ខេត្តកំពត ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីបុរសរូបនោះបានឈ្លោះប្រកែកគ្នារួចប្រើអំពើហិង្សាទៅលើគូបដិបក្សឱ្យរងរបួស រួចរត់គេចខ្លួនមិនព្រមចូលខ្លួនដោះស្រាយគ្នា ទើបភាគីខាងជនរងគ្រោះដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្ត ដើម្បីមានវិធានការតាមផ្លូវច្បាប់ ។
តាមសម្តីសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថា ដោយយោងតាមសាលដីកាលេខ១៥ ចុះថ្ងៃទី២៤ មករា ២០១១ របស់ចៅក្រមរស់ ពិសិដ្ឋ នៃសាលាដំបូងខេត្តបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យឈ្មោះជៅ សារឿន ភេទប្រុស អាយុ៤០ឆ្នាំ ជាកសិកររស់នៅភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ពីបទបង្ករបួសស្នាមដែលប្រព្រឹត្តនៅថ្ងៃទី២៤ កក្កដា ២០០៩ នៅភូមិ-ឃុំខាងលើហើយជននេះ បានរត់គេចខ្លួនក្រោយពីប្រព្រឹត្តបទល្មើសតាំងពីពេលនោះមក ។ លុះមកដល់ថ្ងៃទី៣ មេសា ២០១២ វេលាម៉ោង២រសៀល ទើបសមត្ថកិច្ចចាប់ខ្លួនបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ