ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនមិនស្គាល់មុខយកកណ្តៀវ​អារ.កបុរស​អាណិកជននៅអូស្ត្រាលី

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​៖​ បុរសអាណិកជន​ខ្មែរ​ម្នាក់​​បាន​ត្រូវក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យ​ កាល់ម៉ែតដើម្បីសង្រ្គោះជីវិត បន្ទាប់ពី​ត្រូវជនមិនស្គាល់មុខយកកណ្តៀវ​អារ.កក្នុង​បន្ទប់ទឹក កាលពីវេលាម៉ោង១០​យប់ ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១១ នៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ​។​បុរស​រងគ្រោះក្នុងហេតុការណ៍​នេះ​ឈ្មោះប្រាក់ ថា ​អាយុ៦៤ឆ្នាំ ជា​អាណិកជនខ្មែរ​​​នៅប្រទេស​

ខេត្ត​កណ្តាល​៖​ បុរសអាណិកជន​ខ្មែរ​ម្នាក់​​បាន​ត្រូវក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យ​កាល់ម៉ែតដើម្បីសង្រ្គោះជីវិត បន្ទាប់ពី​ត្រូវជនមិនស្គាល់មុខយកកណ្តៀវ​អារ.កក្នុង​បន្ទប់ទឹក កាលពីវេលាម៉ោង១០​យប់ ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១១ នៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ​។​បុរស​រងគ្រោះក្នុងហេតុការណ៍​នេះ​ឈ្មោះប្រាក់ ថា ​អាយុ៦៤ឆ្នាំ ជា​អាណិកជនខ្មែរ​​​នៅប្រទេស​អូស្រ្តា​លី ​​មានប្រពន្ធឈ្មោះ​ស្រស់ ស្រីនាង អាយុ​៣១ឆ្នាំ មុខ​របរសម្អាងការ ស្នាក់​នៅភូមិតាពេជ ឃុំ​ក្រាំង​យ៉ូវ ស្រុកស្អាង ខេត្ត​កណ្តាល ​​និង​មាន​កូនស្រីម្នាក់​អាយុ២ឆ្នាំ។

តាមសាច់ញាតិកូនក្មួយជនរងគ្រោះ​និយាយ​ថា នៅវេលាម៉ោងជាង​៩យប់​ថ្ងៃ​ទី២៧ វិច្ឆិកា បុរសរងគ្រោះ​បាន​ចូល​បន្ទប់​ទឹក ​បន្តិច​ក្រោយ​មក​ស្រាប់តែ​ឮសំឡេង​ស្រែកឱ្យជួយហាក់​ដូច​ជា​មាននរណាចាប់​វាយ។ ពេលនោះសាច់ញាតិនាំ​គ្នា​ទៅមើលក៏ឃើញបុរសរង​គ្រោះដេកដួល​លើឥដ្ឋ​យកដៃ​អោបបំពង់ក ព្រមទាំង​មានឈាម​ហូរចេញដូចគេ​អារ.កមាន់​។ ភ្លាមៗនោះ ក្រុមគ្រួ​សារ​ក៏បានបញ្ជូនជនរងគ្រោះទៅមន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្អាង ប៉ុន្តែដោយសារមុខរបួស​ធ្ងន់ធ្ងរ​​ពេក​ក៏​បាន​បញ្ជូនបន្តទៅមន្ទីរពេទ្យកាល់​ម៉ែត​ ​ទាំង​យប់។ នៅ​កន្លែង​កើតហេតុគេរក​ឃើញ​​កណ្តៀវមួយ​និង​មួកមួយ ​ដែលសង្ស័យថា ជា​របស់ជនដៃដល់។

សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា កន្លង​មកក្រុមគ្រួសារបុរសរងគ្រោះមិនដែលមាន​ទំនាស់ជាមួយអ្នកណា​ទេ ហើយបុរស​រង​គ្រោះ​ជា​អាណិកជនខ្មែររស់នៅ​ប្រទេសអូស្រ្តាលីតែ​បាន​មករស់នៅជាមួយប្រពន្ធឈ្មោះស្រស់ ស្រីនាង រហូតបានកូនស្រីស្រស់ស្អាតម្នាក់ ហើយ​ប្រពន្ធ​មានមុខរបរជាអ្នកសម្អាងការ និងមានផ្ទះ​ថ្ម​ក្រោម​ឈើលើ​។

បុរស​អាណិកជនខ្មែរដែលត្រូវជនមិនស្គាល់​មុខ​ចាប់អារ.កនោះ ត្រូវបានលោកវេជ្ជបណ្ឌិត​នៅ​​មន្ទីរពេទ្យកាល់ម៉ែតជួយសង្រ្គោះជីវិត​ដោយ​ធ្វើការវះកាត់និងដេរបំពង់កឡើងវិញ តែទោះជា​យ៉ាងណានៅ​កំពុងតាមដានស្ថាន​ភាព​បន្តទៀត។​សមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា ជាករណីគំនុំច្រើនជាងករណីប្លន់ ព្រោះជនរង​គ្រោះគ្មានសម្ភារអ្វី​ជាប់​ខ្លួន​ដែលធ្វើឱ្យ​ចោរ​ប្លន់​នោះទេ ខណៈពេលចូលបន្ទប់ទឹកនោះ៕