ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការដ្ឋានខណ្ឌទួលគោកបើកយុទ្ធនាការ​ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១២ អធិការ​ដ្ឋាន​ខណ្ឌ​ទួលគោក បាន​សហការ​ជា​មួយ​ការិយា​ល័យ​ស្ថិតិ​ និង​អត្តសញ្ញាណ​ប័ណ្ណ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ​បើក​យុទ្ធនា​ការ​បំពេញ​បែប​បទ​ថត​​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​ទើប​តែ​គ្រប់​អាយុ​ គឺ​កើត​នៅ​ឆ្នាំ​១៩៩៥ ។ ទោះ​បី​ជា​យ៉ាង​ណា ​ប្រជា​ពលរដ្ឋ​ដែល​នៅ​

រាជធានីភ្នំពេញ​​​​ ៖នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១២ អធិការ​ដ្ឋាន​ខណ្ឌ​ទួលគោក បាន​សហការ​ជា​មួយ​ការិយា​ល័យ​ស្ថិតិ​ និង​អត្តសញ្ញាណ​ប័ណ្ណ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ​បើក​យុទ្ធនា​ការ​បំពេញ​បែប​បទ​ថត​​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​ទើប​តែ​គ្រប់​អាយុ​ គឺ​កើត​នៅ​ឆ្នាំ​១៩៩៥ ។ ទោះ​បី​ជា​យ៉ាង​ណា ​ប្រជា​ពលរដ្ឋ​ដែល​នៅ​សេស​សល់​មិន​ទាន់​បាន​បំពេញ​បែប​បទ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ និង​ប្រជា​ពលរដ្ឋ​ដែល​ផុត​សុពលភាព​មិន​ទាន់​មាន​គោល​ការណ៍​ត្រូវ​ធ្វើ​នៅ​ពេល​ណា​នោះ​ទេ ។

លោកវរសេនីយ៍​ទោ ហួត ចាន់​យ៉ារ៉ាន់ អធិការ​​នគរ​បាល​ខណ្ឌ​ទួល​គោក​ បាន​ឱ្យ​ដឹង​ថា​ ដោយ​មាន​ការ​សហការ​ពី​ការិយាល័យ​ស្ថិតិ​ និង​អត្តសញ្ញាណ​​ប័ណ្ណ​នៃ​ស្នង​ការដ្ឋាន​​នគរ​បាល​រាជធានី​ភ្នំពេញ​ អធិការ​ដ្ឋាន​ខណ្ឌ​ទួលគោក​បាន​រៀប​ចំ​ធ្វើ​ពិធី​ថត​ផ្តល់​អត្តសញ្ញណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ត្រូវ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ក្នុង​សង្កាត់​ទាំង​១០​ក្នុង​ខណ្ឌ​ទួលគោក​ចំនួន​១.៩៤៣​នាក់​ ក្នុង​នោះ​ប្រុស​ចំនួន១​.០២២​នាក់​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា​ ឆ្នាំ​២០១២​រហូត​ដល់​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ។

លោកវរសេនីយ៍​ទោ ហួត​ ចាន់​យ៉ារ៉ាន់ បាន​បន្ត​ទៀត​ថា​ កន្លង​មក​ដោយ​មាន​ការ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ងារ​គ្រប់​គ្រង​ស្ថិតិ​ប្រជា​ពលរដ្ឋ​ និង​ការ​ងារ​ផ្តល់​អត្ត​សញ្ញណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ​រហូត​ដល់​បច្ចុប្បន្ន​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក ​បាន​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​ដៃ​ប្រជា​ពលរដ្ឋ​យក​ទៅ​ប្រើ​ប្រាស់​រួច​បាន​ចំនួន​៩៨.១៣៨​សន្លឹក​ គឺ​ស្មើនឹង​៩៩​ភាគ​រយ​នៃ​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ត្រូវ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​​ខ្មែរ ។ លោកអធិការបានបន្តទៀតថា ចំពោះ​ប្រជា ពល​រដ្ឋ​ដែល​ពុំ​ទាន់​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រើ​ប្រាស់ ​និង​ប្រជា​ពលរដ្ឋ​ទើប​គ្រប់​​អាយុ​ត្រូវ​ផ្តល់​ យើង​នឹង​បន្ត​ស្រង់​ដើម្បី​ថត​ផ្តល់​ជូន​ពួក​គាត់​បន្តទៀត ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃទី​២៣ ខែកក្កដា នេះ​ប្រជា​ពលរដ្ឋ​សង្កាត់​ផ្សារ​ដេប៉ូទី១​ បាន​នាំ​គ្នា​មក​បំពេញ​បែប​បទថត​ធ្វើ​អត្ត​សញ្ញណ​ប័ណ្ណ​មាន​ចំនួន​១០០នាក់ ក្នុង​នោះ​ប្រុស៥៥នាក់ ៕