ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​កិច្ច​ប្រជុំ​អាស៊ាន​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​ពី​ថ្ងៃទី​៣០ មីនា ដល់​១៤ មេសា

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យោ​ង​តាម​​សេចក្តី​​ជូន​ព័ត៌មាន​​របស់​ក្រសួង​​ការ​បរ​ទេ​ស​​កាលពី​ថ្ងៃទី​២៦ ​មីនា ​​​​ឱ្យ​ដឹង​ថា ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​​នៅ​ឆ្នាំ​២០១២ ​ព្រះរាជាណាចក្រ​​កម្ពុជា​នឹង​ធ្វើ​​ជា​​ម្ចាស់​​ផ្ទះ​នៃ​កិច្ច​ប្រជុំកំពូល​​អាស៊ាន​​លើក​ទី​​​២០ និង​​កិច្ច​ប្រ​ជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ដែល​ប្រព្រឹត្ត​ទៅ​​ចាប់​​ពី​​ថ្ងៃ​​ទី​៣០ មីនា ដល់​ថ្ងៃទី​៤ មេ​សា ឆ្នាំ​២០១២ នៅរាជ​ធានី​​ភ្នំពេញ ។ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​​ ហ៊ុន សែន​ នាយក​រដ្ឋ​​​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា នឹង​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​

រាជ​ធានី​ភ្នំពេញ​ ៖ យោ​ង​តាម​​សេចក្តី​​ជូន​ព័ត៌មាន​​របស់​ក្រសួង​​ការ​បរ​ទេ​ស​​កាលពី​ថ្ងៃទី​២៦ ​មីនា ​​​​ឱ្យ​ដឹង​ថា ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​​នៅ​ឆ្នាំ​២០១២ ​ព្រះរាជាណាចក្រ​​កម្ពុជា​នឹង​ធ្វើ​​ជា​​ម្ចាស់​​ផ្ទះ​នៃ​កិច្ច​ប្រជុំកំពូល​​អាស៊ាន​​លើក​ទី​​​២០ និង​​កិច្ច​ប្រ​ជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ដែល​ប្រព្រឹត្ត​ទៅ​​ចាប់​​ពី​​ថ្ងៃ​​ទី​៣០ មីនា ដល់​ថ្ងៃទី​៤ មេ​សា ឆ្នាំ​២០១២ នៅរាជ​ធានី​​ភ្នំពេញ ។ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​​ ហ៊ុន សែន​ នាយក​រដ្ឋ​​​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា នឹង​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​​លើកទី​​២០នេះ ។

សេច​ក្តីប្រកាស​បាន​បន្ត​ថា ​ក្នុង​អំឡុង​ពេល​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​​លើ​ក​ទី​​២០​នេះ ប្រមុខ​​​ដឹក​​នាំ​អា​ស៊ាន​ទាំង​អស់​រំពឹង​​ថា​នឹង​ត្រូវ​​អនុ​ម័ត​​​​លើ​ឯក​សារ​​៣គឺ ៖

១-​សេចក្តី​​ថ្លែ​ង​ការ​ណ៍​នៅភ្នំពេញ ស្តី​ពី​អាស៊ាន សហគមន៍តែ​មួយ-វាសនា​តែ​មួយ​ ។

២-សេចក្តី​ថ្លែង​ការ​ណ៍​​របស់​ប្រ​មុខ​ដឹក​នាំ​ប្រទេស​អាស៊ាន​​​ ស្តី​ពី​​​​តំបន់​​អាស៊ាន​គ្មាន​​គ្រឿង​ញៀនឆ្នាំ​២០១៥ ។

៣-ឯកសារ​​ទស្ស​នា​ទាន​ ស្តី​ពី​​​ចលនា​សកល​និយម​ក​ណ្តាល ។

ជា​មួយ​គ្នា​នេះ​ដើម្បីអប​​អរ​សាទរ​​​​​ខួប​លើកទី​​៤៥​របស់​អាស៊ាន ប្រមុខ​ដឹក​នាំ​​ប្រទេស​អាស៊ាន​ទាំ​ង​អស់​​ នឹង​​ចេញ​​នូវ​«សេចក្តី​ថ្លែង​ការ​ណ៍​​របស់​​ប្រធាន​​ស្តីពី​​ខួបលើក​ទី​​៤៥​របស់​អាស៊ាន ដំណើរ​ឆ្ពោះ​ទៅ​មុខ» ​​។
លោក​​​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​​ហុង​ រដ្ឋ​មន្ត្រី​​ការ​បរទេស និង​សហ​​ប្រតិ​បត្តិការ​​អន្ត​រជាតិ​ នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ក្នុង​កិច្ច​ប្រជុំ​​ថ្នាក់​រដ្ឋ​មន្ត្រី​ពាក់​ព័ន្ធ​​ផ្សេង​ទៀត​ រួម​មាន ៖

១-​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាស៊ាន ។

២-កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​​អាស៊ាន ជា​មួយ​​​នឹង​គណៈ​កម្ម​ការ​​​អន្ត​រ​​រដ្ឋា​ភិ​បាល​អាស៊ាន ស្តី​ពី​សិទ្ធិ​មនុស្ស ។

៣-​កិច្ច​ប្រជុំ​​គណៈ​កម្ម​ការ​​តំបន់​អាសីុ​អាគ្នេយ៍​​គ្មាន​អាវុធ​នុយ​ក្លែ​​​អ៊ែរ ។

៤-កិច្ច​ប្រជុំ​លើកទី​៧​ក្រុម​ប្រឹក្សា​​នយោ​បាយ​-សន្តិសុខ​អាស៊ាន ។

៥-កិច្ច​​ប្រជុំ​លើកទី​១០ ក្រុមប្រឹក្សា​សម្រប​សម្រួល​​អាស៊ាន ។

​ស្រប​ពេល​​​ជា​មួយ​គ្នានេះ រដ្ឋ​មន្ត្រី​ការ​បរទេស​​អាស៊ាន​​​​ នឹង​ចុះ​ហត្ថ​លេខា​​លើ​ឯក​សារ​​មួយ​ចំនួន​ដូច​ខាង​ក្រោម​ ៖

-សេចក្តី​​ប្រកាស​អាស៊ាន​លើពិធី​សារ ស្តីពី​សន្ធិសញ្ញា​តំបន់​​អាស៊ី​អាគ្នេយ៍​​​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ ។

-​លិខិតូប​ករណ៍​នៃការ​ដាក់​​បញ្ចូល​​នូវ​វិធាន​​​មួយ​ចំនួន​​ផ្អែក​​លើការ​មិន​​អនុ​វត្ត​​​តាមទៅ​នឹង​​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន ចំពោះ​ពិធី​សារ​​ធម្មនុញ្ញ​អាស៊ាន​​​ស្តីពី​​យន្ត​ការ​​ដំណោះ​ស្រាយ​​ជម្លោះ ។

លោក​​​ទេស​រដ្ឋ​មន្ត្រី​ ចម​ ប្រសិទ្ធ នឹង​ធ្វើ​ជា​​ប្រធាន​​​​​កិច្ច​ប្រជុំ​​លើកទី​​៧ ក្រុម​ប្រឹក្សា​សហគមន៍​​​សេដ្ឋ​កិច្ច​​អាស៊ាន និង​​លោកទេស​រដ្ឋ​មន្ត្រី​​ ស៊ុន ចាន់​ថុល អនុ​ប្រធាន​​​​អចិន្ត្រៃយ៍ ក្រុម​ប្រឹក្សា​​អភិ​វឌ្ឍន៍​កម្ពុជា នឹង​ធ្វើ​ជា​ប្រធាន​ក្នុង​កិច្ច​ប្រជុំ​លើកទី​៧ ក្រុមប្រឹក្សា​​សហគមន៍​សង្គម-​វប្បធម៌អា​ស៊ាន  ៕