យោងទៅតាមប្រភពព័ត៌មានចិនដេលីឈីលី ចេញផ្សាយកាលថ្ងៃពុធ ទី១១ មករា ឆ្នាំ២០១២ បានឱ្យដឹងថា នាងតាវ លីនស៊ូ ត្រូវបានគេចាត់ទុកថា ជាអ្នកគ្រូបង្រៀន ម្នាក់ដ៏សិចស៊ីបំផុតក្នុងប្រទេសចិន បន្ទាប់ពីអ្នកគ្រូបានបង្ហោះរូបភាពសិចស៊ីតាមប្រព័ន្ធអនឡាញ ។ នៅក្នុងរូបភាពអ្នកគ្រូសិល្បៈវ័យ២៣ឆ្នាំរូបនេះបានស្លៀកឈុតប៊ីគីនីដែលមើលទៅគួរឱ្យព្រឺព្រួចយ៉ាងខ្លាំង ។ ការបង្ហោះរូបភាពនេះបានធ្វើឱ្យមជ្ឈដ្ឋានទូទៅរិះគន់យ៉ាងខ្លាំងក៏ប៉ុន្តែសម្រាប់អ្នកគ្រូតាវលីនស៊ូមានទស្សនវិស័យផ្សេងពីមនុស្សទូទៅ ។ អ្នកគ្រូបាននិយាយថា ការស្លៀកពាក់សិចស៊ីរបស់ខ្ញុំនៅពេលនេះ គឺក្នុងចេតនាបំបែករនាំងប្រពៃណីរបស់អ្នកគ្រូមួយចំនួនដែលប្រកាន់ទំនៀមទម្លាប់បុរាណតឹងរឹង ។
អ្នកគ្រូបានបន្តទៀតថា វាមិនមែនតែសម្រាប់តែតារាសម្តែង តារាបង្ហាញម៉ូដនោះទេ ដែលអាចស្លៀកពាក់បែបនេះគ្រូបង្រៀនក៏ត្រូវការស្អាតដែរ ។ ទាក់ទងទៅនឹងការស្លៀកពាក់សិចស៊ីនេះ យុវសិស្ស Han Jin ដែលជាកូនសិស្សផ្ទាល់របស់អ្នកគ្រូបាននិយាយថា សិស្សប្រុសៗនៅក្នុងថ្នាក់រៀនបានដាក់រហស្សនាមឱ្យអ្នកគ្រូថា ទេពធីតាសម្រស់ ។ គួររំលឹកដែរថា អ្នកគ្រូតាវលីនស៊ូអតីតជាសិស្សឆ្នើមប្រចាំសាលា Sichuan Conser-vatory of Music ដូច្នេះហើយ ទើបអ្នកគ្រូត្រូវបានគេជួលឱ្យមកបង្រៀនមុខវិជ្ជាសិល្បៈដល់កូនសិស្សនៅក្នុងសាលានេះ៕
ចែករំលែកព័តមាននេះ