ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​ស្គូ​ពី​ពី​ព្រឹក ពេល​ល្ងាច​យក​ទៅ​បញ្ចាំ​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទឹក​ល្អក់​៣​ចាប់​ខ្លួន

11 ឆ្នាំ មុន

រាជ​​​ធានី​​​ភ្នំពេញ ៖ បុរស​​​ម្នាក់​ត្រូវ​​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់ទី៣​​ចាប់ខ្លួន​កាល​​ពីវេលា​​ម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៥ សីហា ២០១២ នៅតាមផ្លូវ លេខ១៩២ កែង​​ផ្លូវលេខ​​២៥៧ សង្កាត់ទឹកល្អក់​ទី៣ ខណ្ឌទួលគោក ខណៈធ្វើ​សកម្មភាព​លួចម៉ូតូម៉ាកស្គូពី ពណ៌ស ស៊េរី២០១០មួយគ្រឿង វេលា​​ម៉ោង​១០ និង៣០នាទី​ព្រឹក នៅភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ហើយ​​យក​​ម៉ូតូ​ទៅ​

រាជ​​​ធានី​​​ភ្នំពេញ ៖ បុរស​​​ម្នាក់​ត្រូវ​​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់ទី៣​​ចាប់ខ្លួន​កាល​​ពីវេលា​​ម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៥ សីហា ២០១២ នៅតាមផ្លូវ លេខ១៩២ កែង​​ផ្លូវលេខ​​២៥៧ សង្កាត់ទឹកល្អក់​ទី៣ ខណ្ឌទួលគោក ខណៈធ្វើ​សកម្មភាព​លួចម៉ូតូម៉ាកស្គូពី ពណ៌ស ស៊េរី២០១០មួយគ្រឿង វេលា​​ម៉ោង​១០ និង៣០នាទី​ព្រឹក នៅភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ហើយ​​យក​​ម៉ូតូ​ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ ។

ជន​​សង្ស័យដែល​ត្រូវចាប់ខ្លួនឈ្មោះញៀន ​សំបូរ ភេទ​ប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះជួលសង្កាត់អូឡាំពិក ខណ្ឌចំការមន ។​ចំណែក​ម្ចាស់​ម៉ូតូឈ្មោះម៉ម សុគន្ធារី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៥៩អា ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌ​សែន​​សុខ ។

តាម​មន្រ្តីប៉ូលិសឱ្យ​ដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូ​ និង​ជនសង្ស័យ​ជាមនុស្សស្គាល់គ្នា​នៅថ្ងៃទី១២​សីហា ស្រ្តីជា​ម្ចាស់​ម៉ូតូ​បាន​ទូរ​ស័ព្ទ​ទៅជនសង្ស័យអោយជួយមកមើល​ទូរទស្សន៍ខ្សែកាបព្រោះមើលមិនច្បាស់ ។ ​លុះវេលាម៉ោង៦ ​និង៣០នាទី​ព្រឹកថ្ងៃទី១៥​សីហា ទើបជននោះ​មកគោះទ្វារហៅ ហើយ​បើកទ្វារចូល​ទៅក្នុងផ្ទះ ដើម្បីមើលខ្សែកាប​ តែដោយសារជនសង្ស័យនៅស្រវឹង ក៏សុំដេកសិន​ចាំ​ក្រោកឡើងបានមើល ​ខណៈពេលនោះ ស្រ្តីជាម្ចាស់ផ្ទះបានធ្វើដំណើរទៅផ្សារទិញម្ហូបដោយជាឱកាសល្អ​ម៉ូតូ​មានសោ​ជាប់នៅលើ​ម៉ូតូ​ពេល​ងើប​ពីដេក​ជន​សង្ស័យ​បានលួចម៉ូតូយកទៅបាត់ ​ហើយពេល​ស្រ្តីជាម្ចាស់ត្រឡប់មកវិញ​កូន​ប្រាប់​ ក៏ទៅប្តឹងប៉ូលិស​ប្រកាស​តាម​វិទ្យុ​ទាក់​ទង​​ឱ្យ​បណ្តាខណ្ឌនានាជួយរក ៕