ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ត្រី​អាច​កាត់​បន្ថយការ​​ប្រ​ឈម​នឹង​ជំ​ងឺ​ភ្លេច​ភ្លាំង​

14 ឆ្នាំ មុន

តាម​​ការ​ស្រាវ​​ជ្រាវ​​ថ្មី​​ចុង​ក្រោយ​មួយ​លើក​ឡើង​​ថា ទទួល​ទាន​សាច់​ត្រី​ក៏​ដូចជា​អា​ហារ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​សារ​ធាតុ​អា​ស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា៣​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​ភ្លេច​ភ្លាំង​បាន​ ។​

អ្នក​វិទ្យាសាស្ត្រ​បាន​ពិ​សោធន៍​ឃើញ​ថា សារ​ធាតុ​ខ្លាញ់​នោះ​ដែល​ប្រ​ឆាំង​នឹង​ការ​រ​លាក​មាន​សមត្ថ​ភាព​កាត់​បន្ថយ​កម្រិត​ប្រ​ូ​តេអុីន​​ក្នុង​ឈាម​មួយ​ប្រ​ភេទ​ដែល​បង្ក​ទៅ​ជា​​ជំ​ងឺ​ភ្លេច​ភ្លាំង​។

​ក្នុង​ការ​ស្រាវ​ជ្រាវ​លើក​នេះ​ អ្នក​វិទ្យាសាស្ត្រ​អា​មេរិក​បាន​ពិ​សោធន៍​លើ​មនុស្ស​វ័យ​៦៥​ឆ្នាំ​ចំនួន​១២១៩​នាក់​។ ជា​លទ្ធផល​បាន​បង្ហាញ​ថា កម្រិត​ប្រ​ូ​តេអុីន​ធ្វើ​ឱ្យ​មនុស្ស​ភ្លេច​ភ្លាំង​ឈ្មោះ​ beta-amyloidនៅ​ក្នុង​ខួរ​ក្បាល​របស់​ពួក​គេ​បាន​​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​​នៅ​ពេល​មាន​ការ​ប្រើ​ប្រាស់​អា​ហារ​ដែល​មាន​ផ្ទុក​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​៣​ច្រើន​ ។​
​តាម​ការ​ពិ​សោធ បើ​ប្រើ​ប្រាស់​អា​ស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​៣​​ប្រ​ចាំ​ថ្ងៃ​ចំនួន​១​ក្រាម​​អាច​កាត់​បន្ថយ ​ប្រូ​តេអុីន beta-amyloidបាន​ពី​២០​ទៅ​៣០​ភាគ​រយ​​។​
​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​វេជ្ជ​បណ្ឌិត​ Nikolaos Scarmeasមក​ពី​សាកល​វិទ្យា​ល័យ​Columbia University Medical Centreនៅ​ទី​ក្រុង​ញូវ​យ៉ក​សហ​រដ្ឋ​អា​មេរិក​បាន​និយាយ​ថា​៖«ខណៈ​វា​មិន​ងាយ​ស្រួល​ក្នុង​ការ​វាស់​កម្រិត​ប្រ​ូ​តេអុីន​ beta-amyloidក្នុង​ខួរ​ក្បាល​ តែ​វា​ងាយ​ស្រួល​ក្នុង​ការ​វាស់កម្រិត​របស់​វា​នៅ​ក្នុង​ឈាម​។ លទ្ធផល​នៃ​ការរក​ឃើញ​លើក​នេះ​អាច​ពង្រឹង​ជា​កម្លាំង​ដល់​ជំ​នឿ​ចិត្ត​របស់​យើង​លើ​ប្រ​សិទ្ធ​ភាព​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ដែល​អាច​ទប់​ស្កាត់​ជំ​ងឺ​ភ្លេច​ភ្លាំង​»។

ក្នុង​ការ​ពិ​សោធ សារ​ធាតុ​​ុ​ចិញ្ចឹម​ផ្សេង​ទៀត​ក្រៅ​ពី​អា​ស៊ីដ​អូ​មេ​ហ្គា​៣​មិ​ន​ជាប់​ទាក់​ទង​គ្នា​​ជា​មួយ​នឹង​កម្រិត​ខុស​ៗ​គ្នា​នៃ​ប្រូតេអ៊ីន​beta-amyloidក្នុង​ឈាម​ទេ​។ សារ​ធាតុ​អា​ស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​៣​មាន​ច្រើន ​បំ​ផុត​នៅ​ក្នុង​ត្រី​ដែល​សំ​បូរ​ខ្លាញ់​តួ​យ៉ាង​ដូច​ជា ត្រី​សូ​ម៉ុង ត្រី​សា​ឌីន​ធំ និង​ត្រី​ស្បៃ​កា​ជា​ដើម​ ។​ ចំណែក​នៅ​ក្នុង​ពពួក​សណ្តែក​ និង​បន្លែ​មួយ​ចំនួន​ដូច​ជា​ ស្ពៃ​ក្តោប​តូច​ ស្ពៃ​ក្តោប​ម្យ៉ាង(Kale)​ក៏មាន​​ដែរ​ តែ​ក្នុង​បរិ​មាន​តិច​តួច ៕