ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​​និស្សិត​ម្នាក់ត្រូវ​ចោរ​​បា.ញ់​សម្លា.ប់​​ប្លន់​យក​ម៉ូតូ​ស្កូពីមិនបាន​សម្រេច

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​យុវនិស្សិត​​ម្នាក់​ត្រូវ​ចោរ​មួយ​ក្រុម​បាន​បា.ញ់​សម្លា.ប់​​ ប​ណ្តាល​​ឱ្យ​ស្លា.ប់​​នៅ​នឹង​​កន្លែង ហើយ​​ប្លន់​យក​ម៉ូតូ​​ស្គូពី​​ តែ​មិន​បាន​សម្រេច​ ខណៈ​ជិះ​បាន​ប្រហែល​​៥០​ម៉ែត្រ ​ក៏ជ្រុះ​​កាំភ្លើង​​ ហើយ​ផ្តួល​ម៉ូតូ​ចោល​នៅ​លើ​កំណាត់​ផ្លូវ​បេតុង​​រួច​ហើយ​ហក់​ឡើង​​ជិះ​ម៉ូតូ ​គ្នា​របស់​គេ​រត់​គេច​ខ្លួន​បាត់​។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​នៅ​ភូមិ​សន្សំ​កុសល១ ​សង្កាត់​​បឹង​ទំពុន ខណ្ឌ​មានជ័យ

រាជធានីភ្នំពេញ ៖ ​​យុវនិស្សិត​​ម្នាក់​ត្រូវ​ចោរ​មួយ​ក្រុម​បាន​បាញ់​សម្លាប់​​ ប​ណ្តាល​​ឱ្យ​ស្លាប់​​នៅ​នឹង​​កន្លែង ហើយ​​ប្លន់​យក​ម៉ូតូ​​ស្គូពី​​ តែ​មិន​បាន​សម្រេច​ ខណៈ​ជិះ​បាន​ប្រហែល​​៥០​ម៉ែត្រ ​ក៏ជ្រុះ​​កាំភ្លើង​​ ហើយ​ផ្តួល​ម៉ូតូ​ចោល​នៅ​លើ​កំណាត់​ផ្លូវ​បេតុង​​រួច​ហើយ​ហក់​ឡើង​​ជិះ​ម៉ូតូ​គ្នា​របស់​គេ​រត់​គេច​ខ្លួន​បាត់​។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​នៅ​ភូមិ​សន្សំ​កុសល១ ​សង្កាត់​​បឹង​ទំពុន ខណ្ឌ​មានជ័យ កាលពីវេលា​ម៉ោង​​៧​ព្រឹក​ថ្ងៃទី​៣ កុម្ភៈ ២០១២ ​។

ជនរងគ្រោះ​​ឈ្មោះ​ប៉េង ​រិទ្ធារាជ ភេទ​ប្រុស ជា​និស្សិត​​ឆ្នាំទី​១ ​នៃ​សាកលវិទ្យា​ល័យ​​ជាតិ​គ្រប់​គ្រង​​ ។ មុន​ពេល​​កើតហេតុ​​ជនរងគ្រោះ​​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​នៅ​ម្តុំ​​ផ្សារ​ទួល​ទំពូង​​ ទៅ​យក​មិត្ត​ភក្តិ​នៅ​ម្តុំ​កន្លែង​​កើត​ហេតុ​​​ លុះ​ពេល​ដល់​មុខ​ផ្ទះ​មិត្តភក្តិ​ក៏ត្រូវ​​ចោរ​​ប្លន់​បាញ់​​សម្លាប់​តែម្តង​គឺ​បាញ់​ត្រូវ​ក្រោម​ស្លាប​​ប្រចៀវ​​ធ្លាយ​មក​ទ្រូង ។ ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕