ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ​ភ​ក្មេង​ស្រី​ខ្លាច​ជាប់​គុកខ្មាសគេ ផឹកថ្នាំពុលសម្លា.ប់ខ្លួន

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ បុរស​ម្នាក់​ ដែលមាន​ប្រពន្ធ​​ និង​កូន​​​២នាក់​​រួច​ទៅ​ហើយ​បាន​ផឹក​​​ថ្នាំ​បា.ញ់​ស្មៅ​សម្លា.ប់​ខ្លួន​ កាល​ពី​ថ្ងៃទី​​​១៤ សីហា​ ក្រោ​យ​​ពី​ដឹងថា ឪពុក​ក្មេង​ស្រី​​អាយុ​​១៤​ឆ្នាំ​ម្នាក់​ដែល​ខ្លួន​ចាប់​រំលោ.ភ​​កាល​ពី​សប្តាហ៍​មុន​នៅ​ឃុំ​ត្រែង​ ស្រុក​រតនមណ្ឌល បាន​ដាក់​ពាក្យ​បណ្តឹង​​

ខេត្ត​បាត់​ដំបង ៖ បុរស​ម្នាក់​ ដែលមាន​ប្រពន្ធ​​ និង​កូន​​​២នាក់​​រួច​ទៅ​ហើយ​បាន​ផឹក​​​ថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួន​ កាល​ពី​ថ្ងៃទី​​​១៤ សីហា​ ក្រោ​យ​​ពី​ដឹងថា ឪពុក​ក្មេង​ស្រី​​អាយុ​​១៤​ឆ្នាំ​ម្នាក់​ដែល​ខ្លួន​ចាប់​រំលោភ​​កាល​ពី​សប្តាហ៍​មុន​នៅ​ឃុំ​ត្រែង​ ស្រុក​រតនមណ្ឌល បាន​ដាក់​ពាក្យ​បណ្តឹង​​ហើយ​ខ្លួន​​ច្បាស់​​ជាត្រូវ​​ចាប់​ខ្លួន ។

អធិការ​​រង​នគរ​បាល​ស្រុក​​រតនមណ្ឌល​ ​​លោក​​រស់ លឹម​សឺន បាន​ប្រាប់​ថា បុរស​​​រូប​នេះ​ឈ្មោះ វឿន​ សាវី អាយុ​​២០​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​​២នាក់ ​រស់​នៅភូមិ​​ក្រួស ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ។ ជន​នេះ​បាន​ទៅស្នាក់​នៅ​បណ្តោះ​អាសន្ន​​​ជាមួយ​សាច់​ញាតិ​​នៅក្នុង​​ឃុំ​ត្រែង ដើម្បី​ស៊ីឈ្នួល​​ភ្ជួរ​​​ចម្ការ​ឱ្យគេ ។ ប៉ុន្តែ​​ជន​នេះ​ត្រូវ​​​ជាប់​សង្ស័យ​​ថា បាន​ចាប់​រំលោភ​​ក្មេង​ស្រី​ម្នាក់ អាយុ​១៤​ឆ្នាំ ​​រហូត​បាន​សម្រេច​កាល​ពីវេលា​ទៀប​ភ្លឺ​​​ថ្ងៃទី​៨ សីហា នៅក្បែរ​ផ្ទះ​របស់នាង​​​ ក្នុង​គ្រា​ដែល​​នាង​ចុះ​មក​បត់​ជើងត​ូច​​​នៅខាងក្រោម​ផ្ទះ ។ លោកអធិការ​​​រង​​បាន​បន្ត​ថា ​នៅ​ថ្ងៃ​ទី​​​​​១២ សីហា​ ឪពុក​របស់​នាង​​​​​​បាន​ដាក់​​ពាក្យ​បណ្តឹង​​នៅប៉ុស្តិ៍​​នគរបាល​​​ក្រោយពីដឹង​​​រឿង​អាស្រូវ​នេះ ​លុះ​​នៅ​ថ្ងៃទី​​​១៤ សីហា ​ឈ្មោះ​វឿន​ សាវី បាន​ផឹក​ថ្នាំ​​បាញ់ស្មៅ​សម្លាប់​ខ្លួន​តែ​ម្តង​ ព្រោះ​ខ្លាច​​ជាប់​គុក​​ខ្មាស​គេ ។

សូមបញ្ជាក់​ថា នៅយប់​ថ្ងៃទី​​៧ សីហា ផ្ទះ​ក្មេង​​ស្រី​​​​រងគ្រោះ​​​មាន​​ធ្វើ​ម្ហូប​​​ពិសេស​(កាប់​ឆ្កែ)​ដែល​រៀប​ចំ​​​ដោយ​ឪពុក​​របស់នាង​​ រីឯ​​ជន​សង្ស័យ​​​​​ក៏​បាន​ចូលរួម​​ដែរ​ជាមួយ​​​​អ្នកភូមិ​​ជាច្រើន​នាក់​ទៀត​ ។ ​មន្ត្រី​​មូល​​​ដ្ឋាន​ប្រាប់​ថា កម្ម​វិធី​​បានបញ្ចប់​​​​​នា​វេលា​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​៨ សីហា​ លុះ​​នៅ​ម៉ោង​ប្រហែល​​៣ទៀប​ភ្លឺ​ ក្មេង​ស្រី​រងគ្រោះ​ចុះ​ពីលើផ្ទះ​​ទៅ​បត់​ជើងតូច​ ក៏​ត្រូវ​​ជន​សង្ស័យ​​​ដែល​ស្រវឹង​ធ្លាក់​ភ្នែក​​​​ចាប់នាង​អូស​​ទៅ​ក្រោយ​ផ្ទះ​​រួច​ចាប់​​​រំលោភ​តែ​ម្តង ។ សមត្ថ​កិច្ច​ប្រាប់​ថា ពេល​នោះ​នាង​មិន​ហ៊ាន​​ស្រែក​ទេ តែក្រោយ​ពី​ត្រូវ​​បុរស​នោះ​ចាប់​រំលោភ​រួច​ នាង​បាន​ល្បួង​​ជន​​នេះ​ទៅ​សាលា​ឃុំ​​ទាំង​យប់​​ ដើម្បី​ប្រាប់​មេ​ឃុំ​​​​​​​ឱ្យ​ដឹង ហើយ​​​បុរស​នេះ​ក៏​ព្រម​ទៅ​តាម​ លុះ​ដល់ពាក់​កណ្តាល​​ផ្លូវ​ជននេះ​​ធ្វើជាឈឺ​បត់​​ជើង​តូច ក៏​ឆក់​ឱកាស​​ដាក់​មេ​ប្រូច​បាត់ ។ ប្រភព​ដដែល​​បន្ត​ថា ក្រោយ​ពី​​បែក​ការណ៍​ឪពុកនាង​​​បាន​ដាក់​ពាក្យ​ប្តឹង​ ខណៈ​​ដែល​ជន​សង្ស័យ​​​រត់​​​ទៅសម្ងំ​នៅ​ផ្ទះ​ឯភូមិ​ក្រួស​ ស្រុក​ថ្មគោល ​ប៉ុន្តែ​​ក្រោយ​ពី​ដឹង​​ថា ឪពុក​នាង​ប្តឹង​ជន​នេះ​​​ក៏​ផឹក​​ថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួន​​ចោល​ប្រពន្ធ​​កូន​តែម្តងទៅ​ ព្រោះ​ខ្លាច​ជាប់​គុកខ្មាសគេ​ ។

លោក​​អធិការ​រង​នគរ​បាល​​ស្រុក​​រតន​មណ្ឌល​​បាន​បញ្ជាក់ថា ជនសង្ស័យ​​​បាន​សម្លាប់​ខ្លួន​​​ ខណៈ​​​ដែល​សមត្ថកិច្ច​​​របស់លោកចុះ​​ទៅ​ស្រាវ​ជ្រាវ​ដល់​មូលដ្ឋាន​​​ក្នុង​បំណង​​ឃាត់ខ្លួន បន្ទាប់​ពី​ទទួល​​បាន​ពាក្យ​​បណ្តឹង​​ពីគ្រួសារ​​​ក្មេង​ស្រី​​​។ លោក​​បន្ត​ថា សំណុំ​រឿង​​​​បាន​បញ្ចប់​ត្រឹម​​តួ​ប្រុស​សម្លាប់​ខ្លួន​ ដើម្បី​គេចពី​​ការ​ទទួល​ទោស ៕