ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​​អ្នករួម​​​ភេទ​ដូច​គ្នា​​​នៅញូវ​យ៉ក​ហែក្បួន​១ឆ្នាំ​ក្រោយ​​ការ​អនុញ្ញាត​​ឱ្យពួកគេរៀបការ

12 ឆ្នាំ មុន

មនុស្សជាច្រើន​​​សិបនាកពាន់់​​​កាលពី​​ថ្ងៃទី២៤ មិថុនា​បានប្រារព្ធធ្វើនាទីក្រុងញូវយ៉កនូវខួប​លើកទីមួយ​នៃ​ការ​អនុញ្ញាត​​ឱ្យ​មាន​ការរៀបការ​​​​អ្នក​រួមភេទ​ដូចគ្នា​ក្នុងរដ្ឋ​នោះ ។ នេះជាឱកាស​នៃការ​​​​​ដើរហែក្បួន​​​យ៉ាង​សប្បាយរីករាយ​​​របស់ពួក​ខ្ទើ.យ​​និង​ពួកអ្នក​​​រួម​ភេទដូចគ្នា ។​

មនុស្សជាច្រើន​​​សិបនាកពាន់់​​​កាលពី​​ថ្ងៃទី២៤ មិថុនា​បានប្រារព្ធធ្វើនាទីក្រុងញូវយ៉កនូវខួប​លើកទីមួយ​នៃ​ការ​អនុញ្ញាត​​ឱ្យ​មាន​ការរៀបការ​​​​អ្នក​រួមភេទ​ដូចគ្នា​ក្នុងរដ្ឋ​នោះ ។ នេះជាឱកាស​នៃការ​​​​​ដើរហែក្បួន​​​យ៉ាង​សប្បាយរីករាយ​​​របស់ពួក​ខ្ទើយ​​និង​ពួកអ្នក​​​រួម​ភេទដូចគ្នា ។​

លោក​ស្រី​​CYNDI LAUPER  តារា​​ចម្រៀង​អាយុ​​៥៩​ឆ្នាំជាអ្នក​រៀបចំ​​ការហែក្បួន​នាឆ្នាំនេះរបស់ពួក​អ្នករួមភេទដូចគ្នានិយាយថា​យើង​បាន​ប្រារព្ធ​បុណ្យ​​ធំមួយ​ហើយ​យើង​បាន​​​ធ្វើ​បុណ្យ​​នេះ​ដោយ​​ពិត​ប្រាកដ ។ លោក​ស្រី​អំពាវ​នាវឱ្យ​គ្រប់​គ្នា​​ចាប់​ពីពេល​នេះតទៅអាច​រៀបការ​នៅញូវយ៉ក ។​

ដោយលើកទង់រូបឥន្ទធនូព្រោងព្រាតពួក​អ្នក​រួមភេទដូចគ្នាក៏បានលើកប៉ាណូទាំងឡាយ​ដែលសរសេរថា​ «​រីករាយថ្ងៃខួបនៃការរៀប​ការ»។ ​អរគុណ​លោក​អភិបាល​រដ្ឋANDREW CUOMOដែល​ចង់​និយាយយោងដល់​អភិបាលរដ្ឋ​ញូវ​យ៉កដែល​ជា​ប្រភព​នៃ​គម្រោង​អនុញ្ញាត​ឱ្យ​មានការ​រៀប​ការ​អ្នក​រួម​ភេទ​ដូច​គ្នា​នៅរដ្ឋ​​​ញូវ​​យ៉ក ។

​ប្រធានាធិបតី​អាមេរិក​​លោក​​បារ៉ាក់​​អូបាម៉ា​ ក៏​ធ្លាប់​ថ្លែង​​​ផងដែរ​កាលពី​​ដើម​ខែឧសភា​​ថា ក្នុង​​នាម​ខ្លួន​លោក​ផ្ទាល់​​​លោក​​យល់​ថា​​បណ្តា​​គូស្នេហ៍​​​រួមភេទ​ដូចគ្នា​​ត្រូវ​​តែ​អាចរៀប​ការ​​ ហើយ​ពួក​​អ្នក​​​ចូលរួម​ហែក្បួន​មួយ​ចំនួន​បានសំដែង​​ការ​អបអរ​សាទរចំពោះ​ការផ្តួចផ្តើម​​គំនិត​នេះ ដោយ​ពួកគេ​ពាក់អាវ​យឺត​ចារថា «​មោទនភាព​របស់​លោក​​អូបាម៉ា»។

អភិបាល​ក្រុងញូវ​យ៉ក​លោក​​MICHAEL BLOOBERG  បាន​​ចូលរួម​ក្នុង​ការ​ហែក្បួន​​នេះ ព្រមទាំង​ប្រធាន​​ក្រុម​ប្រឹក្សា​ក្រុង​លោក​ស្រី​ CHRISTINE QUINN  អាយុ​​៤៥ឆ្នាំ និង​​គូស្នេហ៍លោក​ស្រីKIM CATULLO  ។  នារីទាំង២​នាក់​នេះ​បានរៀប​ការជាមួយគ្នា​កាលពី​ថ្ងៃទី១៩ឧសភា​កន្លងមក​នេះ ៕