ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំ​ងឺ​​របេង​​ស្ថិត​​នៅ​​ជា​​បញ្ហា​​គម្រាម​​កំ​ហែង​​យ៉ាង​​ធ្ងន់​​នៅ​​ប្រ​ទេស​​អា​ហ្វ​​​ហ្គា​​នី​​ស្ថាន

14 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​ក្រសួង​សុខ​ភាព​របស់​អា​ហ្វ​​ហ្គា​នី​ស្ថាន​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​៣ មេសាថា របេង​នៅ​តែ​ជា​ជំ​ងឺ​ដែល​គម្រាម​កំ​ហែង​ដល់​បញ្ហា​សុខ​ភាព​សាធារណ​ៈរបស់​ប្រ​ទេស​​ខ្លួន​ខណៈ​​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​​អ្នក​បាត់​បង់​ជី​វិត​ដោយ​ជំ​ងឺ​នេះ​ប្រ​មាណ​១​០.​៥​០០​​នាក់​។

​លោកស្រី​ ស៊ូ​រ៉ា​យ៉ា ដា​លីល​​បញ្ជាក់​ថា​៖ «អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ប្រ​ទេស​មួយ​ក្នុង​ចំណោម​ប្រ​ទេស​២២​ដែល​កំ​ពុង​រងគ្រោះ​ដោយ​ជំ​ងឺ​របេង​ហើយ​របេង​ជា​បញ្ហា​សុខ​ភាព​ចំបង​មួយ​នៅ​ក្នុង​ប្រ​ទេស​»។​ក្នុង​មួយ​ឆ្នាំ​ៗ​ គេ​រក​ឃើញ​ករណី​ថ្មី​ៗ​នៃ​ជំ​ងឺ​របេង​ប្រ​មាណ​ជា ៥៣.០០០​ករណី​ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក​ស្រី​បន្ត​ថា ៖«តួលេ​ខ​ទទួល​បាន​ក្នុង​ប្រ​ព័ន្ធ​ព័ត​៌​មាន​ជំ​ងឺ​របេង​បង្ហាញ​ថា បណ្តា​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​អ្នក​ទទួល​រង​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​នេះ​ខ្លាំង​ជាង​បុ​រស​ដោយ​ក្នុង​នោះ​ ៦៦​ភាគ​រយ​នៃ​អ្នក​ឆ្លង​ជំ​ងឺ​របេង​ថ្មី​គឺ​ជា​ស្ត្រី​។ឆ្នាំ​ទៅ​មិញ ក្មេង​អា​យុ​ក្រោម​១៥​ឆ្នាំ ជាង​៦៧០​នាក់​ឆ្លង​ជំ​ងឺ​របេង​ដោយ​ក្នុង​ចំណោម​នោះ​ ៤៦៥​ករណី​គឺ​ជា​ក្មេង​ស្រី​»។

វេជ្ជ​បណ្ឌិត​ Ahmad Shadoulមន្ត្រីអង្គការ​សុខ​ភាព​ពិ​ភព​លោក​ប្រ​ចាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បញ្ជាក់​ថា​៖« នៅ​ក្នុង​ចំនួន​អ្នក​ឆ្លង​៥៣.០០០​នាក់​ មាន​១០​ភាគ​រយ​គឺ​ជា​ក្មេង​ »។​
លោក Shadoul និយាយ​ថា អង្គការ​សុខ​ភាព​ពិ​ភព​លោក​នឹង​បន្ត​គាំ​ទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ការ​ការ​ពារ​និង​ព្យាបាល​ជំ​ងឺ​របេង​៕​