​​មួយ​​​​​នៅ​​​តាម​បណ្តោយ​​មហា​វិថី​​​ម៉ៅ​សេ​ទុង​​​ ក្នុង​សង្កាត់​​​​បឹង​ត្របែក​​​ ខណ្ឌ​ចំការ​មន​​ នៅ​វេលា​ម៉ោង​​​៧​និង​​៣០​នាទី ​​​ និង​មាន​​​​ករណី​​​​សន្តិ​សុខ​​​របស់​ក្រុម​ហ៊ុន​ MPS ​ប្រើ​កាំ​បិត​​​​ចាក់​ និង​​​វាយ​ប្លន់​​​​ប្តី​ប្រពន្ធ​​​​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​​​​យក​ទ្រព្យ​​​សម្បត្តិ​​​​ និង​លុយ​​​​កាក់​​​​​​​ ខណៈ​សន្តិ​សុខ​​​​​ឯក​ជន​​​​​​រូប​នោះ​​ជា​អ្នក​​​​​យាម​​នៅ​​មុខ​​​​ក្រុម​ហ៊ុន​​​អារ៉ា​​ហ្គន​​​វើល​​​​​ដ៍​៥៤​​ខូ​អិល​​ធី​ឌី​​ តាម​បណ្តោយ​ផ្លូ​វ​លេខ​​២៧១​​ ​ក្នុង​ភូមិ​ត្រពាំង​​​​ឈូក​ ​សង្កាត់​​ទឹក​ថ្លា​​ ខណ្ឌ​សែន​​សុខ ​​លោក​ជួន​​​ សុវណ្ណ​​​ អគ្គ​ស្នង​ការ​​​​រង​​ និង​ជា​​ស្នង​ការ​​​ប៉ូលិស​​រាជ​ធានីភ្នំ​ពេញ​​ ​បាន​​បញ្ជា​ឱ្យ​​​​​ប៉ូលិស​​​​ទាំង​​​៩​ខណ្ឌ​​​​​ក្នុង​រាជ​ធានី​​​​ ចេញ​ល្បាត​​​​និង​តាម​​​​ប្រមាញ់​​​រកជន​សង្ស័យ​​​ភ្លាមៗ​​​​ ។​ ​ខណ​ៈ​​​នោះ​​ ប៉ូលិស​​​កង​អន្តរា​គមន៍​​​ខណ្ឌ​សែន​សុខ​​​ ចំនួន​​​​​៦​នាក់​​បាន​ចុះ​ល្បាត​​​​​ក្នុងភូមិ​​​​សាស្ត្រ​ភូមិ​ត្រពាំង​​​​ឈូក​​​ ក្នុង​សង្កាត់​ទឹក​ថ្លា​​ ​ប្រទះ​​ជន​​សង្ស័យ​​​២​នាក់​​​​​កំពុង​ជិះ​ម៉ូតូ​​​​ម៉ា​ក​គ្រីស​​ ពណ៌​ក្រហម​​​ តាម​បណ្តោយ​​ផ្លូវ​លំ​​ ក៏​​​ឃាត់​​​ឱ្យ​​ឈប់​​​ដើម្បី​សួរ​នាំ​​​ ស្រាប់​តែ​ជន​សង្ស័យ​​ម្នាក់​​​ដែល​​ជិះ​​​ពី​ក្រោយ​​​​​​បាន​លោត​​​ចុះ​​ពី​​​លើ​ម៉ូតូ​​ រួច​យក​ស្បោង​មួយ​ទៅ​ដាក់​​​នៅក្បែរ​​​​ជញ្ជាំង​ផ្ទះ​​​​ប្រជា​ពល​រដ្ឋ​​​ ។ ​

​ប្រភព​ព័ត៌​មាន​​​ដដែល​​​បន្ត​​​ថា ពេល​​​នោះ​ប៉ូលិស​​​​អន្តរាគ​មន៍​​​ចំនួន​​​៣​នាក់​​​​​​​​​​បាន​ធ្វើ​ការ​​​​ឆែក​​​​ឆេរ​​​​​​ ស្រាប់​តែ​ឃើញ​​​​​គ្រាប់​កាំ​ភ្លើង​​​​ចំនួន​​​១​គ្រាប់​​​នៅ​ក្នុង​​​​ហោ​ប៉ៅ​​ជន​នេះ​​​ ហើយ​ជន​នេះ​​​​បាន​ប្រាប់​ប៉ូលិស​​​​​ថា ​គ្រាប់​កាំ​ភ្លើង​​​​នេះ​គេ​រើ​ស​បាន​​​​តាម​ផ្លូវ​​​​ទេ ។ ​ដោយ​មាន​ការ​​​​​សង្ស័យ​​​​​​​ ប៉ូលិស​​​​​ក៏​ចាប់​​កៀក​និង​ឱ្យ​ជន​​ទាំង​២​​នាក់​ក្រាប​ទៅ​​នឹង​​ដី​​ និងបាន​​ដាក​់​ខ្នោះ​​​ដៃ​​ ។ ចំណែក​​​​​ឯ​​​​មន្ត្រី​ប៉ូលិស​​​​ម្នាក់​ទៀត​​​​បាន​​ទៅ​មើល​ស្បោង​​​​ដែល​ជន​នេះ​​​​​យក​ទៅ​ទុក​នៅ​​ក្បែ​ជញ្ជាំង​​​ផ្ទះ​អ្នក​ភូមិ​​​ ក៏​​​​​ឃើញ​កាំ​ភ្លើង​​​​ខ្លី​​​ម៉ាក​កា​​​៥៤​​​ ក្រូមេ​យ៉ាង​​ស​ស្ងាច​​​ និង​បញ្ចូល​​​គ្រាប់​​​រួច​ជា​ស្រេច​​ថែម​ទៀត​ ។​ ​ធាតុ​ពិត​​​ជន​សង្ស័យ​​​បាន​យក​ក្រដាស​​​​​កាសែត​​​​​រុំ​កាំ​ភ្លើង​​​​​​​​ឱ្យ​ជិត​​​ ហើយ​ដាក់​​​​​​នៅ​ក្នុង​ស្បោង​​​​ស​​​​​​បន្លំ​​​ភ្នែក​​​សមត្ថ​កិច្ច​​​​ ខណ​ៈពេល​​ពួក​គេ​​ធ្វើ​ដំណើរ​​​​ជួប​ក្រុម​​​​ប៉ូលិស​​​​ឆែក​ឆេរ​​​​អាវុធ​​​​​នេះ​ ។​  ​ចំណែក​​​​ឯ​​​ជន​៣​នាក់​ទៀត​ ត្រូវ​ប៉ូលិស​​​​អន្តរា​គមន៍​​​មួយ​ក្រុម​​​​ផ្សេង​​ឃាត់​ខ្លួន​​ជា​មួយ​នឹង​ថ្នាំ​ញៀន​​​​ជា​ច្រើន​កញ្ចប់​​​​នៅ​ក្នុងផ្ទះ​​​​ឈើ​​​មួយ​​គ្មាន​លេខ​​​ ក្នុង​ភូមិ​​​​ខាង​លើ​នេះ​ដែរ ។

ជន​សង្ស័យ​​​​ទាំង​​៥​នាក់​​​​​ខាង​លើ​​នេះ​​មាន​

១-ឈ្មោះ​​​​ពៅ​ សំណាង​​ ​ភេទ​ប្រុស​​ អាយុ​​​៣៤​ឆ្នាំ​​ ស្នាក់​នៅ​​​ក្នុង​សង្កាត់​​​អូប្ញស្សី​​​​​ទី​២ ខណ្ឌ​​​​៧​មករា​ ​

២-ឈ្មោះ​​​​កែវ​ បញ្ញា​រិទ្ធ​​​​ ភេទ​​​ប្រុស​​ អាយុ​​​២៦​ឆ្នាំ​​​​​ ​ជា​កម្ម​ករ​​​​រោ​ងចក្រ​​​​ ស្នាក់​នៅ​ក្នុងសង្កាត់​​​​បឹង​ត្របែក​​​ ខណ្ឌ​ចំ​ការ​មន​​​ ទាំង​ពីរ​នាក់​​​នេះ​ប៉ូលិស​​​សង្ស័យ​​​ជា​ក្រុម​​ចោរ​ប្លន់​​​​ ។ ​​ចំណែក​​​​ជន​សង្ស័យ​​​​​៣​នាក់​ទៀត​​​​ដែល​ជាប់​ពាក់​ព័ន្ធ​​​​​នឹង​ករណី​ចែក​ចាយ​គ្រឿង​ញៀន​​​​មាន​ ១-​ឈ្មោះ​​​​សោម​ អូន​​ ភេទ​ប្រុស​ អាយុ​​២៧​ឆ្នាំ ​២-​ឈ្មោះ​គៀន ម៉ា​រី​​ ភេទ​ស្រី អាយុ​​២០​ឆ្នាំ​​ ​និង៣-ឈ្មោះ​​​យឹម​​ វណ្ណារ៉ា ភេទ​ប្រុស​ អាយុ​​​២៥​ឆ្នាំ ៕