ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅអ៊ីរ៉ាក់​​​​ពួកអ្នក​​​រួមភេទ​​​ដូចគ្នា​​​​​​ចាត់​ទុក​ជាបិសាច​ហើយ​ត្រូវ​​​សម្លា.ប់​​ចោល​

12 ឆ្នាំ មុន

សាក​សព​​​មនុស្សជាច្រើន​​សិប​នាក់​​បាន​​​ត្រូវ​​​​រក​ឃើញ​​រយៈពេល​​ប៉ុន្មាន​​​​សប្តាហ៍ចុង​ក្រោយ​​​នេះ​នៅ​​​ក្រុង​​​បាដាដ​ ។ សាក​សព​​​​ទាំងនេះ​​ភាគ​ច្រើន​​ជា​​ពួក​យុវជន​​រួម​ភេទ​ដូចគ្នា​ឬ​ប្រកាន់​​​​​​បរិបថ​ដូចពួក​​ EMO (ពួករួម​ភេទ​ដូច​គ្នា)​ត្រូវ​​​បា.ញ់​​សម្លា.ប់​​​​ដោយ​គ្រាប់​​​​​កាំភ្លើង​​ឬស្លា.ប់​ដោយ​ការគប់​ដុំ​ថ្ម​​​​ ។ ​ការ​​​សម្លា.ប់​​ពួកអ្នក​​ទាំងនោះ​ធ្វើ​​ដោយ​ពុំ​មាន​ការ​​​ជាប់​ទោស

សាក​សព​​​មនុស្សជាច្រើន​​សិប​នាក់​​បាន​​​ត្រូវ​​​​រក​ឃើញ​​រយៈពេល​​ប៉ុន្មាន​​​​សប្តាហ៍ចុង​ក្រោយ​​​នេះ​នៅ​​​ក្រុង​​​បាដាដ​ ។ សាក​សព​​​​ទាំងនេះ​​ភាគ​ច្រើន​​ជា​​ពួក​យុវជន​​រួម​ភេទ​ដូចគ្នា​ឬ​ប្រកាន់​​​​​​បរិបថ​ដូចពួក​​ EMO (ពួករួម​ភេទ​ដូច​គ្នា)​ត្រូវ​​​បាញ់​​សម្លាប់​​​​ដោយ​គ្រាប់​​​​​កាំភ្លើង​​ឬស្លាប់​ដោយ​ការគប់​ដុំ​ថ្ម​​​​ ។ ​ការ​​​សម្លាប់​​ពួកអ្នក​​ទាំងនោះ​ធ្វើ​​ដោយ​ពុំ​មាន​ការ​​​ជាប់​ទោស​​​​ពៃរ៍អ្វីឡើយ ។  ​ក្នុង​ចំណោម​​​សាក​សព​​ទាំងនោះ​មាន​​សាក​សព​​​​​ខ្លះត្រូវ​​គេយក​​ផ្ទាំង​បេតុង​​សម្លាប់​​​​​បំបែក​​ក្បាល​​​​ ។

​ចាប់តាំង​ពី​ដើម​​ឆ្នាំនេះ​មក​ ​មាន​​ក្រុម​​​អ្នក​​​តាម​​សម្លាប់​​ពួកអ្នក​​រួមភេទ​ដូចគ្នាឬអ្នក​​​​​ប្រកាន់​បរិបថ​ដូចពួក​នោះ​​ដែល​គេហៅ​ថា​ពួក​​ EMO ។ ការ​​វាយ​ប្រហារ​​​បែបនេះ​​​មាន​ការ​កើន​ឡើង​​ចាប់តាំងពី​ថ្ងៃទី​​៦ កុម្ភៈ​​​ មក​ដោយ​​​តាម​ប្រភព​​មិន​ផ្លូវ​ការ​​​​​នានា​ថា​​​​មាន​មនុស្ស​​ដល់​ទៅជាង៨០​នាក់​ត្រូវ​សម្លាប់ ។

នា​ថ្ងៃទី​​៦ កុម្ភៈ​ គេបាន​​សម្លាប់បុរស​រួមភេទ​​ដូចគ្នា​ម្នាក់​ឈ្មោះ​​អាម៉ាដ អារូសា នៅ​​សង្កាត់​​​​សាដ្រ​ស៊ីធី ក្រុង​​បាដាដ ហើយ​​​​មនុស្ស​​៤​នាក់​​ទៀត​សម្លាប់​​នៅ​សង្កាត់​ហ្សីយ៉ារ៉ា ខាង​ជើង​​រដ្ឋធានី​​អ៊ីរ៉ាក់ ។​​ការកាប់​​សម្លាប់​​​ពួកអ្នក​រួមភេទ​​​​ដូចគ្នា​​ឬ​​​ពួកអ្នក​​​មាន​បរិបថ​​​ដូច​ពួកនេះ​​ធ្វើ​ឡើង​​ដោយ​មាន​ការ​​គំរាម​កំហែងជាចំហ​​​​​ហើយ​​អាជ្ញាធរ​ហាក់​ធ្វើ​មិន​​ដឹងមិនឮ ៕