ខេត្តពោធិ៍សាត់ ៖ បុរសកំបុតដៃទាំងសងខាងម្នាក់ បានដេកស្លាប់ដោយមិនដឹងមូលហេតុ ដែលឪពុកម្តាយសង្ស័យថា លេបថ្នាំធ្វើអត្តឃាត ឬក៏ខ្យល់គ ព្រោះអត់ហូបបាយពីរថ្ងៃ ហើយក៏មិនបន្សល់ទុកវត្ថុតាងអ្វីដែរ ។ ករណីនេះ បានកើតឡើងនៅភូមិអូរបា ក្រងក្រោមសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ មេសា ២០១២ ។
លោកវណ្ណ លី នាយប៉ុស្តិ៍រដ្ឋបាលបន្ទាយដីឱ្យដឹងថា ជនរងគ្រោះឈ្មោះឆេង វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជាជនពិការកំបុតដៃទាំងពីរ ។ ទោះបីយ៉ាងណា គេមិនដឹងថា ជនរងគ្រោះ ស្លាប់ដោយសារលេបថ្នាំធ្វើអត្តឃាត ឬក៏ខ្យល់គនោះទេ ព្រោះពុំមាន បន្សល់ទុកអ្វីដូចជាសំបកថ្នាំ ឬដបថ្នាំពុលជាវត្ថុតាង ហើយសមត្ថកិច្ចក៏មិនបានធ្វើកោសល្យវិច័យដែរ ព្រោះនៅព្រឹកថ្ងៃទី១ ឧសភា ២០១២ ក្រុមគ្រួសារបានដាក់សពចូលក្នុងក្តារមឈូសវាយគោលបិទជិតទៅហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ