រាជធានីភ្នំពេញ ៖ តារារាងតូចច្រឡឹងសម្បុរស្រអែម កញ្ញាឌុច លីដា ដែលកំពុងតែលេចធ្លោ និងមានរាសីឡើងខ្ពស់គួរសមនៅ ក្នុងឆ្នាំថ្មីតាមរយៈការសម្តែងចម្រៀងខារ៉ាអូខេនោះបានបង្ហាញរូបភាពដ៏ស្រៀវស្រើបជាលើកដំបូងជាមួយបុរសសង្ហាសាច់សខ្ចីអេនឌី ដើម្បីបង្អើលអ្នកសិល្បៈ និងទស្សនិកជនដែលនិយមគាំទ្រការសម្តែងរបស់នាង ។
ចាត់ទុកថា នេះជាឱកាសលើកដំបូងសម្រាប់ស្រីស្រស់មុខដូចកូនកាត់បរទេសរូបនេះដែលហ៊ានបណ្តោយខ្លួនផ្តេកផ្តិតបង្ហាញដើមទ្រូងដ៏មូលក្រឡង់គួរឱ្យខ្នាញ់ជាមួយនឹងលោកអេនឌី បន្ទាប់ពីតារាស្រីស្រស់ក្មេងមួយចំនួនទៀតក៏ធ្លាប់បានបង្ហាញភាពស្និទ្ធស្នាលដូចគ្នាដែរនោះ ។
នៅក្នុងរូបភាពជាច្រើនសន្លឹកដែលត្រូវបានបង្ហោះតាមប្រព័ន្ធហ្វេសប៊ុករបស់លោកអេនឌីនោះត្រូវបានគេសង្កេត ឃើញថា ឌុច លីដា បានបង្ហាញកាយវិការ និងការស្លៀកពាក់មិនចាញ់តារាមួយចំនួនទៀតដែលធ្លាប់បានថតរូបកៀកកិតជាមួយលោកអេនឌី កន្លងមកនោះឡើយ ដោយរូបភាពខ្លះនាងហ៊ានបង្ហាញសាច់គល់ភ្លៅដ៏សខ្ចី និងដើមទ្រូងដ៏គួរឱ្យខ្នាញ់រួមទាំងឱបរឹតចង្កេះផ្អឹបដើមទ្រូងរបស់នាងដោយមិនញញើតជាមួយនឹងអេនឌី ដែលមើលទៅគួរឱ្យព្រឺព្រួច ។
ឆ្លើយតបចំពោះការថតរូបសិចស៊ីជាថ្មីជាមួយឌុច លីដា នាពេលនេះបុរសសង្ហាដែលតែងតែមានសំណាងបានថតរូបឱបរឹតជាមួយតារាស្រីស្រស់ស្អាតលោកអេន ឌី បានបញ្ជាក់ថា ការថតរូបនេះ គឺជាការថត ដើម្បីផ្សព្វផ្សាយម៉ូដសម្លៀកបំពាក់ហាងរបស់លោកដូចដែលលោកបានធ្លាប់ថតជាមួយតារាឯទៀតដែរ នាពេលកន្លងមក ។ លោកបន្តថា ហេតុដែលលោកជ្រើសរើសយកឌុច លីដា មកថតនាពេលនេះគឺ ដោយសារយល់ថា សម្លៀកបំពាក់ដែលលោកទើបតែនាំចូលថ្មីនេះ គឺសំដៅទៅលើយុវវ័យ ហើយលីដា គឺជាតួអង្គម្នាក់ដែលមើលទៅសាកសមជាមួយឈុតសម្លៀកបំពាក់មួយនេះ ម្យ៉ាងទៀតមុខមាត់របស់នាងពេលដែលតុបតែងហើយនោះគឺមើលទៅដូចបរទេស និងមានភាពទាក់ទាញ ។ លោកអះអាងបន្ថែមថា លីដា ជាតារាសម្តែងថ្មីម្នាក់ តែនាងហាក់ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ទស្សនិកជន ជាពិសេសគឺយុវវ័យហើយបើក្រឡេកមើលពីរូបសម្រស់របស់នាងនោះ គឺមានលក្ខណៈសមសួនរាងតូចច្រឡឹង និងមានមុខមាត់ដូចកូនកាត់ដែលមើលទៅសឹងមិនដូចជាតារាខ្មែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ