ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​អាមេរិក​ចំណាយ​ពេល​​ជាង​​25​ឆ្នាំ​​បង្កើត​​មឈូស​​បែប​បុរាណ​នៅ​អេហ្ស៊ីប ​ចង់​បញ្ចុះ​សព​​របស់​ខ្លួន​​​ដូច​គ្នា​នឹង​​ម៉ាំមី

14 ឆ្នាំ មុន

​ទីភ្នាក់​ងារ​ព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា លោក ​ហ្វ្រេត ហ្គ្រុនទើត អាយុ​៨៥ឆ្នាំ​ ​អ្នក​ស្រុក​អ័រលែន​ដូ​​ រដ្ឋ​ផ្លរីដា បានចំណាយ​ពេល​ជាង​២៥ឆ្នាំ​ ដើម្បីច្នៃ​បង្កើត​មឈូស «ហ្វារ៉ូ» ដែល​ចំណាយ​អស់ថវិកា​ប្រហែល ១០.០០០ដុល្លារ ។ 

លោក​បាន​ប្រើ​វិធី​សាស្ត្រ​សិក្សា​ដោយ​ផ្ទាល់​ក្នុងការ​ឆ្លាក់​មឈូស​សព ឱ្យដូច​មឈូស​«ហ្វារ៉ូ» យក​លំនាំ​តាម​មឈូស​បុរាណ​របស់​អេហ្ស៊ីប​ និង​​មាន​ក្តី​សង្ឃឹមថា មឈូស​ហ្វា​រ៉ូ​ នេះ ដែលមាន​​ប្រវែង​​២,១ម៉ែត្រ​​ នឹងធ្វើ​ជា​ឧបករណ៍​បញ្ចុះ​សព​របស់​ខ្លួន​ ហើយ​ស្ថាន​ភាព​សព​នឹង​ក្លាយជា​ម៉ាំមី​ដូច​គ្នា​នឹង​ «ហ្វារ៉ូ» ​នៅ​អេ​ហ្ស៊ីបដែរ ។

លោក ហ្វ្រេត ហ្គ្រុនទើត និយាយថា ចាត់​ទុកជាជោគ​ជតា​រាសី​របស់​ខ្លួន​ត្រូវគ្នា​នឹង​លក្ខណៈ​វប្បធម៌​របស់​អេហ្ស៊ីប​ ព្រោះ​លោកបាន​ចាប់​កំណើត​ក្នុង​ឆ្នាំ​ដែល​អ្នក​បុរាណ​វិទ្យា​ប្រទះ​ឃើញ​កន្លែង​បញ្ចុះសព​​បែប​បុរាណ​របស់​អេហ្ស៊ីប​ និង​មាន​ជំនឿថា នេះ​គឺ​ជាជោគ​ជតា​រាសី និង​ធ្វើឱ្យ​រូបលោកមាន​ជីវិត​រស់​នៅ​ដូចគ្នា​នឹង​អារ​្យ​ធម៌​បុរាណ​អេហ្ស៊ីប ៕