សហរដ្ឋអាមេរិកបានប្រកាសអាសន្នបន្ទាប់ពីស្រាវជ្រាវដឹងថា មជ្ឈមណ្ឌលកង្ហារខ្យល់បំលែងជាចរន្តអគ្គិសនីបែរជាបង្កឱ្យផែនដីឡើងកម្តៅខ្ពស់ជាងសីតុណ្ហភាពដែលកើតឡើងជាប្រក្រតីដល់ទៅ១០ដង ។ ដំណឹងខាងលើអាចបង្កើតឱ្យមានការងឿងឆ្ងល់ដល់អ្នកតាមដានព័ត៌មានពីការប្រើកម្លាំងខ្យល់សម្រាប់ការផលិតចរន្តអគ្គិសនីដែលមានឈ្មោះថា «មិត្តនឹងបរិស្ថាន» ព្រោះវាមិនបញ្ចេញសារធាតុពុលដូចនឹងថាមពលដែលបានមកពីធ្យូងថ្ម ។
អ្នកវិទ្យាសាស្ត្រអាមេរិកបានប្រកាសថា មជ្ឈមណ្ឌលកង្ហារខ្យល់ធ្វើឱ្យស្ថានភាពអាកាសធាតុនៅលើផែនដីកាន់តែមានលក្ខណៈអាក្រក់ ព្រោះវាបង្កើនកម្តៅនៅតំបន់ទីប្រជុំជនលឿនជាងការកើនកម្តៅជាប្រក្រតីដល់១០ដង ។ ក្នុងការស្រាវជ្រាវសីតុណ្ហភាពនៅជុំវិញមជ្ឈមណ្ឌលកង្ហារខ្យល់ដ៏ធំបំផុតនៅលើពិភពលោកចំនួន៤កន្លែង ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក អ្នកវិទ្យាសាស្ត្រក្នុងមហាវិទ្យាល័យរដ្ឋញូវយ៉កបានប្រើទិន្នន័យពីផ្កាយរណបរវាងពីឆ្នាំ២០០៣-២០១១ ឃើញថា កម្តៅបានកើនឡើង០,៧២អង្សាសេ (0,72oC) ក្នុងអំឡុងពេលត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ ខណៈពេលតាំងពីឆ្នាំ២០១០ សីតុណ្ហភាពជាមធ្យមរបស់ដែនដីកើនឡើង០,៨ អង្សាសេ ។
មានន័យថា ការសាងសង់មជ្ឈមណ្ឌលកង្ហារខ្យល់កាន់តែច្រើនកាលណា កាន់តែមានផលប៉ះពាល់ដល់សីតុណ្ហភាពដែនដីក្នុងរយៈពេលវែង ។ ការងារស្រាវជ្រាវខាងលើបានចុះផ្សាយនៅក្នុងឯកសារ«ណេជ័រ» ដោយបញ្ជាក់ថា បម្រែបម្រួលសីតុណ្ហភាពកើតឡើងពីថាមពលនៅឯមជ្ឈមណ្ឌលកង្ហារខ្យល់ ប្រសិនបើមជ្ឈមណ្ឌលមានទំហំធំ នឹងបង្កការប៉ះពាល់ដល់អាកាសធាតុយ៉ាងពិតប្រាកដ ។
ទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសបានបញ្ជាក់ឱ្យដឹងថា ចាំបាច់ត្រូវស្រាវជ្រាវបន្ថែមទៀតដើម្បីធ្វើការសន្និដ្ឋានឱ្យជាក់ច្បាស់។តាមទិន្ឋន័យគណៈកម្មការថាមពលកង្ហារខ្យល់នៅលើផែនដីបញ្ជាក់ថា កាលពីឆ្នាំមុនមជ្ឈមណ្ឌលកង្ហារខ្យល់នៅទូទាំងពិភពលោកផលិតចរន្តបានដល់ទៅ២៣៨ជីហ្គាវ៉ាត់ កើនលើសពីឆ្នាំ២០១០ចំនួន២១% និងរំពឹងថា កម្លាំងផលិតនឹងកើនឡើងជិត៥០០ជីហ្គាវ៉ាត់ ក្នុងដំណាច់ឆ្នាំ២០១៦ ៕
ចែករំលែកព័តមាននេះ