ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ស្ត្រី​​ប្រហែល​​10​នាក់​​ពីបទ​​ស្រឡាញ់​​​ភេទដូចគ្នា​​​​នៅ​កាមេរូន

12 ឆ្នាំ មុន

ទីភ្នាក់​ងារ​​​​​ព័ត៌​មាន​​បរទេស​​កាលពី​​ថ្ងៃទី​​២៥ កុម្ភៈ ​ផ្សាយ​ឱ្យ​​ដឹង​ថា​ សមត្ថកិច្ច​​​ប៉ូលិស​​​កាមេរូន​ ​បាន​​ចាប់​ខ្លួន​​ស្ត្រី​​ក្នុង​ទីក្រុង​​អាមបាប ភាគ​ខាង​​​ត្បូង​​ក្រុង​​យុនដេ​ ចំនួន​​​១០​នាក់​ ដែល​​​សង្ស័យ​ស្រឡាញ់​​​ភេទ​​ដូចគ្នា​​ និង​​ត្រូវ​ឃុំ​ខ្លួន​​ ។ ​លោក​​​ស្រី​​អាលី អេន​ខុម ​​សកម្ម​នារី​​ដើម្បី​​សិទ្ធិ​របស់​​អ្នក​​ស្រឡាញ់​​​​ភេទ​ដូចគ្នា​​ជន​ជាតិ​​​កាមេរូន​ ថ្លែង​ថា ​រយៈ​ពេល​​ជាច្រើន​​​ឆ្នាំ​កន្លងមក ការ​​ប្រឆាំង​​នឹង​ស្ថាន​​​ភាព​​ស្រឡាញ់​​ភេទដូចគ្នា​​​ក្នុង​ប្រទេស​​​ផ្សេងៗ​នៅទ្វីប​អាហ្វ្រិក​​

​ទីភ្នាក់​ងារ​​​​​ព័ត៌​មាន​​បរទេស​​កាលពី​​ថ្ងៃទី​​២៥ កុម្ភៈ ​ផ្សាយ​ឱ្យ​​ដឹង​ថា​ សមត្ថកិច្ច​​​ប៉ូលិស​​​កាមេរូន​ ​បាន​​ចាប់​ខ្លួន​​ស្ត្រី​​ក្នុង​ទីក្រុង​​អាមបាប ភាគ​ខាង​​​ត្បូង​​ក្រុង​​យុនដេ​ ចំនួន​​​១០​នាក់​ ដែល​​​សង្ស័យ​ស្រឡាញ់​​​ភេទ​​ដូចគ្នា​​ និង​​ត្រូវ​ឃុំ​ខ្លួន​​ ។ ​លោក​​​ស្រី​​អាលី អេន​ខុម ​​សកម្ម​នារី​​ដើម្បី​​សិទ្ធិ​របស់​​អ្នក​​ស្រឡាញ់​​​​ភេទ​ដូចគ្នា​​ជន​ជាតិ​​​កាមេរូន​ ថ្លែង​ថា ​រយៈ​ពេល​​ជាច្រើន​​​ឆ្នាំ​កន្លងមក ការ​​ប្រឆាំង​​នឹង​ស្ថាន​​​ភាព​​ស្រឡាញ់​​ភេទដូចគ្នា​​​ក្នុង​ប្រទេស​​​ផ្សេងៗ​នៅទ្វីប​អាហ្វ្រិក​​ កំពុង​​បង្កើន​​ភាព​ធ្ងន់​ធ្ងរ​​ជារឿយៗ ដោយ​​អ្នក​ស្រឡាញ់​​​​ភេទដូចគ្នា​ច្រើន​​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ និងមាន​ជា​ច្រើន​លើក​​ដែល​មនុស្ស​ទាំងនេះ​ត្រូវ​ធ្វើ​ទារុណកម្ម​​ ។

នៅក្នុង​​បណ្តា​ប្រទេស​​​ភាគ​ខាងលិច​ទ្វីប​អាហ្វ្រិក​​​ការស្រឡាញ់​​​ភេទ​ដូចគ្នា​​​ចាត់​ទុក​ថា​ជា​​នឹង​ផ្លូវ​​ច្បាប់​​ មាន​ទោស​​ជាប់​ពន្ធ​នាគារ​​​ចាប់ពី​​៦​ខែដល់​​៥ឆ្នាំរួមទាំង​​ទោស​លើការ​​ពិន័យ​​ផងដែរ ។ ស្រប​​ពេល​ជាមួយ​​គ្នា​​នេះ​​នៅ​ប្រទេស​​លី​បង់​​​ លោក​ស្រី​​ជីវេស ថីល័រ ជា​ព្រឹទ្ធ​សភា​​​ និង​អតីត​​​​​​សុភាព​​ស្ត្រី​​លេខ១​​ ទើប​​​ចុះ​ហត្ថ​លេខា​​​លើ​សេចក្តី​​ព្រៀងច្បាប់​​​ដែល​​ផ្តោត​ជាសំខាន់​​​ទៅ​លើ​ការ​ស្រឡាញ់​​​​ភេទដូចគ្នា​​ ឬ​រៀប​ការ​​លើ​​ភេទ​​ដូចគ្នា​​ គឺជា​រឿង​ខុសច្បាប់​​ ដោយ​ត្រូវ​ជាប់​ពន្ធ​នាគារ​​មិន​លើសពី​​១០ឆ្នាំ៕