ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុ​កីឡដ្ឋាន​ដ៏​ធំ​មាន​ឈ្មោះ​មរតក​តេជោ​នឹង​សាងសង់​នៅ​ជាយ​​រាជធានីភ្នំពេញ​ចុង​ឆ្នាំនេះ

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ នៅពេល​ខាងមុខនេះ ប្រទេសកម្ពុជា នឹងមានពហុ​កីឡដ្ឋានជាតិដ៏ទំនើបមួយ ដែល​អាច​ទទួល ធ្វើជា​ម្ចាស់ផ្ទះ កីឡាស៊ី​ហ្គេម នៅឆ្នាំ២០២០ខាងមុខនេះ ។ នេះបើយោង​តាមក្រុមមន្រ្តីរាជរដ្ឋាភិបាល​កម្ពុជា ដែលបានបង្ហើប ឲ្យដឹងនៅព្រឹក ថ្ងៃទី ១៩ កញ្ញា ២០១២ ខណៈ​ពេលដែលក្រុមមន្រ្តីទាំង​នោះ បានអញ្ជើញទៅពិនិត្យមើលទី​តាំង ដែលត្រូវសាងសង់​ពហុកីឡដ្ឋានថ្មីនេះ

រាជ​ធានីភ្នំពេញ ៖ នៅពេល​ខាងមុខនេះ ប្រទេសកម្ពុជា នឹងមានពហុ​កីឡដ្ឋានជាតិដ៏ទំនើបមួយ ដែល​អាច​ទទួល ធ្វើជា​ម្ចាស់ផ្ទះ កីឡាស៊ី​ហ្គេម នៅឆ្នាំ២០២០ខាងមុខនេះ ។ នេះបើយោង​តាមក្រុមមន្រ្តីរាជរដ្ឋាភិបាល​កម្ពុជា ដែលបានបង្ហើប ឲ្យដឹងនៅព្រឹក ថ្ងៃទី ១៩ កញ្ញា ២០១២ ខណៈ​ពេលដែលក្រុមមន្រ្តីទាំង​នោះ បានអញ្ជើញទៅពិនិត្យមើលទី​តាំង ដែលត្រូវសាងសង់​ពហុកីឡដ្ឋានថ្មីនេះ លើផ្ទៃដី​ប្រមាណ៨៣​ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌ​ប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងតំបន់​អភិវឌ្ឍន៏ របស់លោក ឧកញ៉ាលី យ៉ុងផាត់ ។

រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មា​ធិការជាតិអូឡាំពិក​កម្ពុជា លោកថោង ខុន បានអះ​អាងថា នៅមុនឆ្នាំ២០២០ កម្ពុជា នឹង​​មានពហុកីឡ​ដ្ឋានដ៏ទំនើបមិនធ្លាប់មាននៅ​ព្រះរាជាណាចក្រកម្ពុជា ដែលជាលើកដំបូង​ជាគំរូនៅក្នុងប្រទេស ព្រម ទាំងនៅក្នុងតំបន់ដែលជា ពហុកីឡ​ដ្ឋានបំរើឲ្យពហុវិ​សយ័កីឡា និងអាចទទូលធ្វើជាម្ចាស់ផ្ទះនៃការប្រកួត​កីឡាស៊ីហ្គេម នៅឆ្នាំ ២០២០ខាងមុខ ក៏ដូចជាអាច​ទទួល​រៀបចំការប្រកួតកីឡា​ក្នុងព្រឹត្តិការធំៗនោះថែមទៀត។

ចំណែកអភិ​បាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានមានប្រសាសន៍ខណៈ​ពេលចុះពិនិត្យមើលទីតំាង​សាងសង់ពហុកីឡ​ដ្ឋានជាតិនោះដែរថា ស្របពេល​ដែលកំណើនសេដ្ឋកិច្ច និងកំរិតជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋ​កាន់តែប្រសើរឡើង វិសយ័ កីឡាជាមុខព្រួញមួយចាំ​បាច់មានការអភិវឌ្ឍន៍ ក្រោមចក្ខុវិសយ័ដ៏ខ្ពង់ខ្ពស់​របស់សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ។ ពហុកីឡដ្ឋាន ដែលត្រូវសាងសង់នាពេលនេះមានឈ្មោះថា៖ «ពហុកីឡ ដ្ឋានជាតិមរតកតេជោ»សាងសង់លើតំបន់អភិវឌ្ឍន៍របស់លោក ឧកញ៉ាលី យ៉ុងផាត់ ដែលមានហេដ្ឋារចនាសម្ពន្ធ័ស្រាប់ទីតាំងនេះ​លែងនៅឆ្ងាយពីរាជធានីភ្នំពេញហើយ ហើយពហុកីឡដ្ឋាននេះ នឹងចាប់ផ្តើម​សាងសង់នៅចុងឆ្នាំ២០១២ខាងមុខនេះ ។ យ៉ាងណាក៏​ដោយ​ក្រុមមន្រ្តីទំាងនោះមិនបានទម្លាយឲ្យដឹងនូវទឹក​ប្រាក់ដែលត្រូវយកមក​សាង់សង់ពហុកីឡាដ្ឋានជាតិមរតក​តេជោនេះ មានចំនួនប៉ុន្មាននោះទេ ។

គួរកត់សម្គាល់​ដែរថា គម្រោងសាងសង់ពហុកីឡដ្ឋាន​ជាតិមរតកតេជោ ដែលមាន​លក្ខណៈទំនើបលើកដំបូងនឹងអាច​ទទួលការ​រៀបចំព្រឹត្តិ​​ការណ៍ធំៗ ដូចជាកីឡាស៊ីហ្គេម​នៅឆ្នាំ២០២០នេះ គឺធ្វើឡើងនៅបន្ទាប់​ពីពហុកីឡដ្ឋានជាតិអូឡំាពិក​កម្ពុជា ដែលសាង សង់ឡើងក្នុងទសវត្សទី៦០ ហើយ​ជាពហុកីឡដ្ឋានដ៏​ធំមួយនិងល្បីល្បាញនៅទ្វីបអាស៊ីនា​សម័យកាលនោះ កំពុងមាន​សភាពចាស់ ទ្រុឌទ្រោម​នៅផ្នែកខ្លះ និងកំពុង​បាត់សោភ័ណ្ឌ​ភាពនោះ​ថែមទៀត ខណៈពេលដែលនៅជុំវិញពហុ​កីឡ​ដ្ឋានជាតិនេះ ត្រូវបាន គេ សាងសង់អាគារផ្ទះ​ល្វែង ផ្សារទំនើប អាគារពាណិជ្ជកម្ម​នៅព័ទ្ធជុំវិញ និងកំពុងសាង​សង់​អាគារខ្ពស់ៗ​បន្ថែម ៕