តាមទីភ្នាក់ងារព័ត៌មានបរទេស កាលពីថ្ងៃទី២០ ឧសភា ផ្សាយឱ្យដឹងថា ស្ត្រីជនជាតិជប៉ុនម្នាក់អាយុ៧៣ឆ្នាំ ក្លាយជាស្ត្រីមានអាយុច្រើនបង្កើតឯតទគ្គកម្មឡើងលើកំពូលភ្នំ«អេវើរ៉េស» បានដោយជោគជ័យកាលពីថ្ងៃទី១៩ ឧសភា កន្លងមក ដែលអាចបំបែកឯតទគ្គកម្មចាស់កាលពី១០ឆ្នាំមុន ។
លោកយាយតាម៉ាអេ វ៉ាតាណាបេ ចាប់ផ្តើមចេញដំណើរពីក្រុងកាត់ម៉ាន់ឌូ ប្រទេសនេប៉ាល់ កាលពីដើមខែមេសា ដើម្បីឡើងទៅលើកំពូលភ្នំដ៏ខ្ពស់បំផុតនៅលើពិភពលោក រួមទាំងអ្នកអមដំណើរចំនួន៤នាក់ និងអ្នកឡើងភ្នំជនជាតិជប៉ុនលោកណូរីយូគី មូរ៉ាគូជី មានតួនាទីជាអ្នកថត ។ លោកអាង ជ័ររីង សឺបា៉ មកពីមជ្ឈមណ្ឌលឡើងភ្នំ «អេវើរ៉េស» នៅទីក្រុងកាត់ម៉ាន់ឌូ បានឱ្យដឹងថា «លោកយាយបានឡើងទៅដល់កំពូលភ្នំអេវើរ៉េស ដោយដើរឡើងនៅផ្នែកខាងជើង តែបច្ចុប្បន្នលោកយាយបានចុះមកវិញហើយ»។
លោកយាយ វ៉ាតាណាបេ បានឡើងដល់កំពូលភ្នំកម្ពស់ ៨.៨៤៨ ម៉ែត្រនេះកាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០១២ ធ្វើឱ្យលោកយាយក្លាយជាម្ចាស់ឯតទគ្គកម្មស្ត្រីអាយុច្រើនបំផុតអាចឡើងដល់កំពូលភ្នំដ៏ខ្ពស់ ដែលធ្លាប់ជារបស់លោកស្រីអាណា សឺវីនស្កា ជនជាតិប៉ូឡូញកាលពីមុន ។
សម្រាប់ឯតទគ្គកម្មជាបុរសអាចឡើងលើកំពូលភ្នំអេវើរ៉េស មានអាយុច្រើនបំផុតគឺលោកបាហាឌូសឺចាន ជនជាតិនេប៉ាល់ កាលពីឆ្នាំ២០០៨ ដោយឡើងលើកំពូលភ្នំខណៈពេលមានអាយុ៧៦ឆ្នាំ និង៣៤០ថ្ងៃ ៕
ចែករំលែកព័តមាននេះ