ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​ស្ទាវ​បើក​រថយន្ត​​ប្រណាំង​​គ្នា​ជ្រុល​​ទៅ​បុក​ដើម​គគីរ​វត្ត​ភ្នំ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖រថយន្តកាមរីស៊េរីទំនើប​មួយគ្រឿង ពណ៌ទឹកប្រាក់ បើកបរដោយយុវ​ជន​ស្ទាវ ហើយប្រណាំងជាមួយរថយន្តកូរ៉ូឡា និង​ចាក់កួរចុះឡើង​ៗ​បានជ្រុលទៅបុកដើមគគីរមុខ​ នាឡិកាវត្តភ្នំកាលពីវេលាម៉ោង០១រំលង​អធ្រាត្រឈាន​ចូលថ្ងៃទី២៧ កុម្ភៈ ២០១២។ នៅ​ក្នុង​​ហេតុ​ការណ៍​នេះមិនមានស្លា.ប់ ឬរបួស​ដល់​មនុស្ស​នោះ​ទេ គ្រាន់តែរថយន្តកាមរីស៊េរីទំនើប​ដែល​បើក

រាជធានីភ្នំពេញ ៖រថយន្តកាមរីស៊េរីទំនើប​មួយគ្រឿង ពណ៌ទឹកប្រាក់ បើកបរដោយយុវ​ជន​ស្ទាវ ហើយប្រណាំងជាមួយរថយន្តកូរ៉ូឡា និង​ចាក់កួរចុះឡើង​ៗ​បានជ្រុលទៅបុកដើមគគីរមុខ​នាឡិកាវត្តភ្នំកាលពីវេលាម៉ោង០១រំលង​អធ្រាត្រឈាន​ចូលថ្ងៃទី២៧ កុម្ភៈ ២០១២។ នៅ​ក្នុង​​ហេតុ​ការណ៍​នេះមិនមានស្លាប់ ឬរបួស​ដល់​មនុស្ស​នោះ​ទេ គ្រាន់តែរថយន្តកាមរីស៊េរីទំនើប​ដែល​បើក​បរ ដោយយុវជនស្ទាវរងការខូចខាត​ធ្ងន់ និង​របើកបង្គោលថ្ម​មួយ​ដើម ។

មន្រ្តីកងរាជអាវុធហត្ថមួយរូបដែលឃើញ​ហេតុការណ៍និយាយថា នៅវេលាម៉ោងខាង​លើ​មានរថយន្តមួយគ្រឿងម៉ាកកាមរីស៊េរីទំនើប​បានបើកប្រណាំងគ្នាជាមួយនឹងរថយន្តកូរ៉ូឡា​លើកំណាត់មហាវិថីព្រះនរោត្តមពីទិសខាងត្បូង​ទៅជើងមើលទៅដូចក្នុងរឿងវីដេអូហុងកុង​អញ្ចឹង។ នៅពេលប្រណាំងគ្នានោះរថយន្តកាមរី​បើកពីមុខ ហើយរថយន្តកូរ៉ូឡាដេញតាមពី​ក្រោយ​យ៉ាង​ប្រកិតហាក់ដូចជាមិនខ្វល់​គ្រោះ​ថ្នាក់​ដល់ជីវិត​របស់ខ្លួន និងអ្នកធ្វើដំណើរតាម​ដង​វិថីនោះទេ ។ លុះមកដល់ផ្លូវបំបែកជា​ពីរ​មុខ​នាឡិកាវត្តភ្នំ រថយន្តកាមរីបានបើកចាក់កួរតែ​ទំនង​ជាអ្នកបើក​ស្រវឹងធ្លាក់ភ្នែកក៏ជ្រុលចង្កូត​ឡើង​លើចិញ្ចើមផ្លូវ​បុកបង្គោលថ្ម និងបុក​ដើម​គគីរ​កៀបជាប់ទៅ​​មុខ​​លែងរួច។ ភ្លាមៗនោះគេ​ឃើញ​យុវជន​ស្ទាវ​ម្នាក់ដែលជាអ្នកបើករថយន្ត​កាមរី បានបើក​ទ្វារថយន្តចេញមកខាងក្រៅគ្មាន​រង​របួស​អ្វី​ឡើយ​ ហើយ​រត់ឡើងជិះរថយន្ត​កូរ៉ូឡា​ជាដៃគូប្រណាំងរបស់​ខ្លួនបើកមួយជុំវត្តភ្នំ ក៏ជ្រុលទៅបុករថយន្តឡិចស៊ីសអ៊ែរអ៊ិច៣០០​មួយគ្រឿងទៀត នៅក្បែរចំណុចកើតហេតុខាង​លើ។

មន្រ្តីកងរាជអាវុធហត្ថដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍យុវជនស្ទាវបើករថយន្តប្រណាំង​គ្នានេះវិះតែនឹងបុកមន្រ្តីកងរាជអាវុធហត្ថខណ្ឌ​ដូនពេញម្នាក់ដែលកំពុងជិះម៉ូតូល្បាតនៅ​ក្បែរ​ចំណុចខាងលើ។ តាមការឲ្យដឹងពីមិត្តភក្តិម្ចាស់​រថយន្តកាមរីបង្កហេតុឲ្យដឹងថា មុនពេលកើត​ហេតុពួកគេបានជួបជុំគ្នាផឹកស៊ីនៅហាង​ខារ៉ា​អូខេមួយម្តុំវិទ្យាល័យព្រះស៊ីសុវត្ថិស្ថិតក្នុងសង្កាត់​ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ក្រោយពីកើតហេតុ​រថយន្តបង្កត្រូវកម្លាំងនគរបាលការិយាល័យចរា​ចរណ៍ផ្លូវគោកស្ទូចយកទៅទុកនៅសាលារាជ​ធានីភ្នំពេញ ហើយម្ចាស់រថយន្តជាប្រភេទក្មេង​សា្ទវ​នោះជួបសំណាងល្អមិនត្រូវបានគេឃាត់ខ្លួន​ឡើយ ៕