ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Julia Skalkovich គ្រង​មកុដ​បរវ​កញ្ញាបេឡារុស ឆ្នាំ​២០១២

14 ឆ្នាំ មុន

​យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​កាសែត​អង​់​គ្លេស​ Telegraf ចេញ​ផ្សាយ​កាល​ពី​ថ្ងៃអាទិត្យ​ទី​៦ ឧសភា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា នាង​ Julia Skalkovich បាន​ជាប់​ជ័យ​លាភី​​បវរកញ្ញា​បេឡា​រុស ប្រចាំ​ឆ្នាំ​២០១២ ។ ក្រៅ​ពី​ទទួល​បាន​មកុដ​ជ័យ​លាភី​ និង​ប្រាក់​រង្វាន់​ជាង​៦​ពាន់​ដុល្លារ​បរវកញ្ញា​វ័យ​២០​ឆ្នាំ​ រូប​នេះ​ក៏​ទទួល​​បាន​ពាន​រង្វាន់​មួយ​បន្ថែម​ទៀត​គឺ​ពាន​រង្វាន់​បវរ​បកញ្ញា​ថត​រូប​ស្អាត​ជា​ងគេ​ (Miss Photo) ផ​ងដែរ ។ ចំណែក​ឯ​នាង​ Victoria Saviel ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ និង​នាង​ Anastasya ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ។

ការ​ប្រឡង​​បវរ​កញ្ញា​បែល​ឡា​រុសនេះ​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​៤ ឧសភា ឆ្នាំ​២០១២ នៅ​ក្នុង​ទី​ក្រុង​មីនស្កិ៍ ដោយ​មាន​បេក្ខ​នារី​ចំនួន​២៨​នាក់ មក​ពី​តំបន់​ផ្សេង​ៗ​ក្នុង​ប្រទេស​បែឡារុស ចូល​រួម​ប្រកួត ។

បេសកកម្ម​របស់​បវរ​កញ្ញា​បែល​ឡារុស​នឹង​ទៅ​បង្ហាញ​វត្ត​មាន​ប្រឡង​វបរ​កញ្ញា​ពិភព​លោក​ឆ្នាំ​២០១២ នៅ​ក្នុង​ប្រទេស​ម៉ុង​ហ្គោលី និង​​ប្រទេស​ចិន ក្នុង​ខែ​សីហា ឆ្នាំ​២០១២ ។ ដោយ​ឡែក​បវរ​កញ្ញា​ចំណាត់​ថ្នាក់​លេខ​២ និង​លេខ​៣ ក៏​មាន​ភារ​កិច្ច​តំណាងឱ្យ​​ប្រទេស​បែឡា​រុស ក្នុង​កម្ម​វិធី​បរវកញ្ញា​អន្តរ​ជាតិ​ និង​ Miss Suprana​tional ប្រចាំឆ្នាំ​២០១២ ​ផង​ដែរ ៕