ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

កម្ម​ករម្នាក់​​ធ្លាក់​ពី​ជាន់​ទី​៤ ស្លាប់​ មេ​ការ​សំណង់​ព្យាយាម​លាក់

  • Text Size

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៨:០៣

ជនរងគ្រោះ​ អគារ​ដែល​កម្ម​ករ​ធ្លាក់​​មក​

កោះសន្តិភាព

ជនរងគ្រោះ​

រាជធានីភ្នំពេញ ៖ កម្ម​ករ​សំណង់​ម្នាក់​​​បាន​ធ្លាក់​ពី​លើ​ជាន់​ទី​៤ ក្នុង​ផ្ទះ​​ល្វែង​​ដែល​មានទីតាំង​លេខ​៩៣​Eo ផ្លូវ​លេខ​១១០ ​ស្ថិត​ក្នុង​​សង្កាត់​​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ ​កាលពីវេលា​ម៉ោង​៣​នាទី​៣០​​នាទី​​រសៀល​ថ្ងៃទី​២៨ សីហា ​២០១២ ​បណ្តាល​ឱ្យ​​ស្លាប់​យ៉ាង​​​អាណោច​អាធ័ម​ ​ហើយ​ការស្លាប់​នេះ​​ត្រូវ​បាន​​មេ​ការ​ហាម​កម្ម​ករ​មិន​ឱ្យ​និយាយ​ប្រាប់​សមត្ថ​កិច្ច​នោះ​​ទេ និង​មាន​បំណង​​ដឹក​សព​ទៅ​ស្រុក​កំណើត​​ជន​រងគ្រោះ​​​ឯ​ខេត្ត​កំពង់ចាម តែ​​ត្រូវបាន​នគរបាល​​មូល​ដ្ឋាន​​ដឹង​មុន។

កម្មករ​​រងគ្រោះ​ដែល​​គេ​អះអាងថា ធ្លាក់​ពី​ជាន់​ទី ៤ ក្នុង​ផ្ទះ​ល្វែង​ខាងលើ​ឈ្មោះ​ឃុន ខួច ភេទប្រុស អាយុ​​១៩​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ស្រោម​ជើង ឃុំ​ស្រម៉ ​ស្រុក​ព្រៃឈរ មក​ភ្នំពេញ​ធ្វើ​កម្ម​ករ​សំណង់​ និងស្នាក់​នៅ​ក្នុង​ការ​ដ្ឋាន​ខាងលើ​។​

​តាម​ប្រភពព័ត៌​​មាន​នៅ​កន្លែង​បាន​ឱ្យ​ដឹងថា ​នៅវេលា​ម៉ោង​៣​រសៀល​នាថ្ងៃ​ទី​២៨ សីហា ២០១២ កម្ម​ករ​រងគ្រោះ​ឈ្មោះ​​ឃុន ខួច បាន​ឡើង​ទៅ​ជាន់​ទី​៤ ដើម្បី​លាយ​កំបោរ​លាប​ជញ្ជាំង​ផ្ទះ​ល្វែង​ដែល​មា​នទីតាំង​លេខ​៩៣Eo ផ្លូវ​លេខ​១១០ ស្ថិតក្នុងសង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ពេល​នោះក៏​មា​នភ្លៀង​មួយ​មេ​យ៉ាងធំ​ផងដែរ ។ ប៉ុន្តែ​មិន​​ដឹង​ជា​​មូល​ហេតុ​យ៉ាង​ដូចម្តេច​ ស្រាប់តែ​ឃើញជន​រងគ្រោះ​បានធ្លាក់​ចុះ​តាម​កាំជណ្តើរ​មិនទាន់​មា​នបង្កាន់​មក​ដល់​ក្រោម លាយ​ឡំ​នឹង​មាន​ឈាម​ហូរ​ចេញ​តាម​ត្រចៀក និង​ក្បាល​ជាច្រើន​កន្លែង ហើយ​ភ្លាមៗ​នោះ​មេការ​បាន​ឱ្យ​កម្ម​ករ​ដឹក​ជន​រងគ្រោះ​តាម​ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះកេតុមាលា ប៉ុន្តែ​គេ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 19-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0854,092
បាត ថៃឡង់ (1USD)30.630.7
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104.5105
ដុល្លារ សិង្ហបូរី (100SGD)79.780.2
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.731.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133.3133.8
ផោន អង់គ្លេស (100GBP)155.5156
ដុល្លារ អូស្ត្រាលី (100AUD)94.595
ដុល្លារ កាណាដា (100CAD)97.297.7
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6601,670