យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រឆាយណា ដេលី ចេញផ្សាយកាលពីថ្ងៃចន្ទទី១៤ ឧសភា ឆ្នាំ២០១២ បានឱ្យដឹងថា តារាចម្រៀងនិងសម្តែងចេស៊ីកា ស៊ីមស៊ុន បានលក់រូបថតកូនស្រីទើបកើតកាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០១២ទៅឱ្យទស្សនាវដ្តី People ក្នុងតម្លៃ៨សែនដុល្លារសហរដ្ឋអាមេរិក ។
នាងចេស៊ីកា ដែលបានចំណាយលុយយ៉ាងច្រើនក្នុងការការពារសន្តិសុខក្នុងមន្ទីរពេទ្យពេលឆ្លងទន្លេបាននិយាយថា កូនស្រីរបស់ខ្ញុំមានឈ្មោះថាMaxwell Drew មានអាយុ២សប្តាហ៍ហើយ នាងមានសុខភាពល្អណាស់ ។ នាងបានបន្តទៀតថា ចាប់តាំងពីខ្ញុំបានក្លាយទៅជាម្តាយរបស់ Maxwell Drew ឆាកជីវិតរបស់ខ្ញុំហាក់ដូចជាប្រែប្រួលខ្លាំងណាស់ ជារៀងរាល់ថ្ងៃខ្ញុំចង់តែនៅជាមួយគេហើយខ្ញុំចង់តែយំនៅពេលដែលខ្ញុំក្រឡេកមើលទៅនាង ។ នេះប្រហែលជាបទពិសោធន៍ជីវិតជាម្តាយហើយមើលទៅ ។
ទាក់ទងទៅនឹងការលក់រូបថតរកូនស្រីដែលមានអាយុទើបតែ២សប្តាហ៍បែបនេះ នាងចេស៊ីកា បានរៀបរាប់ថា ខ្ញុំចង់ឱ្យពិភពលោកបានស្គាល់កូនស្រីរបស់ខ្ញុំ ៕




ចែករំលែកព័តមាននេះ