ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ប្រដាប់​អាវុធ​បា.ញ់​ប្រហារ​លើ​បុរស​ជន​ជាតិ​រុស្ស៊ី​ម្នាក់​នៅ​មុខ​ផ្ទះមិ​ន​ដឹង​មូល​ហេតុ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​​បុរស​ជន​ជាតិ​រុស្ស៊ី​ម្នាក់​បាន​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បា.ញ់​មួយ​គ្រាប់​ចំ​កំភួន​ដៃ​ខាង​ឆ្វេង​ធ្លាយ​គ្រាប់​ទៅ​ភ្លៅ​ខាង​ស្តាំ​ ខណៈ​ពេល​បើក​រថ​យន្ត​មក​ដល់​មុខ​ផ្ទះ​ហើយ​ចុះ​បើក​ទ្វារ​រថ​យន្ត​​ឱ្យ​អ្នក​រួម​ដំណើរ​ជា​ជន​ជាតិ​រុស្ស៊ី​ដូច​គ្នា​ចេញ​ពី​ក្នុង​រថ​យន្ត​ កាល​ពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ វិច្ឆិកា តាម​ផ្លូវ​លេខ​៨៣០​ មុខ​ផ្ទះ​លេខ​២ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន​ ។

រាជធានី​ភ្នំពេញ​ ៖ ​​បុរស​ជន​ជាតិ​រុស្ស៊ី​ម្នាក់​បាន​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់​មួយ​គ្រាប់​ចំ​កំភួន​ដៃ​ខាង​ឆ្វេង​ធ្លាយ​គ្រាប់​ទៅ​ភ្លៅ​ខាង​ស្តាំ​ ខណៈ​ពេល​បើក​រថ​យន្ត​មក​ដល់​មុខ​ផ្ទះ​ហើយ​ចុះ​បើក​ទ្វារ​រថ​យន្ត​​ឱ្យ​អ្នក​រួម​ដំណើរ​ជា​ជន​ជាតិ​រុស្ស៊ី​ដូច​គ្នា​ចេញ​ពី​ក្នុង​រថ​យន្ត​ កាល​ពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ វិច្ឆិកា តាម​ផ្លូវ​លេខ​៨៣០​ មុខ​ផ្ទះ​លេខ​២ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន​ ។

ជន​រង​គ្រោះ​ជា​ជន​ជាតិ​រុស្ស៊ី​​នេះ​ឈ្មោះ​  KOSTENKO KONSTANTIN ​អាយុ​៤២​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​កន្លែង​កើត​ហេតុ​ខាង​លើ ​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​ភ្ញៀវ​ទេស​ចរ​ ។ ​​​មុន​​ពេល​​កើត​ហេតុ​ បុរស​ជន​ជាតិ​រុស្ស៊ី​រូប​នេះ​បើក​រថ​យន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​ ដឹក​ស្រ្តី​ជន​ជាតិ​រុស្ស៊ី​៣​នាក់​​មិន​ដឹង​ជា​មក​ពី​ទី​ណា​ទេ​ ដោយ​រថយន្ត​មាន​ប្រឡាក់​សុទ្ធ​តែ​ដី​ ។ ខណៈ​​មក​ដល់​មុខ​ផ្ទះ​​ក៏​​​ចុះ​ពី​រថ​យន្ត ​ស្រាប់​តែ​មាន​ជន​​​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម​ ធុន​សេ​១២៥ និង​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ បាន​ដក​កាំ​ភ្លើង​បាញ់​ទៅ​លើ​​បុរស​ជន​ជាតិ​រុស្ស៊ី​នោះ​ចំ​​កំភួន​ដៃ​ខាង​ឆ្វេង​ធ្លាយ​​ទៅ​ភ្លៅ​ខាង​ស្តាំ រួច​ហើយក្រុម​ខ្មាន់​កាំ​ភ្លើង​ទាំង​នោះ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​អស់​ទៅ​ ។

ក្រោយ​ពេល​កើត​ហេតុ​ ស្រ្តី​ជន​ជាតិ​រុស្ស៊ី​ទាំង​៣​នាក់​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូវៀត ។ ទាក់​ទិន​នឹង​ការ​បាញ់​​​ប្រហារ​នេះ​ ខ្លះ​សង្ស័យ​ថា ជា​ករណី​បាញ់​ប្លន់​យក​រថ​យន្ត​ និង​ខ្លះ​ទៀត​​សង្ស័យ​ថា​ជា​រឿង​គំនុំ ​​តែ​​មិន​ទាន់​មាន​ប្រភព​ណា​មួយ​អះ​អាង​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ។

រឿង​រ៉ាវ​ខ្មាន់​កាំ​ភ្លើង​​បាញ់​ប្រហារ​ទៅ​លើ​ជន​បរទេស​បែប​នេះ ជា​រឿង​ដ៏​កម្រ​នឹង​កើត​​មាន​ណាស់​ក្រៅ​ពី​អំពើ​ប្លន់​​ដោយ​ចេត​នា​ណា​មួយ​ តែ​ករណី​នេះ​ បន្ទាប់​ពី​បាន​បាញ់​មួយគ្រាប់​​ដួល​ហើយ​នោះ​ ក្រុម​ខ្មាន់​កាំ​ភ្លើង​​ក៏​​​នាំ​គ្នា​គេច​ខ្លួន​ដោយ​សន្មត​ថា អ្នក​ដែលខ្លួន​​បាញ់​នោះ​ស្លាប់​ ។ ឆ្លង​តាម​សកម្ម​ភាព​នេះ​មាន​ការ​សន្និ​ដ្ឋាន​មិន​ផ្លូវ​ការ​ថា អាច​ជា​រឿង​គំនុំ​ ព្រោះ​តែ​ក្រុម​ខ្មាន់​កាំ​ភ្លើង​​បាន​ព្យា​យាម​តាម​បាញ់​មក​លើ​បុរស​ជ​ន​ជាតិ​​រុស្ស៊ី​រូប​នេះ ៕