ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធី​ករ អិុត ​សេដ្ឋា ​ព្យា​យាម​​ការ​ពារ​ខ្លួន​ តែ​មិន​​មាន​វិធាន​ការ​​ផ្លូវច្បាប់​​ចំពោះ​អ្នក​​ដែល​ប្រើ​ឈ្មោះ​​លោក​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ពិធី​ករ​ចាស់​វស្សា​របស់​ស្ថានីយ​ទូរទស្សន៍ CTN លោក​អិុត ​សេដ្ឋា បាន​អះអាងថា ​លោក​បាន​ប្រកាស​​ជា​សាធារណៈ​​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​កាល​ពី​​សប្តាហ៍​​មុន​ ដើម្បី​ការ​​ពារ​ខ្លួន ខណៈ​​​ដែល​មាន​ជន​ខិល​ខូច​មួយ​ចំនួន​បាន​ប្រើ​ឈ្មោះ​​លោក​ទៅ​បោក​ប្រាក់​​ពី​ប្រជា​ពល​រដ្ឋ​​នៅ​តាម​បណ្តា​​ខេត្ត​មួយ​ចំនួន ។

រាជធានីភ្នំពេញ ៖ ​ពិធី​ករ​ចាស់​វស្សា​របស់​ស្ថានីយ​ទូរទស្សន៍ CTN លោក​អិុត ​សេដ្ឋា បាន​អះអាងថា ​លោក​បាន​ប្រកាស​​ជា​សាធារណៈ​​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​កាល​ពី​​សប្តាហ៍​​មុន​ ដើម្បី​ការ​​ពារ​ខ្លួន ខណៈ​​​ដែល​មាន​ជន​ខិល​ខូច​មួយ​ចំនួន​បាន​ប្រើ​ឈ្មោះ​​លោក​ទៅ​បោក​ប្រាក់​​ពី​ប្រជា​ពល​រដ្ឋ​​នៅ​តាម​បណ្តា​​ខេត្ត​មួយ​ចំនួន ។

​យ៉ាងណា​​មិញពិធី​ករ​​ដែល​សម្បូរ​ដោយ​សំនួន​វោហារ​រូប​នេះ​បញ្ជាក់ថា ​លោក​មិន​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​​ណា​មួយ​​ធ្វើ​​ឡើង​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​​សារ​តែ​ប្រភព​​នៃ​រឿង​រ៉ាវ​​មួយ​នេះ​នៅមិនទាន់​ច្បាស់​នៅឡើយ ។

​ថ្លែងប្រាប់​កោះ​សន្តិ​ភាព​​តាម​ទូរស័ព្ទ​​នៅថ្ងៃទី​៧ វិច្ឆិកា ២០១២ នេះ លោក​អិុត ​សេដ្ឋា ​បាន​ឱ្យ​ដឹងថា តាម​ពិត​រឿង​រ៉ាវ​នេះ​បាន​កើតឡើង​ជាង​មួយ​ឆ្នាំ​មក​ហើយ តែ​លោក​មិន​ដឹងថា អ្នក​ដែល​​ដើរ​បង្ខូចកេរ្តិ៍​​ឈ្មោះ​របស់លោក​នោះ​មាន​ប្រភព​មក​ពី​ណា​ឡើយ គឺ​គ្រាន់តែ​ដឹងតាម​រយៈ​​​អ្នក​ស្គាល់​គ្នា​ដែល​​គេ​បាន​ទូរស័ព្ទ​​មក​ប្រាប់​ប៉ុណ្ណោះ ។ ​លោក​បន្ត​ថា ​ក្រោយ​ពី​ពិនិត្យ​​ឃើញថា ​សកម្ម​ភាព​ទាំង​នោះ​​នៅតែ​បន្ត​កើត​មាន​ ទើប​លោក​​បាន​សម្រេច​​ចិត្ត​ធ្វើ​ការ​ប្រកាស​​ជា​សាធារណៈ ដើម្បី​​ទុក​ជា​ការ​ការពារ​​ខ្លួន​​ តែ​លោក​នៅ​មិនទាន់​មាន​វិធាន​ការតាម​ផ្លូវ​ច្បាប់​​នៅឡើយ​ទេ ។

​លោក​អិុត ​សេដ្ឋា ​បាន​អះអាង​ពី​ដើម​រឿងដែល​គេ​យក​ឈ្មោះ​របស់​លោក​ទៅ​ប្រើ ដើម្បី​បោក​ប្រាស់​​ប្រជាពលរដ្ឋ​​ថា ពួក​​ជន​ខិល​ខូច​ទាំង​នោះ​​បាន​ប្រើ​ឈ្មោះ​របស់​លោក​ទូរស័ព្ទ​​ទៅ​កាន់​ប្រជា​ពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​​មួយ​ចំនួន ដោយ​​ប្រើ​រូប​ភាព​ថា ត្រូវ​រង្វាន់​នេះ​ ត្រូវ​រង្វាន់​នោះ​ ហើយ​ឱ្យ​ពួក​គាត់​បង់​ប្រាក់​​មក​ឱ្យ​រូប​លោក​ដើម្បី​រត់​ការ​​ជា​ថ្នូរ​នឹង​ការ​បើក​រង្វាន់​ ។ ​ពេល​ខ្លះ​ជន​ខិល​ខូច​​ទាំង​នោះ​​បាន​បោក​ប្រាស់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​អស់​រាប់​ម៉ឺន​ដុល្លារ​ក៏​មាន ហើយ​​សកម្ម​ភាព​​នេះ​បាន​​កើត​ឡើង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដូចជា​ ខេត្ត​តាកែវ, ​​ពោធិ៍​សាត់ និង​បាត់​ដំបង​ជា​ដើម ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕