ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីព​​សម្តែង​​មាន​សេចក្តីសុខបំផុត​និងរក​​ចំណូល​បាន​ច្រើន

14 ឆ្នាំ មុន

ព័ត៌​មាន​«កូរ៉េហ័រ​រ៉ល»និង​ អាស៊ីញូវ​ណេត វើក ​ផ្សាយឱ្យដឹងដោយយោង​លើ​លទ្ធផល​​ស្រាវជ្រាវពីការ​ពេញ​​ចិត្ត​ក្នុង​តួនាទីការងារ ​កាលពី​ថ្ងៃទី១៥ឧសភា ​ថា បុគ្គលិក​​នៅ​​ការិយា ល័លរបស់​កូរ៉េខាងត្បូង​យល់​ថា «​អាជីព​សម្តែង​ គឺជាអាជីពដែល​មាន​សេចក្តី​សុខ បំផុត។​

លទ្ធផលស្រាវជ្រាវនោះ​បាន​ពីការ​សាក​សួរ​បុគ្គិល​​​បម្រើ​ការងារ​ក្នុង​ការិយាល័យ​ទាំងបុរស-ស្ត្រីចំនួន១.៧០៩​​នាក់ថា តើ​អាជីព ណា ជា​អាជីពដែល​មានសេចក្តីសុខបំផុត ? លទ្ធផល​បង្ហាញ​ថាអាជីពជា​តារាសម្តែង​​​​​ស្ថិត​នៅ​លំដាប់​​ថ្នាក់ទី១ឬមានប្រហែល១៨,៧% និង​ ក្រៅពី​​តារា​សម្តែងនិង​តារា​ចម្រៀង​​ ក៏​នៅ​​មាន​​​កវីនិពន្ធ​​និង​​វិចិត្រ​​​​ករ​ផងដែរ ។ បន្ទាប់​មក​ទៀត​គឺ​អាជីពជាអ្នក​​នយោបាយមាន​១១,៤% អាជីព​ជា​ចុង​ទៅ​មាន​១០,២% និង​អាជីពផ្នែក​​ជំនាញផ្សេងៗទៀត ដូចជា​គ្រូពេទ្យ​និង​អ្នក​​ច្បាប់​មាន៩,៧% ។ ជាង៦០%​នៃអ្នក​​ឆ្លើយ​សំណួរ​បាន​ផ្តល់​ពីហេតុផល​ថា​អាជីពសម្តែង​គឺជា​អាជីព​មាន​សេចក្តីសុខច្រើន​ ព្រោះពួក​​គេ​បាន​ប្រតិបត្តិការ​នូវ​អ្វីដែល​​ពួកគេ​ស្រឡាញ់។ 

ចំណែក៣២,៧% និយាយ​ថា អាជីព​សម្តែង​​​អាចរក​ចំណូល​បាន​ច្រើន​និង​២៦,២%​ទៀត​ បញ្ជាក់​ថា​អាជីព​ទាំងនេះមានពេល​វេលា​ទំនេរ​​សម្រាប់ខ្លួនឯង​ច្រើន ៕