ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​នាក់​ឪពុក និង​កូន​​ដេក​នៅ​ចម្ការ​ចោរ​បា.ញ់​​ប្លន់​យក​សម្ភារ​​សង្ស័យ​​រឿង​គំនុំ​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ ក្រុម​គ្រួសារ​មួយ​ដែល​​មាន​ឪពុក​ កូន​ស្រី និង​កូន​ប្រុស​ត្រូវ​ក្រុម​​ចោរ​មិន​ស្គាល់​មុខ​​ចូល​​ទៅ​បា.ញ់​​ចាក់ និង​វាយ​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ព្រម​ទាំង​​យក​សម្ភារ​អស់​មួយ​ចំនួន​ទៀត ។ ​អំពើ​ប្លន់​​នេះ​​បាន​កើតឡើង​​កាល​ពី​ថ្ងៃទី​១៦ សីហា ២០១២ ​វេលា​ម៉ោង​​​៧​និង​​

ខេត្ត​ពោធិ៍សាត់ ៖ ក្រុម​គ្រួសារ​មួយ​ដែល​​មាន​ឪពុក​ កូន​ស្រី និង​កូន​ប្រុស​ត្រូវ​ក្រុម​​ចោរ​មិន​ស្គាល់​មុខ​​ចូល​​ទៅ​បាញ់​​ចាក់ និង​វាយ​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ព្រម​ទាំង​​យក​សម្ភារ​អស់​មួយ​ចំនួន​ទៀត ។ ​អំពើ​ប្លន់​​នេះ​​បាន​កើតឡើង​​កាល​ពី​ថ្ងៃទី​១៦ សីហា ២០១២ ​វេលា​ម៉ោង​​​៧​និង​​៤៥​​នាទី​​យប់​នៅ​ខ្ទម​ចម្ការ ស្ថិត​ក្នុង​ភូមិ​ប្រហាល ឃុំ​តាលោ ស្រុក​បាកាន ​។

​លោក​អនុ​សេនីយ៍​ទោ អ៊ុក សុស ​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​​តាលោ​ឱ្យ​ដឹងថា ​ជន​រងគ្រោះ ១-ឈ្មោះ​​ចូច ចេង ភេទប្រុស អាយុ​​៤៥​ឆ្នាំ ​ជា​ឪពុក​ រងរបួស​ត្រូវ​គ្រាប់​កាំភ្លើង​​មួយ​គ្រាប់​ចំ​ចង្កេះ​ខាងឆ្វេង​ធ្លាយ​​ទៅ​ស្តាំ ២-ឈ្មោះ​​ចេង គីវ ភេទស្រី អាយុ​​២២​ឆ្នាំ​​ជា​កូន​ត្រូវចោរ​​ចាក់​មួយ​កាំបិត​​ចំភ្លៅ​ខាងស្តាំ និង​៣-ឈ្មោះ​​ចេង សុភ័ក្ត្រ ​ភេទប្រុស អាយុ​១៨​ឆ្នាំ ​ជា​កូន​ត្រូវចោរ​វាយ​​នឹង​ដំបង​ជ្រុង​របួស​បែក​ក្បាល ។

​តាម​ការ​សាក​សួរ​ពី​​ជន​រង​គ្រោះ​ជា​ឪពុក​​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ​​គាត់​រួម​ជា​មួយ​កូន​ស្រី និង​កូន​ប្រុស​​ទាំង​៣​នាក់​នៅ​ឯ​ដី​ចម្ការ​ភូមិ​ប្រហាល ឯ​ប្រពន្ធ​នៅ​​​ផ្ទះ​ក្នុង​​​ភូមិ​ច្រាំង​បាក់​ឯណោះ ។ ​ខណៈ​ពេល​​គាត់​កំពុងតែ​​លើក​ឈើ​​គ្រឿង​ផ្ទះ​​តំរៀប​ដាក់​​លើ​គោ​យន្ត ដើម្បី​​ដឹក​យក​មក​ផ្ទះ​នោះ​ស្រាប់តែ​​ឃើញ​​មនុស្ស​​៤​នាក់ ក្នុង​នោះ​៣​នាក់​បាន​ដើរ​ចូល​មក​ដោយ​​​មាន​កាន់​អាវុធ​ខ្លី​ធុន​ K54 ​ចំនួន​២​ដើម ឯ​ម្នាក់​​ទៀត​​ឈរ​នៅ​​យាម​ផ្លូវ​​ខាង​ក្រៅ ​ពេល​ចូល​​មក​ដល់​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បាញ់​​ឡើង​លើ​២​គ្រាប់ ​ឃើញ​ដូច្នេះ​​គាត់​ក៏​​រត់​ចេញ​ត្រូវ​គ្នា​វា​ម្នាក់​ទៀត​បាញ់​មួយ​គ្រាប់​ចំ​ចង្កេះ​ខាង​ឆ្វេង​តែ​ម្តង ។ ​បន្ទាប់​មក​​ពួក​វា​​បាន​ចាប់​ខ្លួន​​កូន​​ស្រី​របស់​គាត់​ដោះ​យក​ខ្សែ​.ក​ប្លាទីន​​មួយ​​ខ្សែ និង​​លុយ​១០​ម៉ឺន​រៀល​ ព្រមទាំង​​ចាក់​មួយ​កាំបិត​​ចំភ្លៅ​​ខាងស្តាំ​ថែម​ទៀត នៅ​​ពេល​​ដែល​កូន​ប្រុស​របស់គាត់ចូល​ទៅ​ជួយ​​ត្រូវ​ពួក​វា​វាយ​នឹង​ឈើ​ជ្រុង​រង​របួស​បែក​​ក្បាល​​ រួច​ហើយ​នាំគ្នា​ដើរ​​ចេញទៅវិញ​​បាត់​​អស់​ដោយ​យក​ទូរស័ព្ទ​​មួយ​គ្រឿង​ថែមទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕