ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​អស់​ខ្យល់​​​ដួល​ច្រងាប់​ច្រងិល​ម្នាក់ ​ឯង​នៅ​មុខ​ផ្សារ​​ទំនើប​​បាយ័ន​ជាប់​របង​អតីត​​​ប៉ុស្តិ៍​លេខ​៣

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ដួល​នៅ​កណ្ដាលផ្លូវ​​​ស​ន្លប់​ ស្ដូក​ស្ដឹង​ម្នាក់ឯង​នៅ​ជាប់​នឹង​ម៉ូតូ​ស្មាស់​វី ពណ៌​ក្រហម​ ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨ មីនា នៅ​តាម​​វិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ដួល​នៅ​កណ្ដាលផ្លូវ​​​ស​ន្លប់​ស្ដូក​ស្ដឹង​ម្នាក់ឯង​នៅ​ជាប់​នឹង​ម៉ូតូ​ស្មាស់​វី ពណ៌​ក្រហម​ ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨ មីនា នៅ​តាម​​វិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស្មាស់​វី ពណ៌​ក្រហម តាម​​បណ្តោយ​វិថី​សហព័ន្ធ​រុ​ស្ស៊ី​ពី​លិចទៅ​កើត ខណៈ​​មក​ដល់​មុខ​ផ្សារ​ទំនើប​បាយ័ន​ជាប់​របង​អតីត​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣ ​ហាក់ដូចជា​អស់ ខ្យល់​ ស្រាប់តែ​ដួល​ម្នាក់ឯង​តែ​ម្ដង ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ត្រូវ​​សមត្ថកិច្ច​​ទូរស័ព្ទ​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​ ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា មុន​ដំបូង​ស្មាន​តែ​បុរស​នោះ​គ្រោះថ្នាក់​ចរាចរ​ណ៍ដោយសារ​បុក​គ្នា​ជាមួយ​រថយន្ដ ឬ​ក៏​ម៉ូតូ ទើបដេក​ស្ដូកស្ដឹង​នៅ​កណ្ដាល​ថ្នល់​បែប​នេះ ​ប៉ុន្ដែ​បើ​តាម​ការ​ពិនិត្យ​​សមត្ថ​កិច្ច​បាន​សន្និដ្ឋាន​ថា ​បុរស​នោះ​ស្រវឹងស្រា​ជោក​ជាំ​​ខ្លាំង​ពេក​ទើប​ជិះ​ម៉ូតូ​ដួល​ម្នាក់ឯង រីឯម៉ូតូ​មិន​មាន​រង​ការ​ខូចខាត​អ្វី​ទាំង​​អស់៕