អ្នកវិទ្យាសាស្ត្របានអះអាងថា រត់ហាត់ប្រាណត្រឹមតែ១ម៉ោង១សប្តាហ៍អាចជួយបង្កើនអាយុកាលមធ្យមរបស់អ្នកបានដល់៦ឆ្នាំ។
តាមការពិសោធបានបង្ហាញថា ការត់យឺតៗឬក្នុងជំហានមួយមធ្យមរយៈពេលមួយម៉ោងឬ២ម៉ោងក្នុងមួយសប្តាហ៍អាចបង្កើនអាយុកាលមធ្យមរបស់បុរសបានដល់៦,២ឆ្នាំ និង៥,៦ឆ្នាំ ចំពោះស្ត្រី កាត់បន្ថយបានអត្រាស្លាប់ដល់៤៤ភាគរយ។
ក្រុមអ្នកវិទ្យាសាស្ត្រជឿថា រត់យឺតៗផ្តល់នូវផលប្រយោជន៏សុខភាពច្រើនយ៉ាងក្នុងនោះមានដូចជា ធ្វើឱ្យប្រសើរនូវការស្រូបយកខ្យល់អុកស៊ីសែន បន្ថយសម្ពាធឈាម ទប់ស្កាត់ការធាត់លើសទម្ងន់ ធ្វើឱ្យល្អប្រសើរមុខងារបេះដូង ព្រមទាំងផ្លូវចិត្តផងដែរ ។
វេជ្ជបណ្ឌិត Peter Schnohrមកពីសាកលវិទ្យាល័យ Bispebjerg University Hospitalបាននិយាយថា ៖«សុខុមាលភាពផ្លូវចិត្តមានសភាពល្អឡើងអាចចង់និយាយសំដៅទៅលើការពិតដែលថា នៅពេលដែលគេចេញទៅរត់ហាត់ប្រាណខាងក្រៅ គេនឹងមានទំនាក់ទំនងជាអន្តរ បុគ្គលជាមួយអ្នកផ្សេងទៀត។
ដូច្នេះភាពធុញថប់ក្នុងអារម្មណ៍អាចនឹងត្រូវរសាយបាត់ »។
ការសិក្សានេះត្រូវបានធ្វើពិសោធន៍លើមនុស្សប្រុសស្រីប្រមាណជា២ម៉ឺននាក់មានអាយុពី២០ឆ្នាំទៅ៩៣ឆ្នាំ ៕


ចែករំលែកព័តមាននេះ