ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​​កំពុង​​​សម្តែង​​​នាយ​កណ្តុរ​​ត្រូវ​ក្មេង​​ញៀន​ថ្នាំ​​​បក់​​ដៃ​ហៅ​​​ទៅ​សេព​ជាមួយ​​​ តើ​នាយ​​​ជា​អ្នក​​​​ញៀន​​ថ្នាំ​ឬ​?​​

11 ឆ្នាំ មុន

​​រាជ​​​ធានី​ភ្នំ​​ពេញ ៖ ​ដោយ​សារ​​តែ​រូប​​រាង​​ស្គម និង​​ស្លេក​​ស្លាំង​​​​ធ្វើ​ឱ្យ​មនុស្ស​​មួយ​ចំនួន​​​គិត​ថា​​អ្នក​កំប្លែង​​នាយ​កណ្តុរ​​ជា​មនុស្ស​ញៀន​ថ្នាំ​ ។ ជា​ពិសេស​​ពេល​នាយ​​​​​កំពុង​​​សម្តែង​​នៅ​លើ​ឆាក​​​ត្រូវ​​​យុវជន​​ញៀន​ថ្នាំ​​បក់​ដៃ​​ហៅ​ទៅ​​សេព​គ្រឿង​ញៀន​​ជាមួយ​ ។
​តើ​អ្នក​​កំប្លែង​​រូប​នេះ​​ពិត​ជា​​​អ្នក​ញៀន​​ថ្នាំ​​មែន​ឬ?​

​​រាជ​​​ធានី​ភ្នំ​​ពេញ ៖ ​ដោយ​សារ​​តែ​រូប​​រាង​​ស្គម និង​​ស្លេក​​ស្លាំង​​​​ធ្វើ​ឱ្យ​មនុស្ស​​មួយ​ចំនួន​​​គិត​ថា​​អ្នក​កំប្លែង​​នាយ​កណ្តុរ​​ជា​មនុស្ស​ញៀន​ថ្នាំ​ ។ ជា​ពិសេស​​ពេល​នាយ​​​​​កំពុង​​​សម្តែង​​នៅ​លើ​ឆាក​​​ត្រូវ​​​យុវជន​​ញៀន​ថ្នាំ​​បក់​ដៃ​​ហៅ​ទៅ​​សេព​គ្រឿង​ញៀន​​ជាមួយ​ ។
​តើ​អ្នក​​កំប្លែង​​រូប​នេះ​​ពិត​ជា​​​អ្នក​ញៀន​​ថ្នាំ​​មែន​ឬ?​

​នាយ​កណ្តុរ​​គឺ​ជា​តារា​​កំប្លែង​​​ដែល​ភាគ​​ច្រើន​​​​គេ​ស្គាល់​​តាម​រយៈ​​​​​ការ​សម្តែង​​ខា​រ៉ា​អូ​ខេ​​ និង​ខ្សែ​ភាព​​យ​ន្ត​ ។​​​​តាំង​ពី​​​នាយ​​កណ្តុរ​​​​ចូល​ក្នុង​​រង្វង់​សិល្បៈ​​មក​​ មាន​បុគ្គល​​មួយ​ចំនួន​​យល់​​ថា​នាយ​​ជា​មនុស្ស​​ញៀន​ថ្នាំ​ ។ ​គេ​យល់​​ច្រឡំ​​បែប​នេះ​​ គឺ​ដោយ​​សារ​តែ​នាយ​​​មាន​រូប​រាង​​ស្គម​​ និង​សាច់​​ឈាម​​មាន​សភាព​​ស្លេក​ស្លាំង​​ខុស​ពី​មនុស្ស​ធម្ម​តា ។ ​

​នាយ​កណ្តុរ​​ប្រាប់​កោះ​សន្តិ​ភាព​​​ថា មាន​មនុស្ស​​មិ​ន​តិច​ទេ​ ដែល​​​យល់​ថា​នាយ​​​ជា​មនុស្ស​​ញៀន​ថ្នាំ​ ។ ជា​ពិសេស​​រាល់​ពេល​​​នាយ​​ទៅ​សម្តែង​​នៅ​តាម​ខេត្ត​ ​មាន​យុវជន​​មួយ​ចំនួន​​ជា​អ្នក​​​ញៀន​​​ថ្នាំ​ចង់​​​​ឱ្យ​នាយ​​ចូល​រួម​​​​ជាមួយ​​ពួក​គេ​ ​​។​ខណៈ​​ពេល​​នាយ​កំពុង​​​​សម្តែង​​​នៅ​លើ​ឆាក​​ ពួក​គេ​បាន​​ធ្វើ​សញ្ញា​​ហៅ​លោក​​ឱ្យ​​​ទៅ​សេព​​ថ្នាំ​ញៀន​​ជាមួយ​ ។ ​​មាន​​អ្នក​ខ្លះ​​ទៀត​បានបបួល​​នាយ​ផ្ទាល់​​​​ឱ្យ​ទៅ​​ជាមួយ​​ពួក​គេ​ទៀត​ផង​ ។ ​នាយ​បាន​​​បដិ​សេធ​​ទៅ​ពួក​​គេ​​យ៉ាង​​រហ័ស​​ដោយ​​នាយ​និយាយ​​​​ថា​«​ប្អូន​យល់​ច្រឡំ​​​ចំពោះ​​បង​​ហើយ​ កុំ​ឃើញ​​រូប​រាង​​​បង​បែប​នេះ​​ ប្អូន​គិត​ថា​​បង​ជា​មនុស្ស​​ញៀន​​ថ្នាំ​នោះ ។​ ​​បង​មិន​ប៉ះ​​ពាល់​​ជាមួយ​​ថ្នាំ​ញៀន​​ទាល់​តែ​សោះ​ ក្នុង​មួយ​ជីវិត​​​​របស់​បង​​​​​នេះ​ បើ​ប្អូន​ចង់​​ហៅ​បង​ទៅ​​​​ញ៉ាំ​សាច់​គោ​​អាំង​ និង​​​ផឹក​ស៊ី​​តិច​​តួច​​បង​ទៅ​ ​តែ​​បើ​​ហៅ​​បង​​ទៅ​​លេង​ថ្នាំ​​​ ទៅ​សេព​​ថ្នាំ​ញៀន​​នោះ​បង​មិន​​ទៅ​​​ជា​ដាច់​ខាត» ។

នាយ​កណ្តុរ​​បន្ថែម​​ទៀត​ថា ​ជា​ការ​ពិត​​ណាស់​​ លោក​ពិត​​ជា​មាន​ការ​​អន​់​ចិត្ត​​យ៉ាង​ខ្លាំង​​នៅ​ពេល​​ដែល​មាន​គេ​​​សម្លឹង​​មើល​មក​​រូប​លោក​​ក្នុង​​ផ្លូវ​អាក្រក់​​បែប​នេះ ​តែ​ធ្វើ​​យ៉ាង​ម៉េច​​បើ​​លោក​​មាន​រូប​រាង​​បែប​នេះ ។ ​ដូច្នេះ​លោក​​សំណូម​ពរ​​ទៅ​ដល់​​អ្នក​យល់​ច្រឡំ​​ចំពោះ​​​​រូប​លោក​​​ទាំង​អស់​ថា ​សូម​កុំ​​វាយ​តម្លៃ​​​មនុស្ស​​​តែ​​សម្បក​ក្រៅ​​ សូម​​យល់​ពី​អារម្មណ៍​​របស់​អ្នក​ដែល​​ត្រូវ​គេ​វាយ​​តម្លៃ​​ក្នុង​ផ្លូវ​​ខុស​ផ​ង​​​​ ។
​​នាយ​កណ្តុរ​​ប្តេជ្ញា​​​ថា​​ លោក​មិ​ន​ប៉ះ​ពាល់​​ជាមួយ​​ថ្នាំ​ញៀន​​​ និង​​​ល្បែង​ពា​លា​​ដែល​ធ្វើ​​ឱ្យ​​​សង្គម និង​​បង​ប្អូន​ពិបាក​​​ជា​ដាច់​ខាត​ ។ រូប​លោក​​​មិន​ទៅ​​ប៉ះ​ពាល់​​ថ្នាំ​ញៀន​​ ព្រោះ​​សង្គម​ស្អប់​​ខ្ពើម​ និង​​ជា​​រឿង​ខុស​​ច្បាប់​ថែម​ទៀត​​​ផង ។​

កាល​ពី​មុន​​​ពេល​ចូលពិភព​​​សិល្បៈ​​នាយ​កណ្តុរ​​ធ្លាប់​​ចិញ្ចឹម​​​ និង​​មើល​ការ​ខុស​ត្រូវ​​​​ក្មេង​អនា​ថា​ និង​ក្មេង​​ញៀន​ថ្នាំ​​មួយ​ចំនួន​​នៅ​​​ក្រុង​សៀម​រាប​ ​។ ​ក្មេង​​ដែល​​លោក​ចិញ្ចឹម​​ និង​​មើល​​ការ​ខុស​ត្រូវ​​ទាំង​​នោះ​​បាន​ប្រែ​ក្លាយ​​ទៅ​ជា​​មនុស្ស​​ដែល​​សង្គម​​ទទួល​ស្គាល់​​គ្រប់​គ្នា​​ ដែល​នេះ​​គឺ​ជា​​មោទ​ន​​ភាព​​​បំផុត​​សម្រាប់​​​ជីវិត​​របស់​លោក​ ។​​​​នាយក​ណ្តុរ​​មាន​ឈ្មោះ​ពិត​ ជុំ​ ​ផានិត ​​​មាន​ស្រុក​កំណើត​​នៅ​ភូមិ​​​ព្រៃ​ឃ្នេស ​ឃុំ​ព្រៃ​ឃ្នេស ​ស្រុក​​​​មេ​សាង ​ខេត្ត​ព្រៃ​វែង​ ​។ ​ឪពុក​​របស​់​នាយ​​ឈ្មោះ​ជុំ ខាត់ ជា​​ព្រះ​ចៅ​អធិការ​​​វត្ត​នៅ​ស្រុក​​មេ​សាង​ ខេត្ត​ព្រៃ​វែង​ ​​​ឯ​ម្តាយ​ឈ្មោះ​​ជួប ឃឹម ​បានចែក​ ឋាន​​ទាំង​​ពី​នាយ​​មាន​អាយុ​​៥​ឆ្នាំ​​​​ម៉្លេះ​៕​