ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រាជ​សារ​សម្តេចឪ​ផ្ញើ​ជូន​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅថ្ងៃ​ទី​៥ កញ្ញា រាជ​សា​រសម្តេច​​ព្រះ​នរោត្តម ​​សីហនុ​ ពីទីក្រុង​​​ប៉េកាំង ​បាន​ផ្ញើជូនសម្តេច​​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន ​​ថា ខ្ញុំ​មាន​​ហឫ​ទ័យ​រំភើប​​ពន់​ពេក​ និង​ថ្លែង​អំណរ​​ព្រះ​គុណ​ និង​កត​វេទិតា​ដ៏​ជ្រាលជ្រៅ​​ជាទី​បំផុតជូនសម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ដែល​​មាន​ហឫទ័យ​​ដ៏​សប្បុរស​​ជា​ទី​​បំផុត

រាជធានីភ្នំពេញ ៖ នៅថ្ងៃ​ទី​៥ កញ្ញា រាជ​សា​រសម្តេច​​ព្រះ​នរោត្តម ​​សីហនុ​ ពីទីក្រុង​​​ប៉េកាំង ​បាន​ផ្ញើជូនសម្តេច​​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន ​​ថា ខ្ញុំ​មាន​​ហឫ​ទ័យ​រំភើប​​ពន់​ពេក​ និង​ថ្លែង​អំណរ​​ព្រះ​គុណ​ និង​កត​វេទិតា​ដ៏​ជ្រាលជ្រៅ​​ជាទី​បំផុតជូនសម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ដែល​​មាន​ហឫទ័យ​​ដ៏​សប្បុរស​​ជា​ទី​​បំផុត ​ក្នុង​ការ​ណែ​នាំ​រៀប​​ចំ​ប្រារព្ធ​​ពិធី​បុណ្យ​​ចំនួន​​បី​ដ៏​មហោ​ឡា
រិកគឺ ៖ បុណ្យ​​ចំរើន​ជន្មា​យុ​ខ្ញុំ, ​ទិវា​បុណ្យ​​ឯក​រាជ្យ​ជាតិ​កម្ពុជា និង​ខួប​២​០ឆ្នាំ នៃ​ការ​និវត្ត​​​មក​កាន់​​មាតុ​ប្រទេស​នៃ​ខ្ញុំ ។

ក្នុងរាជ​សារ​​បាន​សរសេរ​បន្តថា ​នៅ​ក្នុង​ឱកាស​ដ៏​​ល្អ​​ប្រពៃ​នេះ ​ខ្ញុំ​សូម​សម្តែង​​នូវ​ការ​​កោត​សរសើរ​​ដ៏​កក់​ក្តៅ​​ជាទី​បំផុត​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ដែល​ជា​អ្នក​ដឹក​នាំ​ជាតិ​ដ៏​ឈ្លាស​វៃ​ ប៉ិន​ប្រសប់ក្នុង​ការ​បម្រើ​ប្រជា​ជាតិ មាតុ​ភូមិ និង​ប្រជា​រាស្ត្រ​កម្ពុជា ។ ​សមិទ្ធ​ផល​​ដ៏​ច្រើន​​​សន្ធឹក​សន្ធាប់​​ពាស​ពេញ​ព្រះរាជា​ណាចក្រ​កម្ពុជា គឺជា​សក្ខី​​​កម្ម​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ការ​​បំពេញ​​បេសក​កម្ម​ដ៏​ឧត្ដុ​ង្គ​ឧត្តម​​រ​បស់​សម្តេច​​អគ្គ​មហា​សេនា​បតីតេជោ ដើម្បី​​​ជា​ឧត្តម​ប្រយោជន៍​ប្រជាជាតិ និង​ប្រជា​រាស្ត្រ​​កម្ពុជា​ ។

ជា​មួយ​គ្នា​នេះដែរ ព្រះអង្គក៏​បាន​​ផ្ញើ​ជូន​សម្តេច​ចៅ​ហ្វា​វាំង គង់​ សំអុល ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិថា ​​​ខ្ញុំ​បាន​ទទួល​នូវ​ផែន​ការ​ណែ​នាំ​ស្តី​ពី​ការ​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​មហោ​ឡារិក​ចំនួន​បី ៖ បុណ្យ​​ចំរើន​​ជន្មាយុ​ខ្ញុំ, ទិវា​​បុណ្យ​ឯក​រាជ្យ​ជាតិ​កម្ពុជា និង​ខួប​២០​ឆ្នាំ​នៃ​ការ​និវត្ត​​មក​កាន់​មាតុ​ប្រទេស​នៃ​ខ្ញុំ ។

ខ្ញុំ​សូម​ថ្លែងអំណរ​គុណ​ និង​កតវេទិតា​​ដ៏​ជ្រាល​ជ្រៅ​​ជូន​សម្តេច​ចៅ​ហ្វា​វាំង ក្នុង​ការ​លើក​ផែន​ការ​​រៀបចំ​ប្រារព្ធ​​ពិធី​បុណ្យ​​ខាង​លើ​​យ៉ាង​លំអិត តាម​ការ​​ណែ​នាំ​ដ៏ខ្ពង់​ខ្ពស់​​រ​បស់​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា។ ​នៅ​ក្នុង​ឱកាស​នេះ ខ្ញុំ​​សូម​សម្តែង​នូវ​ការ​កោត​សរសើរ​​ដ៏​កក់​​ក្តៅ​ជាទី​បំផុត​​សម្តេច​ចៅហ្វា​វាំង ​អ្នក​សេ្នហា​​ជាតិ​ដ៏​​ល្អ​ប្រពៃ ប៉ិន​ប្រសប់ ​ហើយ​បំពេញ​​​ភារ​កិច្ច​​​ទទួល​បាន​ជោគជ័យ​ណាស់ ក្នុង​ការ​បម្រើ​ប្រជាជាតិ មាតុ​ភូមិ​ ព្រះ​មហា​ក្សត្រ​ និង​ប្រជារាស្ត្រ​​កម្ពុជា ៕