ខេត្តកណ្តាល ៖ បុរសម្នាក់មានប្រពន្ធ និងកូនទៅហើយបានលួងលោមក្មួយសាច់ថ្លៃអាយុ៩ឆ្នាំ ប្រព្រឹត្តអំពើអាសដោយឱ្យមើលវីដេអូក្តៅសាច់ក្នុងទូរស័ព្ទ រួចឱ្យបៀមលិង្គរបស់ខ្លួនរហូតតណ្ហាដល់កំពូលជាច្រើនលើក ។ រឿងនេះបានបែកធ្លាយដល់អាណាព្យាបាលរបស់ក្មេងស្រីហើយប្តឹងឱ្យប៉ូលិសចាប់ខ្លួនកាលពីរសៀលថ្ងៃទី១១ កុម្ភៈ នៅឃុំស្វាយប្រទាល ស្រុកស្អាង រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
លោកលន ចន្ថា អធិការរងទទួលផែនយុត្តិធម៌ឱ្យដឹងថា ជនសង្ស័យនោះឈ្មោះអេង រដ្ឋា អាយុ២៨ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកកុមារីរងគ្រោះអាយុ៩ឆ្នាំ នៅឃុំស្វាយប្រទាលដែរ ។ ជនសង្ស័យបានលួងលោមក្មួយស្រីសាច់ថ្លៃឱ្យមើលរឿងក្តៅសាច់នៅក្នុងទូរស័ព្ទដៃ ហើយឱ្យនាងធ្វើតម្រាប់តាម គឺឱ្យបៀមលិង្គ និងលិទ្ធជាច្រើនលើកច្រើនចាប់តាំងពីចុងឆ្នាំ២០១១មក ហើយលើកចុងក្រោយនេះនៅចុងខែមករា ។
លោកឱ្យដឹងទៀតថា ជនសង្ស័យប្រព្រឹត្តបែបនោះជាង១០លើក ខណៈពេលប្រពន្ធរបស់គេមិននៅផ្ទះ និងជួនកាលនៅដីចម្ការក្រោយភូមិ ។ រឿងអាស្រូវនេះត្រូវបានបែកធ្លាយដោយសារតែកុមារីរងគ្រោះធ្លោយមាត់ប្រាប់អ្នកជិតខាង ហើយគេយករឿងនេះប្រាប់អាណាព្យាបាលរបស់នាង ។ ពេលឪពុកម្តាយសួរដេញដោល នាងប្រាប់ការពិត ហើយក៏ប្តឹងប៉ូលិសតែម្តង ។
ក្មេងស្រីរងគ្រោះប្រាប់ប៉ូលិសថា លន ចន្ថា ឱ្យលុយនាងម្តងជួន១ពាន់រៀល ជួនកាល២ពាន់រៀល ហើយបើកទូរស័ព្ទឱ្យមើលរឿងអាសអាភាស និងឱ្យនាងធ្វើតាមត្រាប់តាមនាងបៀម និងលិទ្ធលិង្គ ។ ការធ្វើបែបនេះ នៅពេលស្ងាត់អត់មានមនុស្សនៅផ្ទះ ជួនកាលហៅទៅដីចម្ការកន្លែងស្ងាត់ ដោយមិនចាំពេល និងចំនួនទេ តែច្រើនលើក ហើយរាល់ពេលធ្វើបែនេះ គេ
តែងតែឱ្យលុយនាងរហូត ។
ជនជាប់ចោទឆ្លើយសារភាពប្រាប់ប៉ូលិសថា ខ្លួនធ្វើបែបនោះជាង១០ដង ហើយរាល់ពេលប្រព្រឹត្តនោះគឺតណ្ហាដល់កំពូលទើបឈប់ ។ មូលហេតុដែលគេប្រព្រឹត្តដូចនេះ ដោយសារតែប្រពន្ធជិតគ្រប់ខែឆ្លងទន្លេ ហើយមានអារម្មណ៍ចង់រួមភេទទប់មិនបាន ។
នៅថ្ងៃទី១១ កុម្ភៈ ពេលប៉ូលិសចាប់ខ្លួនគេ គឺប្រពន្ធទើបតែសម្រាលកូនខ្ចីបានជិតមួយខែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ