ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​អគារ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​អង្គ​សុរភី ស្រុក​កំពង់​ត្រាច​

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ អគារ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់​ត្រាច​ ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ក្រោម​អធិបតី​ភាព​ លោក​ម៉ៅ​ ច័ន្ទតា​រ៉ា អគ្គ​ស្នង​ការនគរ​បាល​ជាតិ​ លោក​សូត្រ យា អភិ​បាល​រង​ខេត្ត​កំពត លោក​ឧត្តម​សេនីយ៍​ត្រី​ថ្លាង ភីរិន ស្នង​ការ​នគរ​បាល​ខេត្ត​ លោក​ឧត្តម​សេនីយ៍​​ត្រី​អ៊ុក​ សំអុល ស្នង​ការ​នគរ​បាល​ខេត្ត​កែប និង​អភិ​បាល​ស្រុក​កំពង់​

ខេត្ត​កំពត​ ៖ អគារ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់​ត្រាច​ ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ក្រោម​អធិបតី​ភាព​ លោក​ម៉ៅ​ ច័ន្ទតា​រ៉ា អគ្គ​ស្នង​ការនគរ​បាល​ជាតិ​ លោក​សូត្រ យា អភិ​បាល​រង​ខេត្ត​កំពត លោក​ឧត្តម​សេនីយ៍​ត្រី​ថ្លាង ភីរិន ស្នង​ការ​នគរ​បាល​ខេត្ត​ លោក​ឧត្តម​សេនីយ៍​​ត្រី​អ៊ុក​ សំអុល ស្នង​ការ​នគរ​បាល​ខេត្ត​កែប និង​អភិ​បាល​ស្រុក​កំពង់​ត្រាច រួម​ទាំង​មន្ត្រី​នគរ​បាល​ជា​ច្រើន​នាក់​ទៀត​។ ក្នុង​ពិធី​នេះ​ក៏​មាន​ការ​ចូ​ល​រួម​ពី​លោក​ហ្គារី វីញ​ នាយ​នគរ​បាល​សម្រប​សម្រួល​ជាន់ខ​្ពស់​​អូស្ត្រា​លី​ផង​ដែរ ។

លោក​ឧត្តម​សេនីយ៍​ត្រី​ថ្លាង ភីរិន ស្នង​ការ​នគរ​បាល​ខេត្ត​មាន​ប្រសាសន៍​ថា ការ​សម្ពោធ​អគារ​ប៉ុស្តិ៍​រដ្ឋ​បាល​​នគរ​បាល​ឃុំ​អង្គ​សុរភី ​នេះ​ជា​អំណោយ​របស់​រដ្ឋា​ភិ​បាល​អូស្ត្រា​លី​ដែល​ផ្តល់​អគារ​ថ្មី​សន្លាង​នេះ​ងាយ​ស្រួល​​ដល់​មន្ត្រី​​នគរ​បាល​មាន​កន្លែង​ធ្វើ​ការ​​សម​រម្យ​ ម្យ៉ាង​វិញ​ទៀត​ពល​រដ្ឋ​រស់​នៅ​ក្នុង​មូល​ដ្ឋាន​កាន់​តែ​មាន​ការ​ស្និទ្ធ​ស្នាល​ជាមួយ​នគរ​បាល​។

លោក​ស្នង​ការ​បញ្ជាក់​ថា ការ​ងារ​សន្តិ​សុខ​សាធារណៈ​ដូច​ជា​ចោរ​លួច ចោរ​ប្លន់​មាន​ការ​​ថយ​ចុះ​ ដោយ​យើង​បាន​សហ​ការ​ជាមួយ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​បាន​ល្អ​ ស្រប​តាម​គោល​នយោ​បាយ​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​។

លោក​សូត្រ យា អភិ​បាល​រង​ខេត្ត​មាន​ប្រសាសន៍​​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋា​ភិ​បាលអូស្ត្រា​លី​ដែល​បាន​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សម្រាប់​សាង​សង់​អគារ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​ឃុំ​អង្គ​សុរភី​នេះ​ដែល​ជា​សមិទ្ធ​ផល​ថ្មី​មួយ​ដែលសម្រេច​បាន​តាម​រយៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រវាង​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា និង​រដ្ឋា​ភិ​បាល​អូស្ត្រា​លី​​លើ​គម្រោង​ជំនួយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ហ្គារី វីញ នាយ​នគរ​​បាល​សហ​ព័ន្ធ​អូស្ត្រាលី​​បាន​ថ្លែង​ថា លោក​មាន​ក្តី​រីក​រាយ​ដែល​បាន​ចូល​រួម​​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​នេះ​​ដែល​ស្ថិត​ក្រោម​ជំនួយ​របស់​រដ្ឋា​ភិ​បាល​អូស្ត្រា​លី​តាម​រយៈ​​ភាព​ជា​ដៃ​គូ​ជាមួយ​គម្រោង​ជំនួយ​​ផ្នែក​ព្រហ្ម​ទណ្ឌ​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​។ រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​នេះ​តាម​រយៈ​លោក​អគ្គ​ព្រះ រាជ​អាជ្ញា​អូស្ត្រា​លី​ និង​នគរ​បាល​សហ​ព័ន្ធ​អូស្ត្រា​លី​យើង​បាន​គាំ​ទ្រ​ដល់​នគរ​បាល​ជាតិ​លើ​ការ​រៀប​ចំ​តាក់​តែង​ច្បាប់​នគរ​បាល​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ក្រុម​ការ​ងារ​ក្រសួង​មហា​ផ្ទៃ​។

លោក​ម៉ៅ ច័ន្ទ​តារ៉ា​ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋា​ភិ​បាល​អូស្ត្រា​លី​ដែល​ជួយ​ផ្តល់​អគារ​ថ្មី​ដល់​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​ឃុំ​អង្គ​សុរ​ភី។ នគរ​បាល​​ពេល​បាន​ប៉ុស្តិ៍​ថ្មី​ហើយ​មិន​ត្រូវ​ដើរ​ចោល​កន្លែង​ទេ ត្រូវ​ឱ្យ​មាន​ប្រចាំ​ការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ងាយ​ស្រួល​ទាក់​ទង​​ជាមួយ​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​ ។ ​នគរ​បាល​ក៏​មិន​ត្រូវ​ដេក​ចាំ​តែ​មាន​រឿង​ ហើយ​ចេញ​ទៅ​បង្ក្រាប​ទេ គឺ​ត្រូវ​មានទំនាក់​ទំនង​​ល្អ​ជាមួយ​ពល​រដ្ឋ។

លោក​អគ្គ​ស្នង​ការ​រង​បាន​ផ្តាំ​ផ្ញើ​ដល់​មន្ត្រី​នគរ​បាល​ឱ្យ​ជួយ​ថែ​ទាំ​សមិទ្ធ​ផល​​ថ្មី​នេះ​ផង​។ នៅ​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា ​លោក​អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​រួម​ដំណើរ​ដោយ​គណៈ​ប្រតិ​ភូ​​មាន​លោក​ហ្គារី​ វីញ នាយ​នគរ​បាល​​ជាន់​ខ្ពស់​សហ​ព័ន្ធ​អូស្ត្រាលី​បាន​អញ្ជើញ​ចូល​រួម​ពិធី​សម្ពោធ​អគារ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​​ថ្មី​មួយ​ទៀត​នៅ​ឃុំ​អង្គោល​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​៕